កាណាដា៖ហ្វេសបុកឈ្មោះRicky T.Phoeng (Ricki) បានបញ្ចេញរូបវីដេអូជាច្រើនប្លង់នូវការសម្ដែងរបស់អ្នកនាងឡាយ លក្ខិណា ដែលភាគច្រើនគឺជាឈុតស៊ិចស៊ី និងចឬកម្ញិកម្ញក់របស់អ្នកនាងលក្ខិណា ដូចក្មេង ពិសេសគឺការលេងសម្រស់ដើមទ្រូងរបស់នាងតែម្ដង ដែលតារាជើងថ្មីៗសុំខ្មាស ហើយធ្វើឲ្យប្រុសៗវ័យចំណាស់នៅកាណាដាមិនតិចទេ ជ្រួលជ្រើមដោយសារតែសុដន់ដ៍ទ្រលុកទ្រលន់របស់នាង ។យ៉ាងណាតាតានៅកាណាដា ដែលជ្រួលជ្រើមសម្រស់របស់អ្នកនាងឡាយ លក្ខិណា ប្រហែលជាបានត្រឹមតែស្រក់ទឹកមាត់ ប៉ុណ្ណោះ គឺមិនអាចប៉ះសាច់នាងបានឡើយ ដោយសារតែអ្នកមេម៉ាយសាច់ចាំរូបនេះ មានគូស្នេហ៍ហើយនោះគឺជាថៅកែស្រីម្នាក់នៅកាណាដា ដែលចំណងស្នេហានោះក៍បានបើកចំហ ជាច្រើនខែមកហើយ ហេតុនេះហើយបានជាមានអ្នកខ្លះលើកឡើងថាអ្នកនាងលក្ខិណា ប្រឹងបង្អួតសម្រស់ដើមទ្រូងឲ្យប្រុសៗកាណាដាជ្រួលជ្រើមធ្វើអី បើនាងអត់ស្រលាញ់ប្រុសផងហ្នឹង …។

គួររំលឹកថាអ្នកនាងឡាយ លក្ខិណា បានទៅរស់នៅកាណាដា និងពន្យាពេលវិលមកស្រុកវិញរយៈពេលជាង៥ឆ្នាំហើយ និងពេលនេះលែងកំណត់មកខ្មែរតែម្ដង ខណៈដែលការចេញទៅច្រៀងសម្ដែងរបស់នាងកាលពីចុងឆ្នាំ២០១៩ នោះកំណត់តែត្រឹម៣ខែប៉ុណ្ណោះ ឥឡូវឡើងជាង៦០ខែ ទៅហើយនៅតែមិនឃើញលក្ខិណា មកលក់ខោអាវនៅផ្សារអូឬស្សីវិញឡើយ។តាមព័តមានថាអ្នកនាងលក្ខិណា ត្រូវបានគូស្នេហ៍ថ្មីផ្ដល់ក្ដីសុខនិងធានាឲ្យនាងរស់នៅកាណាដា តាមចិត្តចង់ទើបនាងលែងចង់វិលមកខ្មែរវិញបែបនេះ ។តាមរយៈសកម្មភាព របស់អ្នកនាងលក្ខិណា នៅទឹកដីកាណាដានោះដែរគេឃើញនាងចេញច្រៀងសម្ដែងជាបន្ដបន្ទាប់តឬអាចនិយាយបានថានាងមានទីផ្សាររកលុយបានជាងនៅខ្មែរ ហេតុនេះហើយបានជាលែងក្វល់រឿងរកស៊ីលក់ខោអាវទៀត ។តារាសាច់ចាំ ដើមទ្រូងទ្រលក់ទ្រលន់រូបនេះក៍បានបង្ហួសពីការច្រៀងសម្ដែងនៅកាណាដាទៅច្រៀងនៅអាមេរិកជាញាយៗដែរ ហើយទាំងប្រុសកាណាដា និងអាមេរិក សុទ្ធតែសម្ដែងការហួសចិត្តថានាងស្អាតប៉ុណ្ណឹងដែរ មិនគួរណាមើលមិនឃើញប្រុសៗហើយប្រគល់បេះដូងឲ្យថៅកែស្រីបែបនេះទៅវិញសោះ ។

សូមបញ្ជាក់ថាអ្នកមេម៉ាយឡាយ លក្ខិណា បានខកស្នេហាជាបន្ដបន្ទាប់ដែលធ្វើឲ្យនាងហាក់លែងចង់ជឿជាក់លើប្រុសៗ ទើបងាកមកឲ្យថៅកែស្រីព្យាបាលរបួសបេះដូងវិញម្ដង ដែលលើកនេះនាងអាចនឹងរស់នៅកាណាដាជាចិនត្រេយ៍ មិនវិលមកច្រៀងនិងសម្ដែងភាពយន្ដកើបលុយល្អិតនៅខ្មែរទៀតទេ ។ប៉ុន្ដែអ្នកនាងលក្ខិណា មិនពេញចិត្តឡើយ នៅពេលដែលឃើញសារព័តមានផ្សព្វផ្សាយពីចំណងស្នេហាភេទដូចគ្នារវាងរូបនាងនិងថៅកែស្រី បើទោះជានាងបើកចំហស្នេហ៍មួយនេះដោយស្ម័គ្រចិត្តក្ដី ។

ក្រៅពីអ្នកនាងឡាយ លក្ខិណា តារាដែលកំពុងរស់នៅកាណាដាតាមគូស្នេហ៍មានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម ខណៈដែលមាស សុខសោភា ដែលចង់ទៅរស់នៅតាមប្ដីលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០១០ នោះពេលនេះស្វាមីតាមនាងមករស់នៅខ្មែរជាង១០ឆ្នាំ ហើយ។ចំពោះអ្នកនាងលក្ខិណា វិញនាងធ្លាប់បណ្ដើរថៅកែទៅអាមេរិក តែមិនដែលហ៊ានកៀកកើយគូស្នេហាភេទដូចគ្នានេះមកខ្មែរម្ដងណាឡើយ ៕





