Monday, November 25, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ប្ដីសន្យាស្រលាញ់នាងពេញមួយជីវិត

លី ម៉ារីណា ៖ប្ដីសន្យាស្រលាញ់នាងពេញមួយជីវិត

ភ្នំពេញ៖ជាង១០ខែមកហើយក្រោយលី ម៉ារីណា ក្លាយទៅជាភរិយាស្របច្បាប់របស់​លោក​ទៀង ច័ន្ទសារ អធិ​ការដ្ឋាននគរបាល ខណ្ឌដូនពេញ មកបំណងធំរបស់នាងដែល​ចង់ពពោះ​កូន​ភ្លោះ​នៅឆ្នាំរោង នេះមិនទាន់បានសម្រេចឡើយ ហេតុនេះហើយធ្វើឲ្យតារាវ័យ៤៣ឆ្នាំ ​មិនសូវ​សប្បាយចិត្តទេ ព្រោះនៅបាំងតែ២ខែទៀត ឆ្នាំរោងនិងកន្លងផុតទៅ ។ប៉ុន្ដែដើម្បី​ឲ្យម៉ារីណា កាន់តែមានក្ដីសុខនិងជឿជាក់លើស្វាមីថែមទៀតនោះ កាលពីថ្ងៃទី២២ តុលា លោកអធិការ បាន​ប្រកាសថាមួយជីវិតនេះលោក សូមផ្ដល់ក្ដីស្រលាញ់​ដល់ភរិយាលោក​គ្រប់​វិនាទី។

ស្វាមីលី ម៉ារីណា លោកទៀង ច័ន្ទសារ ថ្លែងទៅប្រពន្ធថា«មួយជីវិតរបស់ប្ដី ពុំទុកអ្វីក្រៅ​ពីក្ដីស្រលាញ់ ផ្ដល់ជូនអូន គ្រប់ពេលវេលា » ។

 សារនេះលី ម៉ារីណា ពេញចិត្តខ្លាំងណាស់ចំពោះលោកអធិការដោយឲ្យស្ទីគ័របេះ​ដូង​កា​រ៉េដល់ប្ដីទៀតផង ។តែគេកត់សម្គាល់ថាតាំងពីលី ម៉ារីណា និងលោកច័ន្ទសារ រៀបការ​កាលពី​ថ្ងៃ​ទី១១ ខែ១ ឆ្នាំ២០២៤ មកអ្នកទាំងពីរតែងតែចេញសារសរសើរគ្នាទៅវិញទៅមក ហើយ​អ្វី​ដែល​តារា​សាច់នៅតែសខ្ចីម៉ដខៃរូបនេះ សែនកក់ក្ដៅនោះគឺប្ដីចាត់ទុកកូនប្រុស​នាង​ដូចជាកូនលោកដែរ ខណៈដែលម៉ារីណា វិញក៍បង្ហាញនូវការស្រលាញ់កូនស្រីភរិយា​ដើម​ប្ដី​ទុកជាកូននាងដូចគ្នា។

  សូមបញ្ជាក់ថាលី ម៉ារីណា ក្រោយមានប្ដីជាលោកអធិការ មកនាងទៅណាក៍ត្រូវបាន​មិត្ត​រួមអាជីពហៅថាជំទាវៗដែរ បើទោះជានាងមិនធ្លាប់សម្ញែងមានអង្គរក្ស ការពារឆ្វេងស្ដាំក្ដី តែឥទ្ធិពលរបស់ប្ដីនាងនាំឲ្យគេគោរព និងចាត់ទុកនាងជាប្រពន្ធរបស់អ្នកធំ។តែគេឃើញ​ម៉ារី​ណា នៅតែមមាញឹកលក់អ៊ឺវ៉ាន់តាមOnline ដូចមុនរៀបការដដែល ព្រោះតែនាងមិនពឹងលើ​ការចាយវាយប្រាក់​ប្ដី​តែម្ខាងឡើយ ។

  ក្រៅពីលី ម៉ារីណា តារាដែលចង់បានកូនភ្លោះនៅឆ្នាំរោង តែនៅមិនទាន់ពពោះមានដូច​ជាអ្នកនាងគង់ សុជាតិ ,នៅ សុនិតា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។សម្រាប់ម៉ារីណា វិញចំណង​ស្នេ​ហានាងនឹងកាន់តែរឹងមាំជាងនេះមិនខាន ឲ្យតែពពោះកូនដំបូងឲ្យ​លោកអធិការបាន​ដូច​បំ​ណង ព្រោះលោកច័ន្ទសារ និងនាងក៍មានវ័យជ្រេបន្ដិចហើយ ហេតុនេះមិនអាចពន្យាពេល​យក​កូនជាដាច់ខាត ។

 គួរកត់សម្គាល់ថាលី ម៉ារីណា ធ្លាប់បរាជ័យស្នេហា២លើកមកហើយ ដែលលើកនេះ​នាង​មានជំនឿយ៉ាងមុតមាំថាគ្មានការខកចិត្តជាលើកទី៣នោះទេ ដោយសារតែលោកអធិការ​ហ៊ាន​ចំណាយលុយដល់ទៅ៩ម៉ឺនដុល្លារថ្លៃទឹកដោះនាង ហើយពេលនេះលោកសន្យាស្រ​លា​ញ់​​នាងពេញមួយជីវិតទៀត ហេតុនេះរឿងអីដែលនាងមិនអាច​បំពេញបំណងប្ដីពពោះកូន​ដំបូង​នោះ ព្រោះពេលនេះនាងក៍បានដកឃ្លាពីអាជីពសិល្បៈស្ទើតែទាំងស្រុង ពោលគឺ​១​ឆ្នាំ ថតតែ១រឿងប៉ុណ្ណោះ ដើម្បីយកពេលនៅជាមួយគ្រួសារឲ្យបានកាន់តែច្រើន និងការរក​ស៊ី​តាមOnline ។អ្នកជំនាញសិល្បៈលើកឡើងថាស្រីស្អាតៗក្នុងពិភពសម្ដែង​ទោះជាមានអាយុ​ច្រើនបន្ដិចក្ដី ប៉ុន្ដែពួកគេនៅតែមានឱកាសធ្វើជាភរិយាមន្រ្ដីធំ បានតំណែងជំទាវ ដូចជា​ម៉ារី​ណា នេះឯងប្រសិនបើនាងមិនក្លាយទៅជាភរិយាលោកអធិការទេ ច្បាស់ជាមន្រ្ដីធំៗ​ផ្សេង​ទៀតនៅតែចង់ធ្វើគូស្នេហ៍នាង ហេតុនេះលោកច័ន្ទសារ ដែលស្នេហ៍នាង៨ឆ្នាំ ទើបបានដូច​បំណងពិតជាមានសំណាងធំ ព្រោះបានប្រពន្ធស្អាត បើទោះជានៅឆ្នាំ២០២៥ ខាងមុខ​ម៉ារីណា ឈានចូលវ័យ៤៤ឆ្នាំ ក្ដី៕

RELATED ARTICLES