ហ្វីលីពីន៖សមាជិកព្រឹទ្ធសភាមួយរូបមកពីបក្សប្រឆាំងហ្វីលីពីនបានបង្ខំឲ្យលោកប្រធានាធិបតី Rodrigo Duterte បង្ហាញជាសាធារណៈជុំវិញព័ត៌មានលម្អិតអំពីគណនីធនាគាររបស់លោកដើម្បីបញ្ជាក់ឲ្យឃើញថាការចោទប្រកាន់រូបលោក ដែលលោកមានប្រាក់មួយចំនួនធំដោយមិនបានប្រកាសនោះពិតជាមិនត្រឹមត្រូវឡើយ។
សមាជិកព្រឹទ្ធសភាបក្សសំឡេងភាគតិចលោក Antonio Trillanes IV ជាមនុស្សទី១ដែលបានចោទប្រកាន់លោក Duterte មិនធ្វើការប្រកាសនូវទ្រព្យសម្បត្តិរបស់លោកក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាប្រធានាធិបតីកាលពីឆ្នាំទៅ ។
លោកបានថ្លែងប្រាប់ទៅកាន់សន្និសិទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត្តិ៍ថាលោកបាននិងកំពុងបង្កើនបញ្ហាជាថ្មីម្តងទៀតដោយសារតែលោក Duterte នៅមិនទាន់បានបញ្ចេញព័ត៌មានលម្អិតអំពីទឹកប្រាក់៤០លានដុល្លារដែលគេដឹងមកថាលោកបានរក្សាវាទុកក្នុងគណនីធនាគារខណៈពេលដែលកាន់តំណែងជាអភិបាលក្រុងនៅឡើយទេ ។
ទោះជាយ៉ាងណា អ្នកនាំពាក្យប្រធានាធិបតីលោក Ernesto Abella បានថ្លែងថាលោក Duterte នឹងមិនបញ្ចេញនូវព័ត៌មានលម្អិតអំពីគណនីធនាគារទាំងនោះឡើយ ប៉ុន្តែការស្នើឲ្យប្រធានាធិបតីបង្ហាញជុំវិញករណីនេះអាំចធ្វើតាមនីតិវិធីច្បាប់បាន។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា