Saturday, October 26, 2024
Homeតារាខ្មែរអ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី តួអង្គឯក«1660 Vine » សម្ពោធផ្អើលអ៊ីអន៣ នឹងដាក់បញ្ចាំងផ្លូវការថ្ងៃទី១៥ ខែ១១

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី តួអង្គឯក«1660 Vine » សម្ពោធផ្អើលអ៊ីអន៣ នឹងដាក់បញ្ចាំងផ្លូវការថ្ងៃទី១៥ ខែ១១

ភ្នំពេញ៖អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ដែលជាបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាតួអង្គឯកភាពយន្ដខ្នាតធំរឿង«1660 Vine » ដែលរឿងនេះបានសម្ពោធ​នៅ​រោងភាពយន្ដMajor Cineplex By Smart ផ្សារអ៊ីអន៣ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ដោយ​មានតារាសម្ដែង អ្នកដឹកនាំរឿង និងអ្នកជំនាញសិល្បៈជាច្រើនបានចូលរួមសាទរ។

 អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះបន្ធូលប្រាប់អ្នកសារព័តមានថារឿងនេះមាន​ចំ​ណុច​ពិសេសនៅឈុតពេលទាំងអស់គ្នាជុំគ្នាច្រៀង រាំជុំគ្នា…។ព្រះអង្គមានអារម្មណ៍រំភើប ដែលបានសម្ដែងភាពយន្ដនេះហើយព្រះអង្គបានបង្ហាញនូវទេពកោសល្យ ទាំងច្រៀង ទាំងរាំ …។

 ចំណែកអ្នកនិពន្ធជនជាតិបរទេសធរឿង«1660 Vine » បានឲ្យដឹងថារឿងនេះចង់និយាយពីជីវិតពិត​របស់យុវវ័យ ដែលបច្ចុប្បន្នចូលចិត្ត​ប្រើប្រាស់ ឬការបង្ហាញខ្លួននៅលើបណ្ដាញសង្គមផ្សេងៗ ហើយនេះជាពេលដែលគាត់អាចបង្ហាញនូវអត្តសញ្ញាណខ្លួនឯងបាន មិនមានភាព​ខុស​ឆ្គងទេ ប៉ុន្ដែយើងត្រូវដឹងថាវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ ហើ​យ​ក្នុងរឿងនេះគឺចង់ផ្ដោត​ថាពិ​ភពលោកមានឱកាសធំទូលាយដែលអាចឲ្យគាត់ស្វែងរកអ្វីជាខ្លួនឯងតាមរ​យៈបណ្ដាញទំនាក់ទំនងជាពិសេសអ្នកអង្គម្ចាស់ផ្ទាល់ដែលទ្រង់ជាអ្នកល្បីល្បាញលើបណ្ដាញសង្គម ដែល​គាត់សាកសមជាតួអង្គឯកនៅក្នុងរឿងនេះផងដែរ។លោកថាកំពុងតែស្វែងរកឱកាស ដើម្បី​សរ​សេរ​ភាព​យន្ដទាក់ទងនិងប្រទេសកម្ពុជាផងដែរ ។

អ្នកនិពន្ធរឿង«1660 Vine » បានផ្ញើរសារ​ថាភាព​សប្បាយរីក​រាយនៅក្នុង​សង្គម​របស់​យើង ទោះជាពួកគាត់យល់ដឹងច្រើនពីបណ្ដាញសង្គម មិនទាន់យល់ដឹងក្ដី សូមចូលរួមទស្ស​នា​ឲ្យ​បានច្រើនទាំងអស់គ្នានូវរឿងនេះ ។អ្វីដែលជាសារ​សំខាន់ពីសំណាក់អ្នកអង្គម្ចាស់ន​រោ​ត្តម រស្មីខែមុន្នី ព្រះអង្គមានព្រះបន្ទូលថា«គ្រប់ពេលត្រូវតែជឿជាក់លើខ្លួនឯង»។

 រឿង«1660 Vine » ជាភាពយន្ដHollywood និពន្ធដោយផលិតករបរទេស​ក្រោមស្នា​ព្រះ​ហស្ដ  សម្ដែងជាតួអង្គឯកដោយព្រះអង្គនរោត្តម រស្មីខែមុន្នី ព្រះរាជភាគិនេយ្យ នៃព្រះ​ករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសី ហមុនី ព្រះមហាក្សត្រនៃព្រះរា​ជាណា​ចក្រ​កម្ពុជា ដែលនៅថ្ងៃសម្ពោធនោះគេឃើញមានការអញ្ជើ​ញចូលរួមពីសែរាជវង្ស ,មន្រី្ដរាជរដ្ឋាភិ​បាលដូចជាឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ,លោ​ក​ជំទាវចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ,បវរកញ្ញា និងឥស្សរជនចំនួនទៀត បានចូលទត និងទស្ស​នា​ភាពយន្ដ នេះដោយរីករាយ ខណៈដែលរឿង«1660 Vine »និងដាក់បញ្ចាំងជាផ្លូវការនៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះហើយ ។

 នាដការីសុគា គីមលាង បានថ្លែងថានាងមានអារម្មណ៍រំភើបដែលបាន​មកទស្ស​នា​ភាពយន្ដដែលព្រះអង្គម្ចាស់នរោត្តម រស្មីខែមុន្នី បានសម្ដែងរឿងហូលីវូដ យកមកដាក់​បញ្ចាំង​នៅកម្ពុជា។នាងថាចង់ដកបទពិសោធន៍ ភាពយន្ដមួយនេះព្រោះនាងក៍ចង់​សម្ដែង​Hollywood ដូចព្រះអង្គដែរ ។

 ចំណែកកញ្ញាស៊ីន យូប៊ីន វាចាថានៅពេលដែលនាងបានដឹងថាព្រះអង្គម្ចាស់​បានចូលរួមសម្ដែងនៅក្នុងភាពយន្ដនេះនាងរំភើបខ្លាំងមែនទែន និងទន្ទឹងរងចាំទស្សនារឿង​នេះជា​យូមកហើយ។នាងថានេះជាកតិ្តយសមួយសម្រាប់ខ្មែរ ដើម្បីបើកផ្លូវឲ្យភាពយន្ដខ្មែរ និងសិ​ល្ប​ករខ្មែរ មានឱកាសធ្វើការជាមួយបរទេស។នាងថា​ក្រៅពីសម្ដែងនាង​ក៍ជាអ្នក​ដឹក​នាំរឿងម្នាក់ដែរ ហេតុនេះនាងថាចង់សិក្សារពីស្នាដៃរឿងនេះខ្លាំង ព្រោះជាក្រុម​ការងារ​Hollywood ដើម្បីទទួល​បានបទពិសោធន៍ថ្មីៗទៀតទាក់ទងអាជីពរបស់នាង។

 ដោយឡែកបវរកញ្ញាកុយ អេណា វិញវាចាថា នាងមានអារម្មណ៍រំភើបដែល​រឿង​«1660 Vine » ដាក់បញ្ចាំងនៅខ្មែរ ព្រោះមានតារាល្បីៗទាំងបរទេស និងខ្មែរមកទស្សនា​ដូចនាងដែរ ។​នាងថានិងទាញយកចំណុចពិ​សេ​សៗរបស់រឿង​នេះនឹងយកមកវិវឌ្ឍន៍​ខ្លួន​ផ្ទាល់​​ផងដែរ ព្រោះនាថ្ងៃខាងមុខនាងមានក្ដីស្រម៉ៃចង់បោះ​ជំហ៊ានក្លាយ​ជាតារាភាពយន្ដ​អាជីព​ម្នាក់ ៕

RELATED ARTICLES