ភ្នំពេញ៖អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ដែលជាបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាតួអង្គឯកភាពយន្ដខ្នាតធំរឿង«1660 Vine » ដែលរឿងនេះបានសម្ពោធនៅរោងភាពយន្ដMajor Cineplex By Smart ផ្សារអ៊ីអន៣ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា ដោយមានតារាសម្ដែង អ្នកដឹកនាំរឿង និងអ្នកជំនាញសិល្បៈជាច្រើនបានចូលរួមសាទរ។

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី មានព្រះបន្ធូលប្រាប់អ្នកសារព័តមានថារឿងនេះមានចំណុចពិសេសនៅឈុតពេលទាំងអស់គ្នាជុំគ្នាច្រៀង រាំជុំគ្នា…។ព្រះអង្គមានអារម្មណ៍រំភើប ដែលបានសម្ដែងភាពយន្ដនេះហើយព្រះអង្គបានបង្ហាញនូវទេពកោសល្យ ទាំងច្រៀង ទាំងរាំ …។

ចំណែកអ្នកនិពន្ធជនជាតិបរទេសធរឿង«1660 Vine » បានឲ្យដឹងថារឿងនេះចង់និយាយពីជីវិតពិតរបស់យុវវ័យ ដែលបច្ចុប្បន្នចូលចិត្តប្រើប្រាស់ ឬការបង្ហាញខ្លួននៅលើបណ្ដាញសង្គមផ្សេងៗ ហើយនេះជាពេលដែលគាត់អាចបង្ហាញនូវអត្តសញ្ញាណខ្លួនឯងបាន មិនមានភាពខុសឆ្គងទេ ប៉ុន្ដែយើងត្រូវដឹងថាវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ ហើយក្នុងរឿងនេះគឺចង់ផ្ដោតថាពិភពលោកមានឱកាសធំទូលាយដែលអាចឲ្យគាត់ស្វែងរកអ្វីជាខ្លួនឯងតាមរយៈបណ្ដាញទំនាក់ទំនងជាពិសេសអ្នកអង្គម្ចាស់ផ្ទាល់ដែលទ្រង់ជាអ្នកល្បីល្បាញលើបណ្ដាញសង្គម ដែលគាត់សាកសមជាតួអង្គឯកនៅក្នុងរឿងនេះផងដែរ។លោកថាកំពុងតែស្វែងរកឱកាស ដើម្បីសរសេរភាពយន្ដទាក់ទងនិងប្រទេសកម្ពុជាផងដែរ ។


អ្នកនិពន្ធរឿង«1660 Vine » បានផ្ញើរសារថាភាពសប្បាយរីករាយនៅក្នុងសង្គមរបស់យើង ទោះជាពួកគាត់យល់ដឹងច្រើនពីបណ្ដាញសង្គម មិនទាន់យល់ដឹងក្ដី សូមចូលរួមទស្សនាឲ្យបានច្រើនទាំងអស់គ្នានូវរឿងនេះ ។អ្វីដែលជាសារសំខាន់ពីសំណាក់អ្នកអង្គម្ចាស់នរោត្តម រស្មីខែមុន្នី ព្រះអង្គមានព្រះបន្ទូលថា«គ្រប់ពេលត្រូវតែជឿជាក់លើខ្លួនឯង»។



រឿង«1660 Vine » ជាភាពយន្ដHollywood និពន្ធដោយផលិតករបរទេសក្រោមស្នាព្រះហស្ដ សម្ដែងជាតួអង្គឯកដោយព្រះអង្គនរោត្តម រស្មីខែមុន្នី ព្រះរាជភាគិនេយ្យ នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តមសី ហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនៅថ្ងៃសម្ពោធនោះគេឃើញមានការអញ្ជើញចូលរួមពីសែរាជវង្ស ,មន្រី្ដរាជរដ្ឋាភិបាលដូចជាឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ,លោកជំទាវចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ,បវរកញ្ញា និងឥស្សរជនចំនួនទៀត បានចូលទត និងទស្សនាភាពយន្ដ នេះដោយរីករាយ ខណៈដែលរឿង«1660 Vine »និងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៥ ខែ១១ ឆ្នាំ២០២៤ ខាងមុខនេះហើយ ។

នាដការីសុគា គីមលាង បានថ្លែងថានាងមានអារម្មណ៍រំភើបដែលបានមកទស្សនាភាពយន្ដដែលព្រះអង្គម្ចាស់នរោត្តម រស្មីខែមុន្នី បានសម្ដែងរឿងហូលីវូដ យកមកដាក់បញ្ចាំងនៅកម្ពុជា។នាងថាចង់ដកបទពិសោធន៍ ភាពយន្ដមួយនេះព្រោះនាងក៍ចង់សម្ដែងHollywood ដូចព្រះអង្គដែរ ។

ចំណែកកញ្ញាស៊ីន យូប៊ីន វាចាថានៅពេលដែលនាងបានដឹងថាព្រះអង្គម្ចាស់បានចូលរួមសម្ដែងនៅក្នុងភាពយន្ដនេះនាងរំភើបខ្លាំងមែនទែន និងទន្ទឹងរងចាំទស្សនារឿងនេះជាយូមកហើយ។នាងថានេះជាកតិ្តយសមួយសម្រាប់ខ្មែរ ដើម្បីបើកផ្លូវឲ្យភាពយន្ដខ្មែរ និងសិល្បករខ្មែរ មានឱកាសធ្វើការជាមួយបរទេស។នាងថាក្រៅពីសម្ដែងនាងក៍ជាអ្នកដឹកនាំរឿងម្នាក់ដែរ ហេតុនេះនាងថាចង់សិក្សារពីស្នាដៃរឿងនេះខ្លាំង ព្រោះជាក្រុមការងារHollywood ដើម្បីទទួលបានបទពិសោធន៍ថ្មីៗទៀតទាក់ទងអាជីពរបស់នាង។

ដោយឡែកបវរកញ្ញាកុយ អេណា វិញវាចាថា នាងមានអារម្មណ៍រំភើបដែលរឿង«1660 Vine » ដាក់បញ្ចាំងនៅខ្មែរ ព្រោះមានតារាល្បីៗទាំងបរទេស និងខ្មែរមកទស្សនាដូចនាងដែរ ។នាងថានិងទាញយកចំណុចពិសេសៗរបស់រឿងនេះនឹងយកមកវិវឌ្ឍន៍ខ្លួនផ្ទាល់ផងដែរ ព្រោះនាថ្ងៃខាងមុខនាងមានក្ដីស្រម៉ៃចង់បោះជំហ៊ានក្លាយជាតារាភាពយន្ដអាជីពម្នាក់ ៕


