Monday, November 25, 2024
Homeតារាខ្មែរវណ្ណដា សង្សារតែងខ្លួន ស្លូតជាងមុន

វណ្ណដា សង្សារតែងខ្លួន ស្លូតជាងមុន

ភ្នំពេញ៖គូស្នេហ៍ថ្មីតារាចម្រៀងម៉ាន់ វណ្ណដា នាងLauryn មុននេះបានស្ពឹកមុខព្រោះតែនាងពាក់​អាវ​ស្ដើងនិងស៊ិចស៊ីខ្លាំងពេក រហូតឃើញគល់សដុន់ ដែលធ្វើឲ្យអ្នកលេងបណ្ដាញ​សង្គមរិះ​គន់​​និងវាយប្រហានាងងើបមុខមិនរួចដូចជាពាក្យថា«ខ្លួននៅក្មេងសោះ តែដោះធ្លាក់ស្ដាក ,ដោះ​យា …» ជាដើម រហូតមានអ្នកខ្លះថាវណ្ណដា មិនព្រមណែនាំ​សង្សារឲ្យស្លៀក​ពាក់បិតឲ្យ​ជិតជាងនេះទៀតផង។ដោយសារតែមិនចង់ឲ្យសង្សារបាក់មុខព្រោះ តែខ្លួនទើបកាលពីថ្ងៃទី២២ តុលា គេឃើញនាងLauryn ចេញថតបង្ហាញនូវម៉ូតថ្មី ដើម្បីកប់ឈុតចាស់នោះគឺ​ការ​ស្លៀក​ពាក់របស់នាងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ពោលគឺមិនឲ្យឃើញគល់សុដន់ ធ្លាក់​​ដូចមុន​ទេ គឺបិតជិតស្ទើតែទាំងស្រុង ព្រោះម្ដងនេះឃើញតែគល់សុដន់តិចៗ ប៉ុណ្ណោះ ។អ្នកលេង​បណ្ដាញ​សង្គមបានលើក ឡើងដែរថាបើនាងLauryn លេងខ្លួនត្រឹមប៉ុណ្ណឹងយូហើយ តើ ម្លេះវណ្ណ​ដា មិន​បាក់មុខដោយសារនាងឡើយ ខណៈខ្លះថានាងស្លៀកពាក់ចេះបិត​ខ្លះចឹង​មើ​ល​​​​​​​ទៅ​​ឃើញសា្អតជាងស៊ិចស៊ី ។

 សូមបញ្ជាក់ថាវណ្ណដា ក្រោយបែកបាក់សង្សារចាស់នាងNam ទៅភ្ជាប់ស្នេហាស្រី​ក្មេង​នាងLauryn​ មកគេឃើញអ្នកចាក់សាក់រូបនេះស្រលាញ់នាងខ្លាំង​ដូចជានាំទៅជូបឪពុក​ម្ដាយ​លោកនៅខេត្ដព្រះសីហនុ និងទៅសាសងស្នេហាដល់បរទេសជាញឹកញាប់​គឺឆ្លៀតផ្អែម​ល្ហែ​ម​​ស្នេហ៍ អំឡុងពេលវណ្ណដា ទៅច្រៀងនៅក្រៅស្រុក។ប្រភពបានឲ្យដឹងថាឪពុកម្ដាយវណ្ណដា ពេញ​ចិត្តនាងLauryn ខ្លាំង ព្រោះនាងចេះស្លៀកពាក់បត់បែនទៅតាមពេលវេលា ពោលគឺមិន​មែន​​ស៊ិចស៊ីរហូតនោះទេ ដោយឈុតប្រពៃណីក៍នាងតែងខ្លួនញឹកញាប់ជាងឈុត បង្ហា​ញ​ដើម​ទ្រូង ទៅទៀត ។

 វណ្ណដា នៅតែស្ថិតក្នុងលំដាប់តារារ៉េប ជូរមុខគេនាពេលបច្ចុប្បន្ន បើទោះជា​លោកត្រូវ​អ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេម សុខ ដែលកំពុងរស់នៅអាមេរិក ថាជា​តារា​ ចាក់សាក់មុខ ដូចទើបចេញពីគុក ក្ដី។តារារ៉េប ដែល​ធ្លាប់ផ្ទុះជម្លោះយ៉ាងក្ដៅគគុកDiss Track ជាមួយលោកងួន ចាន់ដេវីត នោះតាមព័តមាន​ថា​លោក​នឹងចាប់ដៃជាមួយស្រីស្អាតរ៉េប ស៊ូ​ហ្សា​ណា នាពេលខាងមុខនេះផងដែរ ប៉ុន្ដែគ្មាន​ដំ​ណឹង​​ថាវណ្ណដា គ្រោងច្រៀងជាដៃគូ​ជា​មួយ​នាងLauryn ដូចងួន ចាន់ដេវីត ចាប់ដៃជាមួយ​គូ​ស្នេហ៍ខ្លួននាងទេព បូព្រឹក្ស ឡើយ ។

  Fan ចាំមើលថាម៉ាន់ វណ្ណដា អាចនឹងយកកូនជាមួយនាងLauryn ដោយដើរតាមផ្លូវងួន ចាន់​ដេវីត ដែលយកកូនជាមួយនាងទេព បូព្រឹក្ស មុនរៀបការដែរ ឬយ៉ាងណា ព្រោះទោះជា​សាច់​​ញាត្តិ​​ទាំង​សងខាងបានជម្រុញឲ្យពួកគេរៀបការកាន់តែឆាប់រឹតតែល្អក៍ដោយ តែវណ្ណដា និងសង្សារ អត់ទាន់កំណត់ថ្ងៃក្រាបផ្ទឹម ទេ។ទស្សនិកជន​រង​ចាំ​មើលថាវណ្ណដា លែងឲ្យ​សង្សារ​​​ព្រ​លែងដើមទ្រូងជ្រុលទៀតរហូត  ឬមួយក៍នាងLauryn ចង់​ចងចិត្តតារារ៉េប ចាក់សាក់​ពេញតែខ្លួនរូបនេះកុំឲ្យមើលឃើញស្រីផ្សេង​ពីនាងតាមរយៈការ​មាន​របស់ល្អ ត្រូវតែបង្ហាញឲ្យ​គេឃើញ ជាបន្ដទៀត ?

RELATED ARTICLES