ភ្នំពេញ៖គូស្នេហ៍ថ្មីតារាចម្រៀងម៉ាន់ វណ្ណដា នាងLauryn មុននេះបានស្ពឹកមុខព្រោះតែនាងពាក់អាវស្ដើងនិងស៊ិចស៊ីខ្លាំងពេក រហូតឃើញគល់សដុន់ ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមរិះគន់និងវាយប្រហានាងងើបមុខមិនរួចដូចជាពាក្យថា«ខ្លួននៅក្មេងសោះ តែដោះធ្លាក់ស្ដាក ,ដោះយា …» ជាដើម រហូតមានអ្នកខ្លះថាវណ្ណដា មិនព្រមណែនាំសង្សារឲ្យស្លៀកពាក់បិតឲ្យជិតជាងនេះទៀតផង។ដោយសារតែមិនចង់ឲ្យសង្សារបាក់មុខព្រោះ តែខ្លួនទើបកាលពីថ្ងៃទី២២ តុលា គេឃើញនាងLauryn ចេញថតបង្ហាញនូវម៉ូតថ្មី ដើម្បីកប់ឈុតចាស់នោះគឺការស្លៀកពាក់របស់នាងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ពោលគឺមិនឲ្យឃើញគល់សុដន់ ធ្លាក់ដូចមុនទេ គឺបិតជិតស្ទើតែទាំងស្រុង ព្រោះម្ដងនេះឃើញតែគល់សុដន់តិចៗ ប៉ុណ្ណោះ ។អ្នកលេងបណ្ដាញសង្គមបានលើក ឡើងដែរថាបើនាងLauryn លេងខ្លួនត្រឹមប៉ុណ្ណឹងយូហើយ តើ ម្លេះវណ្ណដា មិនបាក់មុខដោយសារនាងឡើយ ខណៈខ្លះថានាងស្លៀកពាក់ចេះបិតខ្លះចឹងមើលទៅឃើញសា្អតជាងស៊ិចស៊ី ។

សូមបញ្ជាក់ថាវណ្ណដា ក្រោយបែកបាក់សង្សារចាស់នាងNam ទៅភ្ជាប់ស្នេហាស្រីក្មេងនាងLauryn មកគេឃើញអ្នកចាក់សាក់រូបនេះស្រលាញ់នាងខ្លាំងដូចជានាំទៅជូបឪពុកម្ដាយលោកនៅខេត្ដព្រះសីហនុ និងទៅសាសងស្នេហាដល់បរទេសជាញឹកញាប់គឺឆ្លៀតផ្អែមល្ហែមស្នេហ៍ អំឡុងពេលវណ្ណដា ទៅច្រៀងនៅក្រៅស្រុក។ប្រភពបានឲ្យដឹងថាឪពុកម្ដាយវណ្ណដា ពេញចិត្តនាងLauryn ខ្លាំង ព្រោះនាងចេះស្លៀកពាក់បត់បែនទៅតាមពេលវេលា ពោលគឺមិនមែនស៊ិចស៊ីរហូតនោះទេ ដោយឈុតប្រពៃណីក៍នាងតែងខ្លួនញឹកញាប់ជាងឈុត បង្ហាញដើមទ្រូង ទៅទៀត ។


វណ្ណដា នៅតែស្ថិតក្នុងលំដាប់តារារ៉េប ជូរមុខគេនាពេលបច្ចុប្បន្ន បើទោះជាលោកត្រូវអ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេម សុខ ដែលកំពុងរស់នៅអាមេរិក ថាជាតារា ចាក់សាក់មុខ ដូចទើបចេញពីគុក ក្ដី។តារារ៉េប ដែលធ្លាប់ផ្ទុះជម្លោះយ៉ាងក្ដៅគគុកDiss Track ជាមួយលោកងួន ចាន់ដេវីត នោះតាមព័តមានថាលោកនឹងចាប់ដៃជាមួយស្រីស្អាតរ៉េប ស៊ូហ្សាណា នាពេលខាងមុខនេះផងដែរ ប៉ុន្ដែគ្មានដំណឹងថាវណ្ណដា គ្រោងច្រៀងជាដៃគូជាមួយនាងLauryn ដូចងួន ចាន់ដេវីត ចាប់ដៃជាមួយគូស្នេហ៍ខ្លួននាងទេព បូព្រឹក្ស ឡើយ ។


Fan ចាំមើលថាម៉ាន់ វណ្ណដា អាចនឹងយកកូនជាមួយនាងLauryn ដោយដើរតាមផ្លូវងួន ចាន់ដេវីត ដែលយកកូនជាមួយនាងទេព បូព្រឹក្ស មុនរៀបការដែរ ឬយ៉ាងណា ព្រោះទោះជាសាច់ញាត្តិទាំងសងខាងបានជម្រុញឲ្យពួកគេរៀបការកាន់តែឆាប់រឹតតែល្អក៍ដោយ តែវណ្ណដា និងសង្សារ អត់ទាន់កំណត់ថ្ងៃក្រាបផ្ទឹម ទេ។ទស្សនិកជនរងចាំមើលថាវណ្ណដា លែងឲ្យសង្សារព្រលែងដើមទ្រូងជ្រុលទៀតរហូត ឬមួយក៍នាងLauryn ចង់ចងចិត្តតារារ៉េប ចាក់សាក់ពេញតែខ្លួនរូបនេះកុំឲ្យមើលឃើញស្រីផ្សេងពីនាងតាមរយៈការមានរបស់ល្អ ត្រូវតែបង្ហាញឲ្យគេឃើញ ជាបន្ដទៀត ?



