ពិធីការិនីមានសម្រស់ស្រស់ស្អាត ឌួង ហ្សូរីដា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលដែលបានថតរូបស្លៀកឈុតឥណ្ឌា នៅក្នុងហាងថតរូបមួយ នៅក្នុងរាជធានីភ្នំពេញ។
ទស្សនិកជនដែលបានឃើញរូបភាពឌួង ហ្សូរីដា បានលាន់មាន់សរសើរមិនដាច់ពីមាត់ថា “ស្រស់ស្អាត” សឹងតែគ្រប់គ្នា។ តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតនេះ ក៏មានកន្លង់មួយចំនួនចាប់ចិត្តប្រតិព័ទ្ធលើរូបនាងផងដែរ តែហ្សូរីដា នៅតែមិនទាន់បើកបេះដូងទទួលស្នេហ៍នៅឡើយទេ។
គួរបញ្ជាក់ថា ឌួងហ្សូរីដា គឺជាពិធីការិនីដែលពោរពេញដោយសមត្ថភាព ចំណេះដឹង ដូចអ្នកនាងយុគ ចិន្តា និងអ្នកនាងគង់ សុជាតិ ។ ហើយបច្ចុប្បន្ននេះ ក្រៅពីអាជីពសិល្បៈ អ្នកនាងក៏បានចូលរួមការងារសង្គមជាច្រើនផងដែរ៕