Saturday, October 19, 2024
Homeតារាខ្មែរលោកអុឹម ជីវ៉ា ត្រូវជនស្រវឹងជិះម៉ូតូបុករថយន្ត

លោកអុឹម ជីវ៉ា ត្រូវជនស្រវឹងជិះម៉ូតូបុករថយន្ត

ភ្នំពេញ ៖ តារាសម្តែងនិងពិធីករលោក អុឹម ជីវ៉ា ចេញពីកម្មវិធីជប់លៀងនៅកោះពេជ្រ បានបើករថយន្តកាមរីឆ្លាម ត្រឡប់ទៅផ្ទះវិញ ឆ្លងផ្លូវ ត្រូវម៉ូតូ​បើក​លឿន​ មិនបានប្រយ័ត្ន ជ្រុលទៅក៏បុកចំកង់​មុខខាងស្តាំពេញទំហឹង ​​បណ្តាលឲ្យម៉ូតូផ្លោងរំលងរថយន្ត សំណាងល្អមិនមានរងរបួសធ្ងន់ ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្ រឈាន​ចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ៦៣ នៅចំណុចមុខបណ្ណាគារអន្តរជាតិ​ IBC ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2D-4532 ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ដែលគេស្គាល់​ថាជាតារាសម្តែងនិងពិធីករ លោក អុឹម ​ជីវ៉ា បើកបរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ទើបមកពីជប់លៀងនៅកោះពេជ្រ ខណៈ មកដល់ចំណុចផ្លូវបែកជាបួន រថយន្តបានបើកឆ្លងផ្លូវ បានជិតផុតទៅហើយ ក៏​ស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូម៉ាក SuzukiNex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-8819 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយស្រវឹងផងនោះ អកហ្សឺនឹងរថយន្តបើកឆ្លងផ្លូវចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកចំកង់មុខរថយន្តចំហៀងខាងស្តាំ បណ្តាលឲ្យជ្រុះយ៉ាន់ ចេញពីកង់រថយន្ត ចំណែកម៉ូតូផ្លោងផុតរថយន្ត សំណាង​ល្អអ្នកបើកម៉ូតូរងរបួសស្រាល ។

 

 

 

 

 

 

 

 

 

 

 

ក្រោយពេលកើតហេតុ តារាសម្តែងលោក អុឹម ជីវ៉ា បានចុះពីលើរថយន្ត ហើយជួយលើកជនរងគ្រោះ ហើយសួរថា ម៉េចបងជិះម៉ូតូបុករថយន្តរបស់ខ្ញុំយ៉ាងនេះ ស្រវឹងមែន ? បែរជាបុរសជា អ្នកបើកម៉ូតូតបថា រូបគេអត់ស្រវឹងទេ មកពីរថយន្តបើកឆ្លងផ្លូវអត់មើលម៉ូតូរបស់គេ ។

 

 

 

 

 

 

 

 

 

 

 

ដោយសារតែលោកអុឹម ជីវ៉ា មិនចង់មានរឿងរ៉ាវវែងឆ្ងាយ គ្រាន់តែសុំឲ្យអ្នកបើកម៉ូតូសុំ​ទោសមួយម៉ាត់បញ្ចប់រឿង ព្រោះរថយន្តក៏មិនខូចខាតអីធ្ងន់ធ្ងរដែរ ភ្លាមៗនោះ បុរសដែលជិះម៉ូតូមិនចង់សុំទោសទេ ទាល់តែមិត្តភក្កិមកដល់ជួយសម្រួល ទើបព្រមសុំទោសបញ្ចប់រឿង ។ បន្ទាប់មក លោកអ៊ឹម ជីវ៉ា បើករថយន្តចេញទៅដល់ក្រោយវត្តមហាមន្រ្តី ស្រាប់តែរថយន្តដាច់កាឡេកង់មុខខាងស្តាំ ទៅមុខលែងរួច បានទូរស័ព្ទហៅក្រុមតារា ក្នុងនោះគេឃើញមានអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានទៅជួយលោកអ៊ឹម ជីវ៉ា ដែលត្រូវខូចរថយន្ត បន្ទាប់ពីដោះ​ស្រាយគ្រោះថ្នាក់ចរាចរណ៍ចប់ហើយ ៕​

RELATED ARTICLES