Wednesday, December 4, 2024
Homeព័ត៌មានជាតិសិក្ខា​សាលាស្តី​ពីយុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​ស៊ី.ភី. ២០២៤ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាជីវ​កម្ម កសិ-​ឧស្សាហកម្ម និង​ចំណី​អាហារ​នៅ​កម្ពុជា

សិក្ខា​សាលាស្តី​ពីយុទ្ធ​សាស្ត្រ​ទីផ្សារ​របស់​ស៊ី.ភី. ២០២៤ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាជីវ​កម្ម កសិ-​ឧស្សាហកម្ម និង​ចំណី​អាហារ​នៅ​កម្ពុជា

ភ្នំពេញ: នាថ្ងៃទី២៥​ ​ខែតុលា​ ឆ្នាំ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន១៥០នាក់ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើន​ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និងចំណីអាហាររបស់កម្ពុជា។សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និងអ្នកជំនាញ​ដើម្បីចែករំលែកការយល់ដឹង និងការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅ​ក្នុងតំបន់។

សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាង​មកពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំ​នៅទីក្រុងភ្នំពេញ,សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុនMakro, CPAll Truemoney ,Apsara Rice, PCG, CPPC ,CPT ,KPC ​ក្នុងការបង្កើននិងពង្រឹងបណ្តាញឧស្សាហកម្ម និងការចែករំលែកចំណេះដឹង។

កម្រងរូបភាពអនុស្សាវរីយ៍ ស៊ី.ភី.ខេមបូឌា, ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា, សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា, ក្រសួងពាណិជ្ជកម្ម,ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើនភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រ​កម្ពុជាបានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និងការរីកចម្រើន​ទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តី​ពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។

លោកស្រី អេកអនបានមានប្រសាសន៍ថា៖ “សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)គឺជាឱកាសពិសេសសម្រាប់វិស័យសាធារណៈនិងឯកជនក្នុងការចែករំលែកចំណេះដឹង និងបទ​ពិសោធន៍ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាព​រវាងកម្ពុជា និងថៃផងដែរ។ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្មនិងអាហារ រវាងវិស័យឯកជននៃប្រទេសថៃ និងកម្ពុជាគឺដើម្បីកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។

ពីឆ្វេងទៅស្តាំ ៖ លោក Wittaya Kreangkriwit, លោកស្រី En-on Khunacharoen,លោក Khy Youkheng, លោក Chheav Pha,លោក Sam Chanmoney.

លោក​​ Wittaya kreangkriwit អគ្គនាយកនៃក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់​ បានមានប្រសាសន៍ថា៖ក្នុងនាម​ក្រុមហ៊ុនស៊ី.ភី.ខ្ញុំពិតជាមានកត្តិយសនិងរីករាយជាខ្លាំងដែលបានមានឱកាស ក្នុងការទទួលស្វាគមន៍ពីសំណាក់​តំណាងក្រសួងនិង​​ បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការចូលរួមកម្មវិធីCP Marketing Summit 2024 ក្នុងថ្ងៃនេះ។“ ក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់បាន​វិនិយោគ​នៅ​ក្នុងប្រទេសកម្ពុជា​អស់​រយៈពេល​ជាង 28 ឆ្នាំ​មក​ហើយ។
យើងទទួលស្គាល់ថា វិស័យកសិ-ឧស្សាហកម្ម និងចំណីអាហារ គឺជាវិស័យមួយដ៏សំខាន់ ដែលជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេស។​ តួនាទីរបស់ក្រុមហ៊ុនគឺដើម្បីជំរុញ និងកែលម្អដំណើរការផលិតកម្មបសុសត្វ និងអាហារឱ្យសមស្របតាមស្តង់ដារអន្តរជាតិ ដោយធានាបានថាយើងអាចបំពេញតម្រូវការអ្នកប្រើប្រាស់។
 លោក Wittaya បានបន្ថែមទៀតថាក្រុមហ៊ុនប្តេជ្ញាផ្តល់សិទ្ធិដល់កសិករកម្ពុជា លើកកម្ពស់ជីវភាពរស់នៅ ប្រកបដោយស្ថេរភាព និងនិរន្តរភាពតាមរយៈការតម្រឹមកំណើនរបស់យើងជាមួយនឹងសុខុមាលភាពរបស់ សហគមន៍មូលដ្ឋាន យើងសង្ឃឹមថាក្រុមហ៊ុននឹងជាផ្នែកមួយក្នុងការរួមចំណែកដល់អនាគតដ៏រុងរឿង សម្រាប់ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ

 លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅ​ការិយាល័យការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និងទីផ្សារបានឆ្លុះបញ្ជាំងអំពីសារៈសំខាន់នៃការវិវត្តនិងទិដ្ឋភាពអាជីវកម្ម។ នៅក្នុងវិស័យធុរកិច្ចដែលមាន ភាពជឿនលឿននេះ ថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិការ ត្រូវតែបន្តកែលម្អយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីត្រៀមក្នុងការប្រកួតប្រជែង ។
 លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖«គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន ​បុគ្កលដែល​មាន​ព័ត៌មានដែលត្រឹមត្រូវនិង​ ​ច្បាស់លាស់​ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ "សិក្ខាសាលាស្តីពីយុទ្ធ សាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ត្រូវបានរៀបចំឡើងដើម្បីចែក រំលែងចំណេះដឹងនិងផ្លាស់ប្តូរបទពិសោធន៏អំពីយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយការយល់ដឹង។ 
 CP Marketing Summit 2024 ជាកម្មវិធីមួយដ៏មានអត្ថន័យ ព្រមទាំងអនុញ្ញាតឱ្យអ្នកចូលរួមបង្កើន ទំនាក់ទំនងល្អក្នុងការស្វែងរកកិច្ចសហការដ៏មានសក្តានុពល កិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ និងនិន្នាការថ្មីៗ។ សិក្ខាសាលានេះបានឆ្លុះបញ្ជំាងពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជន និងវិស័យសាធារណៈ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកសិ-ឧស្សាហកម្ម ពិភពលោក។

វាគ្មិនកិត្តិយសមកពីក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ប្តេជ្ញាចិត្តរួមគ្នាបង្កើនកំណើន និងនិរន្តរភាព រួមជាមួយនឹងដៃគូ និង ពង្រឹង វិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងក្នុងការចែករំលែងចំណេះដឹង បទពិសោធន៏ ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា តាមរយៈវិធីសាស្រ្តសកម្មភាព និងកិច្ចសហការ។
ជាចុងក្រោយនៃកម្មវិធីសិក្ខាសាលានេះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន កត្តិយស  លើសពីនេះទៅទៀតកម្មវិធីCP Marketing Summit 2024​ពិតជាកម្មវិធីមួយដែលទទួល បានការអបអរសាទរពីសំណាក់អ្នកចូលរួមថាពិតជាមានសារះប្រយោជន៏នាពេលអនាគតសំរាប់គ្រប់អាជីវកម្ម។

Youtube-CP-Cambodia

Website-CP-Cambodia

Facebook-CP-Cambodia

CP-Fresh-Shop

 
RELATED ARTICLES