Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ​ ក្រៅពី​ប្រេង ​​សិង្ហបុរីសន្ទុះ​ ខ្លាំង​៣ខែ​ជាប់ គ្នាតាមកំណើន ​តម្រូវការ​ចិន

ការនាំចេញ​ ក្រៅពី​ប្រេង ​​សិង្ហបុរីសន្ទុះ​ ខ្លាំង​៣ខែ​ជាប់ គ្នាតាមកំណើន ​តម្រូវការ​ចិន

សិង្ហបុរី៖ ការនាំចេញ​របស់​ប្រទេស​សិង្ហបុរី​បាន​បន្ត​រើបឡើង​ដដែល​ក្នុង​ខែ​មករា​ដើមឆ្នាំ​២០១៧នេះ​ស្របពេលដែល​​ការ​បញ្ជូនទំនិញ​ក្នុងស្រុក​ក្រៅពី​ផលិត​ផល​ប្រេង​ទៅបរទេស​កើនឡើង​ខ្លាំង​ប្រមាណជា​៨,៦%​ពីមួយឆ្នាំទៅមួយឆ្នាំ​ហួសពី​ការរំពឹងទុក ស្របពេល​ដែលការលក់​ចេញទៅកាន់ទីផ្សារចិន​រក្សាកំណើន​ខ្លាំងក្លា។

តួលេខនេះ​​តាម​ពីក្រោយ​កំណើននៃការ​នាំចេញផលិតផលក្រៅពីប្រេង ​៩,១%​ដែលសម្រេចបាន​ក្នុងខែ​ធ្នូ​និង​ការកើន​ឡើង​១៥,៦%​ក្នុង​ខែវិច្ឆិកា​។

ការ​វិភាគ​ដែល​ស្ទង់មតិ​ដោយ​សារព័ត៌មាន Reuters បាន​បង្ហើប​ឲ្យ​ដឹងថា​ការនាំចេញ​ក្រៅពីប្រេង​របស់សិង្ហបុរី​នឹងពង្រីកបាន​៧%​ក្នុង​ខែមករា​។ ខណៈ​អត្រា​ពីមួយខែទៅមួយខែ​ដោយផ្អែក​តាម​មូលដ្ឋាន​កែសម្រួល​តាម​រដូវកាល​ ការនាំចេញ​បានកើនឡើង​៥%​ក្នុង​ខែ​មករា​ឆ្នាំ​២០១៧ ដែល​ផ្ទុយ​ពី​ការ​ថយចុះ​​២,៤%​កាលពីខែ​មុន​។

ការនាំចេញ​ទៅកាន់ប្រទេសចិន​ដែលជា​ទីផ្សារធំជាងគេបំផុត​តែមួយ​របស់​សិង្ហបុរី បានកើនឡើង​៣៦,៩%​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ក្នុង​ខែ​មករា​ខណៈ​កំណើន​ខែ​ធ្នូ​សម្រេចបាន​ត្រឹមតែ​២៣,៧%​ប៉ុណ្ណោះ ។

ចំណែក​អ្នក​រួមវិភាគទានដ៏ធំជាងគេបំផុត​ដទៃ​ទៀត​ក្នុងការ​ពង្រីកការនាំចេញ​របស់​សិង្ហបុរី​គឺ​កោះតៃវ៉ាន់កើន ៧៥,៣% និងកូរ៉េខាងត្បូងកើន ៥១,៥% ។ ផលិត​នាំចេញក្រៅពី​ប្រេង​ដែលភាគច្រើននាំចេញទៅកាន់​ទីផ្សារធំៗ​ចំនួន​១០​របស់​សិង្ហបុរី​បានកើនឡើង​ផងដែរក្នុងខែ​​មករា​ លើកលែងតែ​សហគមអឺរ៉ុបនិង​ម៉ាឡេស៊ី​។ ទាំង​ការនាំចេញ​គ្រឿងអេឡិចត្រូនិក​និង​ក្រៅពីគ្រឿងអេឡិចត្រូនិក​បានកើនឡើង​ក្នុង​ខែ​មករា​​ដែលពង្រីកកំណើន​ពីខែ​មុន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES