Thursday, November 14, 2024
Homeតារាខ្មែរតើសុគន្ធ និសា  អាចចាប់ដៃព្រាប សុវត្ថិ លើកទី២ ?

តើសុគន្ធ និសា  អាចចាប់ដៃព្រាប សុវត្ថិ លើកទី២ ?

ភ្នំពេញ៖សុគន្ធ និសា បានធ្វើតេស្ដអាជីពរបស់ខ្លួនជាលើកដំបូងតាមរយៈការ​ច្រៀងដោយគ្មាន​ផលិតកម្មដោយបើកឆាកបទ«ពេលខ្ញុំដួល អ្នកនៅឯណា ?» បន្ទាប់ពីនាងចាក​ចេញពីហង្ស​មាស ​។ប៉ុន្ដែតំណែងធំ២របស់សុគន្ធ និសា គឺធ្វើជាគ្រូបង្វឹគThe Voice Kids Cambodia   និងCambodian Idol Junior នៅតែមានភាពស្រពិចស្រពិល បើទោះជាភាគរយខ្ពស់នាង​មិន​អាចបន្ដកៅអីទាំង២ តទៅទៀតព្រោះថៅកែនឹងដាក់ជំនួសអ្នកថ្មីក៍ដោយ តែតារាចម្រៀង​ម្នាក់​​នៅហង្សមាសថានិសា អាចធ្វើការងារទាំង២ ខាងលើបានបើថៅកែត្រូវការ ទោះជានាង​លែង​ជាតារាចម្រៀងផលិតកម្មនេះក្ដី ។យ៉ាងណាអ្នកដឹកនាំខារ៉ាអូខេម្នាក់នៅហង្សមាស​ថា​និសា នឹង​មិន​វិល​វិញ​ទេ ហើយអ្នកគ្រប់គ្រងកម្មវិធីអាចសម្លឹងមើលតារារបស់​ខ្លួននៅក្នុងកុងត្រា​លើក​ជំនួស​វិញ។ប្រភពនោះបន្ថែមថាការធ្វើជាគណៈកម្មការ ឬគ្រូបង្វឹគ១កម្មវិធីពេញមួយ​រដូវ​កាល​ម្នាក់ៗបានតម្លៃខ្លួនចំនួន៦០០០ដុល្លារ ។

  គេជឿថាសុគន្ធ និសា ក៍មិនខុសពីព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងសុខ ស្រីនាង ជាដើមដែរដែល​ពេលដើរចេញពីផលិតកម្មនេះថៅកែមិនហៅមកឲ្យអង្គុយកៅអីជាCoach និងJudge នោះទេ ព្រោះចង់លើកតារារបស់ខ្លួនដែលនៅសល់ ឲ្យជំនួស ខណៈដែលតារា​ដែលចាកចេញទាំង​នោះក៍មិនអាល័យតួនាទីនោះឡើយ ព្រោះតារាខ្លះច្រៀង​តែ១កម្មវិធី​បាន​៦ពាន់ដុល្លារ តែបើអង្គុយកៅអីនោះយ៉ាងហោចណាស់ក៍៣ខែទើបចប់ ហេតុនេះហើយបានជា​ម្នាក់ៗ​ដើរ​ចេញដោយគ្មានស្រណោះបែបនេះ។ប៉ុន្ដែករណីសុគន្ធ និសា ដែលចូលហង្សមាស​ជា​លើកទី១កាលពីឆ្នាំ២០០៧ និងចាកចេញទៅថោន៣ឆ្នាំ(២០១២-២០១៥) ហើយវិលមក​ចូល​ហង្សមាសជាលើកទី២នៅឆ្នាំ២០១៦ ពោលគឺជ្រកនៅហង្សមាសចុងក្រោយជាង៨ឆ្នាំ ទើប​ដើរចេញជាលើកទី២ នោះនាងខុសពីតារាខាងលើព្រោះធ្លាប់ទៅហើយមកវិញ ហេតុនេះ​បាន​ជា​គេនៅតែគិតថានិសា នៅតែអាចអង្គុយកៅអីខាងលើបានប្រសិនបើនាងនៅចង់ ។

 លោកត្រា បុគ្គលិកផ្នែកសិល្បៈរបស់ហង្សមាសមិនទាន់ឆ្លើយតប​សំណួររបស់អ្នកយក​ព័តមានយើងតាមហ្វេសបុកទាក់ទងតំណែងទាំង២របស់នាងខាងលើរបស់និសា ថាថៅកែ​រក្សារ​​ទុកឲ្យនាង ឬដាក់តារាណាជំនួសនោះទេ ខណៈដែលអ្នក​ដឹក​នាំរឿងខ្លះនៅហង្ស​មាស​បែ​ជាពេលនេះថាមិនដឹងរឿងសុគន្ធ និសា ចេញពីផលិត​កម្មនេះ​ទៅវិញ។យ៉ាងណាគេ​ជឿ​ថា​សុគន្ធ និសា នៅតែមានទីផ្សារចម្រៀងប្រសិនបើនាងមាន​ក្រុម​ផលិត​បទចម្រៀ ង​ដោយខ្លួន​ឯង​ដូចមាស សុខសោភា ,ពេជ្រ សោភា និងពេជ្រ សូលីកា ជា​ដើមនោះ ខណៈដែលមាន​ដំ​ណឹងថាGalaxy ដែលទិញបានសុទ្ធតែតារាប្រុសល្បីៗនោះ ពួក​គេ​ក៍ចង់ឲ្យនិសា ទៅចាប់ដៃ​លោកព្រាប សុវត្ថិ ជាលើកទី២ដែរ ប៉ុន្ដែតាមព័តមានថានិសា អាច​នឹងមិនចង់ទៅប៉ះសិស្ស​ប្អូនតន់ ច័ន្ទសីម៉ា នោះទេ ហើយនាងចង់ធ្វើបទដោយខ្លួនឯង​វិញ។​តែបើនិសា មិនអាចវាយ​លុក​ទីផ្សារចម្រៀងខ្លួនឯងបាន ហើយចង់ទៅGalaxy នោះទីផ្សារចម្រៀងរបស់នាង​នឹងមាន​ការប្រែប្រួលជាមិនខាន ហើយ​អ្នកដែលប្រឈមចុះខ្សោយគឺជានាងតន់ ច័ន្ទសីម៉ា ។

 គួរបញ្ជាក់ថាមុនដើរចេញពីហង្សមាសសុគន្ធ និសា ធ្លាប់ប្រាប់អ្នកកា​សែតថានាងពិត​ជា​មានការព្រួយបារម្ភ ចំពោះទីផ្សារចម្រៀងរបស់ខ្លួនមែន ព្រោះអត់មានបទល្បីៗ​ចេញដូច​មុន ធ្វើឲ្យប្រឈមភាពស្ងប់ស្ងាត់ ។តែនាងថាបញ្ហានេះមិនមែនតែរូបនាងម្នាក់ឡើយ ពោលគឺ​តារា​ផ្សេងៗទៀតក៍ដូចជារូបនាងដែរ ព្រោះអ្នកសិល្បៈបច្ចុ ប្បន្នមិនពឹងលើចម្រៀងតែមុខទៀត​ទេ គឺងាកទៅរកស៊ីOnline  រៀងៗខ្លួនទើបគ្មានបទចេញទៀងទាត់ដូចមុន ឡើយ។និសា ដែល​ចុះ​ឡើងៗពីខ្មែរទៅអាមេរិកនោះក៍ពន្យាពេលទៅរស់នៅផ្ទះរបស់ស្វាមីនៅរដ្ឋBoston ជា បន្ដ​ទៀត ហើយពេលនេះនាងចាប់ផ្ដើមមាញឹកចេញច្រៀង​តាមកម្មវិធីទាំងឡាយចាប់ពីខែ១១ ដល់​​​ខែ៤ ក្រោយបរាជ័យ៣ឆ្នាំ ជាប់គ្នារឿងផែនការណ៍យកកូនដំបូង បន្ទាប់ពីនាងមានស្វាមី​ជិត៧ឆ្នាំ ៕

RELATED ARTICLES