ភ្នំពេញ៖សុគន្ធ និសា បានធ្វើតេស្ដអាជីពរបស់ខ្លួនជាលើកដំបូងតាមរយៈការច្រៀងដោយគ្មានផលិតកម្មដោយបើកឆាកបទ«ពេលខ្ញុំដួល អ្នកនៅឯណា ?» បន្ទាប់ពីនាងចាកចេញពីហង្សមាស ។ប៉ុន្ដែតំណែងធំ២របស់សុគន្ធ និសា គឺធ្វើជាគ្រូបង្វឹគThe Voice Kids Cambodia និងCambodian Idol Junior នៅតែមានភាពស្រពិចស្រពិល បើទោះជាភាគរយខ្ពស់នាងមិនអាចបន្ដកៅអីទាំង២ តទៅទៀតព្រោះថៅកែនឹងដាក់ជំនួសអ្នកថ្មីក៍ដោយ តែតារាចម្រៀងម្នាក់នៅហង្សមាសថានិសា អាចធ្វើការងារទាំង២ ខាងលើបានបើថៅកែត្រូវការ ទោះជានាងលែងជាតារាចម្រៀងផលិតកម្មនេះក្ដី ។យ៉ាងណាអ្នកដឹកនាំខារ៉ាអូខេម្នាក់នៅហង្សមាសថានិសា នឹងមិនវិលវិញទេ ហើយអ្នកគ្រប់គ្រងកម្មវិធីអាចសម្លឹងមើលតារារបស់ខ្លួននៅក្នុងកុងត្រាលើកជំនួសវិញ។ប្រភពនោះបន្ថែមថាការធ្វើជាគណៈកម្មការ ឬគ្រូបង្វឹគ១កម្មវិធីពេញមួយរដូវកាលម្នាក់ៗបានតម្លៃខ្លួនចំនួន៦០០០ដុល្លារ ។
គេជឿថាសុគន្ធ និសា ក៍មិនខុសពីព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងសុខ ស្រីនាង ជាដើមដែរដែលពេលដើរចេញពីផលិតកម្មនេះថៅកែមិនហៅមកឲ្យអង្គុយកៅអីជាCoach និងJudge នោះទេ ព្រោះចង់លើកតារារបស់ខ្លួនដែលនៅសល់ ឲ្យជំនួស ខណៈដែលតារាដែលចាកចេញទាំងនោះក៍មិនអាល័យតួនាទីនោះឡើយ ព្រោះតារាខ្លះច្រៀងតែ១កម្មវិធីបាន៦ពាន់ដុល្លារ តែបើអង្គុយកៅអីនោះយ៉ាងហោចណាស់ក៍៣ខែទើបចប់ ហេតុនេះហើយបានជាម្នាក់ៗដើរចេញដោយគ្មានស្រណោះបែបនេះ។ប៉ុន្ដែករណីសុគន្ធ និសា ដែលចូលហង្សមាសជាលើកទី១កាលពីឆ្នាំ២០០៧ និងចាកចេញទៅថោន៣ឆ្នាំ(២០១២-២០១៥) ហើយវិលមកចូលហង្សមាសជាលើកទី២នៅឆ្នាំ២០១៦ ពោលគឺជ្រកនៅហង្សមាសចុងក្រោយជាង៨ឆ្នាំ ទើបដើរចេញជាលើកទី២ នោះនាងខុសពីតារាខាងលើព្រោះធ្លាប់ទៅហើយមកវិញ ហេតុនេះបានជាគេនៅតែគិតថានិសា នៅតែអាចអង្គុយកៅអីខាងលើបានប្រសិនបើនាងនៅចង់ ។
លោកត្រា បុគ្គលិកផ្នែកសិល្បៈរបស់ហង្សមាសមិនទាន់ឆ្លើយតបសំណួររបស់អ្នកយកព័តមានយើងតាមហ្វេសបុកទាក់ទងតំណែងទាំង២របស់នាងខាងលើរបស់និសា ថាថៅកែរក្សារទុកឲ្យនាង ឬដាក់តារាណាជំនួសនោះទេ ខណៈដែលអ្នកដឹកនាំរឿងខ្លះនៅហង្សមាសបែជាពេលនេះថាមិនដឹងរឿងសុគន្ធ និសា ចេញពីផលិតកម្មនេះទៅវិញ។យ៉ាងណាគេជឿថាសុគន្ធ និសា នៅតែមានទីផ្សារចម្រៀងប្រសិនបើនាងមានក្រុមផលិតបទចម្រៀ ងដោយខ្លួនឯងដូចមាស សុខសោភា ,ពេជ្រ សោភា និងពេជ្រ សូលីកា ជាដើមនោះ ខណៈដែលមានដំណឹងថាGalaxy ដែលទិញបានសុទ្ធតែតារាប្រុសល្បីៗនោះ ពួកគេក៍ចង់ឲ្យនិសា ទៅចាប់ដៃលោកព្រាប សុវត្ថិ ជាលើកទី២ដែរ ប៉ុន្ដែតាមព័តមានថានិសា អាចនឹងមិនចង់ទៅប៉ះសិស្សប្អូនតន់ ច័ន្ទសីម៉ា នោះទេ ហើយនាងចង់ធ្វើបទដោយខ្លួនឯងវិញ។តែបើនិសា មិនអាចវាយលុកទីផ្សារចម្រៀងខ្លួនឯងបាន ហើយចង់ទៅGalaxy នោះទីផ្សារចម្រៀងរបស់នាងនឹងមានការប្រែប្រួលជាមិនខាន ហើយអ្នកដែលប្រឈមចុះខ្សោយគឺជានាងតន់ ច័ន្ទសីម៉ា ។
គួរបញ្ជាក់ថាមុនដើរចេញពីហង្សមាសសុគន្ធ និសា ធ្លាប់ប្រាប់អ្នកកាសែតថានាងពិតជាមានការព្រួយបារម្ភ ចំពោះទីផ្សារចម្រៀងរបស់ខ្លួនមែន ព្រោះអត់មានបទល្បីៗចេញដូចមុន ធ្វើឲ្យប្រឈមភាពស្ងប់ស្ងាត់ ។តែនាងថាបញ្ហានេះមិនមែនតែរូបនាងម្នាក់ឡើយ ពោលគឺតារាផ្សេងៗទៀតក៍ដូចជារូបនាងដែរ ព្រោះអ្នកសិល្បៈបច្ចុ ប្បន្នមិនពឹងលើចម្រៀងតែមុខទៀតទេ គឺងាកទៅរកស៊ីOnline រៀងៗខ្លួនទើបគ្មានបទចេញទៀងទាត់ដូចមុន ឡើយ។និសា ដែលចុះឡើងៗពីខ្មែរទៅអាមេរិកនោះក៍ពន្យាពេលទៅរស់នៅផ្ទះរបស់ស្វាមីនៅរដ្ឋBoston ជា បន្ដទៀត ហើយពេលនេះនាងចាប់ផ្ដើមមាញឹកចេញច្រៀងតាមកម្មវិធីទាំងឡាយចាប់ពីខែ១១ ដល់ខែ៤ ក្រោយបរាជ័យ៣ឆ្នាំ ជាប់គ្នារឿងផែនការណ៍យកកូនដំបូង បន្ទាប់ពីនាងមានស្វាមីជិត៧ឆ្នាំ ៕