ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងថាលោកបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចុះចេញពីតំណែងប្រសិនជាសមាជិកព្រឹទ្ធសភាមួយរូបដែលមកពីបក្សជំទាស់អាចបង្ហាញភស្តុតាងដាក់ការចោទប្រកាន់ថាលោកពិតជាមានទ្រព្យសម្បត្តិខុសច្បាប់៤០លានដុល្លារមែននោះ។
សមាជិកព្រឹទ្ធសភាហ្វីលីពីនលោក Antonio Trillanes ដែលជាអ្នកដាក់ពាក្យបណ្តឹងប្រឆាំងនិងលោក Duterte ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំទៅ បានបន្ថែមថាលោកប្រធានាធិបតីក៏បានប្រព្រឹត្តខុសច្បាប់ក្នុងការបើកប្រាក់ចំនួន៣២១លានពីហ្សូក្នុងប្រតិបត្តិការធនាគារពីភរិយានិងកូនស្រីស្របច្បាប់របស់លោក ។ លោក Trillances បានថ្លែងថាលោកមានឯកសារជាច្រើនពីអ្នកដែលជាប់ពាក់ព័ន្ធ។
ចំណែកលោក Duterte បានបង្ហើបនៅក្នុងសន្ទរកថាមួយដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកនៃការិយាល័យទំនាក់ទំនងប្រធានាធិបតីថា ប្រសិនជាលោក Trillanes អាចបង្ហាញភស្តុតាងដាក់ការចោទប្រកាន់មកលើរូបលោកដែលថាខ្ញុំមានប្រាក់២ប៊ីលានខុសច្បាប់ឬប្រសិនជាថាគណនីធនាគារដែលដាក់ឈ្មោះខ្ញុំនោះមានដាក់ប្រាក់បញ្ញើទាំងអស់នេះ ឬត្រឹមតែពាក់កណ្តាលនៃទឹកប្រាក់នេះ ខ្ញុំនឹងចុះចេញពីតំណែងប្រធានាធិបតីភ្លាម ។
លោកបានហៅការចោទប្រកាន់នេះជារឿងចាស់កម្រិលហើយក៏បានកើតឡើងដដែលផងដែរ។
គួរកត់សម្គាល់ថានៅឆ្លើយតបនឹងការចោទប្រកាន់នេះ ក្នុងសន្ទរកថារបស់លោក លោកDuterte ថ្លែងថាគ្រួសាររបស់លោកមិនមែនជាអ្នកក្រីក្រឡើយហើយឳពុករបស់លោកបានបន្សល់កេរ្តិ៍មរតកឲ្យលើផងដែរ។ ចំណែកភរិយាស្របច្បាប់របស់លោកទៀតសោតក៏ជាអាជីវករលក់នំដូណាត់១៨ឆ្នាំមកហើយដែរហើយថែមទាំងជាអ្នកផ្គត់ផ្គង់សាច់ដល់ផ្សារធំៗចំនួន៥ក្នុងទីក្រុង Davao ទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា