Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក រដ្ឋអាជ្ញាពិសេស ទម្លា.../ក់ការចោទប្រកាន់

ដូណាល់ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីអាមេរិក រដ្ឋអាជ្ញាពិសេស ទម្លា…/ក់ការចោទប្រកាន់

សហរដ្ឋអាមេរិក ៖ រដ្ឋអាជ្ញាពិសេស បានសម្រេចទម្លាក់ការចោទប្រកាន់លើលោកដូណាល់ ត្រាំ (Donald Trump) ពីបទបំផ្លាញលទ្ធផលបោះឆ្នោតឆ្នាំ២០២០ និងពីបទប្រើប្រាស់ឯកសារសម្ងាត់ខុស បន្ទាប់ពីលោកដូណាល់ ត្រាំ  បានជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៥ ឃែវិច្ឆិកាឆ្នាំ២០២៤ មក។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា លោកជែក ស្មីត (Jack Smith) រដ្ឋអាជ្ញាពិសេសរបស់សហ រដ្ឋអាមេរិក បានដាក់ញត្តិទៅតុលាការ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយស្នើឱ្យដកពាក្យបណ្ដឹងប្រឆាំងលោកដូណាល់ ត្រាំ ក្នុងករណីលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និងករណីគ្រប់គ្រងឯកសារសម្ងាត់មិនត្រឹមត្រូវ ដោយសារតែលោកត្រាំ ជិតក្លាយជាមេដឹកនាំបន្ទាប់របស់សហរដ្ឋអាមេរិក ហើយគោលនយោបាយរបស់ក្រសួងយុត្តិធម៌ ហាមកាត់ទោសប្រធានាធិបតីក្នុងតំណែង។

លោត្រាំ ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញាពិសេស ជែក ស្មីត (Jack Smith) លើបទចោទចំនួន៤ ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់គាត់ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។

ចំពោះសំណុំរឿងឯកសារសម្ងាត់ លោកត្រាំ ត្រូវបានចោទប្រកាន់រក្សាឯកសាររសើបនៅរមណីយដ្ឋាន Mar-a-Lago របស់គាត់ និងរារាំងការបំពេញតួនាទីរបស់មន្ត្រីក្រសួងយុត្តិធម៌ ដែលព្យាយាមយកឯកសារ។

ការសម្រេចលើកលែងការចោទប្រកាន់នេះ វាជាការបញ្ចប់ជម្លោះផ្លូវច្បាប់ រវាងលោកជែក ស្មីត និងលោកដូណាល់ ត្រាំ។ រឿងនោះបានកើតឡើងអស់រយៈពេលជាងមួយឆ្នាំហើយ បន្ទាប់ពីព្រះរាជអាជ្ញាពិសេសនេះ ដាក់ពាក្យបណ្ដឹងថ្មីមួយ។

ការវិលត្រឡប់របស់លោកត្រាំ ទៅកាន់សេតវិមាន ក៏បានផ្អឹបចោលនូវសំណុំរឿងផ្សេងៗទៀតផងដែរ ដែលកន្លងទៅ គាត់ត្រូវបានគេប្តឹង ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដូចជាការកាត់ទោសនៅក្នុងករណីដែលលោកត្រាំ ត្រូវបានរកឃើញថា មានកំហុសលើការចោទប្រកាន់ទាំង៣៤ករណី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារអាជីវកម្ម ដើម្បីបិទបាំងបញ្ហានៃការចំណាយប្រាក់ យ៉ាងប្រញាប់ប្រញាល់ ដល់តារាភាពយន្តពេញវ័យ ដើម្បីលាក់ទំនាក់ទំនងរវាងអ្នកទាំងពីរ ត្រូវបានពន្យារពេលដោយគ្មានកំណត់។ ចំពោះករណីបោះឆ្នោតនៅរដ្ឋចចជា អាចត្រូវអូសពន្យារពេលយូរ ឬបណ្តឹងត្រូវបានច្រានចោលទាំងស្រុង ដោយសារតែសិទ្ធិការពារការកាត់ក្តីនេះនឹងមិនប្រព្រឹត្តទៅទេ រហូតដល់លោកត្រាំ ចាកចេញពីតំណែង ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕

RELATED ARTICLES