Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិលទ្ធផលប្រជាមតិ៖ ​៧៧%នៃពលរដ្ឋម៉ាសេដូនៀ គាំទ្រ​ចូលសមាជិក EU

លទ្ធផលប្រជាមតិ៖ ​៧៧%នៃពលរដ្ឋម៉ាសេដូនៀ គាំទ្រ​ចូលសមាជិក EU

អឺរ៉ុប៖ លទ្ធផលនៃការ​បោះ​ឆ្នោត​ប្រជាមតិ​ជាសាធារណៈ​មួយ​បានបង្ហាញ​ថា​ថ្វី​ត្បិត​ការគាំទ្រ​អំពី​សមាជិកភាពនៃ​សហគមអឺរ៉ុប​របស់ប្រទេស​ម៉ាសេដូនៀ​បាន​បញ្ជាក់ឲ្យ​ឃើញ​ពី​ការ​ថយចុះ​នៅតែបន្ត​កើតមាន​ដដែលក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំថ្មីៗនេះយ៉ាងណាក្តី ក៏គេសង្កេតឃើញថា​៧៧%​​នៃ​ប្រជាជន​ក្នុង​ប្រទេស​នេះ​បានគាំទ្រ​ការ​ធ្វើសមាហរ័ណកម្ម​​របស់ពួកគេ​ចូល​អឺរ៉ុប​​។

ការបោះឆ្នោត​ដែលមាន​វត្តមានចូល​រួម​ដោយ​វិទ្យាស្ថានប្រជាធិបតេយ្យ​ Societas Civilis ដែលសហការ​ជាមួយនិង​គ្រឹះស្ថាន Konrad Adenauer Foundation ឲ្យ​ដឹងថា​សមាជិកភាព​នៃសហគមអឺរ៉ុប​គឺនៅតែ​ត្រូវបានគេពិចារណា​ក្នុង​ការ​គាំទ្រ​​ដោយ​រីក​រាយជាច្រើនលើសលុបដដែល​ក្នុង​ប្រទេស​ម៉ាសេដូនៀ​។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន​អំពីការ​ស្វែងរកការបោះ​ឆ្នោត​លោក Ivan Damjanoovski មន្ត្រី​វិទ្យាស្ថានដើម្បី​ប្រជាធិបតេយ្យ​បានថ្លែងថា​ការគាំទ្រ​ជាសាធារណៈ​កម្រិត​ខ្ពស់​នេះគឺជា​លទ្ធផលមួយ​នៃក្តីរំពឹងរបស់ប្រជាជន​ពី​គុណ​ប្រយោជន៍​សេដ្ឋកិច្ច​នៅពេល​ដែលបាន​ចូល​ជា​សមាជិក​សហគមអឺរ៉ុប។

លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា​កត្តាសំខាន់​នៃការ​ថយចុះ​បន្តិច​ម្តងៗ​ក្នុង​បរិមាណ​អ្នកគាំទ្រ​ការ​ដាក់បញ្ចូលប្រទេសនេះជាសមាជិក​អឺរ៉ុប​គឺមាន​ជាប់ពាក់ព័ន្ធនឹង​បញ្ហាដ៏ស្មុគស្មាញ​ពី​បញ្ហា​ជាមួយនិងក្រិក​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES