Wednesday, December 18, 2024
Homeតារាខ្មែរខេម៖ ក្លាយជាអ្នកនិពន្ធ  

ខេម៖ ក្លាយជាអ្នកនិពន្ធ  

ភ្នំពេញ៖ក្នុងអាជីពចម្រៀងជាង១០ឆ្នាំលោកប៉ុន សុណារិន ហៅខេម ច្រៀងតែបទគេនិពន្ធ​ឲ្យ​ស្រាប់ៗទេ មិនចេះសរសេរបទចម្រៀង ធ្វើភ្លេង និងMIX ដូចតារាមួយចំនួនទៀតឡើយ ទើប​អ្នក​ខ្លះថា​លោកពឹងតែដង្ហើមគេដក ព្រោះបើចង់ច្រៀងបទដែលខ្លួនឯងស្រលាញ់តឹង​ចិត្តប្រ​សិនបើអ្នកនិពន្ធមិនទំនេរ។ដោយសារតឹងទ្រូងបែបនេះហើយទើបលោកខេម បានចាប់ផ្ដើម​អាជីព​ថ្មីមុនឆ្លងឆ្នាំសាកលនោះគឺចេញនិពន្ធMelody ដោយខ្លួនឯង តែបទខេម បើកឆាកនេះ​មិនមែន​សម្រាប់លោកច្រៀងទេ ប៉ុន្ដែលោកបែសរសេរឲ្យលោកRada តារាចំណូល​ថ្មីរបស់​Galaxy ទៅ​វិញ ។លោកសុណារិន ថាការបង្ហាញទឹកដៃសរសេរបទចម្រៀងនាពេលនេះគឺជា​តំណាក់​កាល​រៀនសរសេរបទចម្រៀងប៉ុណ្ណោះ មិនមែនទាន់អាជីពឡើយ ។

 នេះជាជំហ៊ានថ្មីមួយទៀតរបស់លោកខេម ដែលវិវត្តន៍ខ្លួនពីតារាចម្រៀងធម្មតាម្នាក់​ទៅ​ជា​អ្នកនិពន្ធខ្លួនឯង ហើយគេជឿថាបន្ទាប់ពីសរសេរឲ្យគេច្រៀងហើយលោកសុណារិន នឹង​ដល់​​​វេន និពន្ធរួចច្រៀងខ្លួនឯងតែម្ដងជាមិនខាន ។តែខេម មិនប្រាប់ទេថាតើលោកចេះ​និ​ពន្ធ​​ចម្រៀងដោយខ្លួនឯង ឬមានគ្រួជួយបង្ហាត់នោះទេ ខណៈដែលនៅថោន លោកធ្លាប់​ច្រៀង​បទនិពន្ធដោយលោកយឹម តាស្រង់ ,ងួន សុបិន  និងAek ជាដើម ខណៈដែលនៅGalaxy ច្រៀងបទសរសេរដោយលោកសេង ពុទ្ធិស័ក្ដ ,លោកអេង វុត្ថា និងVin Trapz  … ។ការងាក​មកនិពន្ធ​ចម្រៀងខ្លួនឯង ពេលនេះរបស់លោកខេម ត្រូវបានគេមើលឃើញថាចំពេលដែល​អាជីព​ចម្រៀង​​របស់លោកហាក់នៅទ្រឹង នៅឆ្នាំ២០២៤ ពោលខុសពីមុនពេលដែលព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ ទៅដល់ខេម គឺជាតួឯករបស់Galaxy  តែពេលនេះមិនដូចមុន​ឡើយ រហូតដល់មានអ្នកលើកឡើងថាលោកខេម អាចឈរនៅចំណាត់ថ្នាក់លេខ៣ ទៀត​ផង ព្រោះតែមិនអាចវ៉ាលោកសុវត្ថិ និងប៊ុនថៃ បានទេ ។យ៉ាងណាអាជីពចម្រៀងរបស់​លោកសុ​ណា​រិន អាចនឹងមានការប្រែប្រួលជាថ្មី នៅពេលដែលលោកក្លាយទៅជាអ្នកនិពន្ធMelody ដោយ​ខ្លួន​ឯងដូចពេលនេះ ព្រោះបទចម្រៀងចង់ចេញនៅពេលណាក៍បាន ហើយអាចច្រៀង​បទអ្វី​ដែល​​ខ្លួនស្រលាញ់ ។

  គួរបញ្ជាក់ថាក្រៅពីខេម តារាដែលអាចនិពន្ធបទចម្រៀងដោយខ្លួនឯងមានដូច​ជា​អ្នកនាងម៉េង កែវពេជ្ជតា ,ពេជ្រ សោភា ,លោកមិញ សុធីវណ្ណ,ណាំ ប៊ុណ្ណារ័ត្ន,ណុប បាយ៉ារិទ្ធ ,ហេង ពិទូ ,អ៊ីណូ ,ទេព ពិសិដ្ឋ ,ដួង វីរៈសិទ្ធ ,ម៉ម ពេជ្ជរិទ្ធ  និងជុំ លីណូ ជាដើម ។សម្រាប់​លោក​សុណារិន ដែលច្រៀងស្អកនេះដែរ លោកត្រូវ​បានថៅកែGalaxy រាប់អានដូចជាបងប្អូន ហេតុនេះទោះជាសរសេរបទអ្វីក៍ផលិតកម្ម​នេះចេញ​ឲ្យដែរ តែគេចាំមើលថាលោកខេម ពេលនិពន្ធខ្លួនឯង ច្រៀងខ្លួនឯង ចឹងទៅរួចឬអត់ ខណៈដែល​ពេល​នេះតារាចម្រៀងប្រុស​ផលិតកម្មមួយនេះដែលអុកឡុកទីផ្សារចម្រៀង​ជាងគេគឺមានតែ​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប៉ុណ្ណោះ។

 មជ្ឈដ្ឋានមហាជនកត់ស​ម្គាល់ថាខេម មិនត្រឹមតែស្ងាត់ លែងសូវមានបទផ្ទុះដូច​មុន​នោះ​ទេ ប៉ុន្ដែរឿងលោកចង់រៀបការជាមួយភរិយាអ្នកនាងស្រីកា អាណិកជនខ្មែរមកពីបារាំង ដែលចាប់ដៃគ្នាជាង១០ឆ្នាំ និងតែងថានឹងរៀបការឆាប់ៗនោះ ឥឡូវកាន់តែគ្មានស្រមោល​តែ​ម្ដង បើទោះជាលោកសុណារិន តែងតែងនិយាយដដែលៗថារៀបការឆាប់ៗ ហើយហៅអ្នកកា​សែតទាំងអស់ឲ្យចូលរួមក្ដី ។បើលោកសុណារិន នៅតែពន្យាពេលរៀបការបែបនេះទៀត គេ​ជឿ​ថាតារាកាន់គ្រីស្ទានតាំងពីតូចរូបនេះអាចដើរតាមលោកសិរីមន្ដ យកកូនមុន ទើប​គិតគួរ​រឿង​រៀប​ការតាមក្រោយជាមិនខាន ។ប៉ុន្ដែអ្នកខ្លះជឿថាមូលហេតុលោកសុណារិន នៅស្ទាក់​ស្ទើរឿង​រៀប​ការជាសារធារ​ណៈ ព្រោះតែលោកខ្លាចការហើយកេរ្ដិ៍ឈ្មោះលែងឡើង ឬប្រ​ឈម​​​ធ្លាក់​ចុះនោះតែម្ដង បើទោះជាអ្នកនាងកា តែង​តែរំអុកប្ដីរឿងសំខាន់​នេះជាច្រើន​ឆ្នាំ​ហើយក៍ដោយ ៕

RELATED ARTICLES