Wednesday, December 18, 2024
Homeព័ត៌មានសិល្បៈណាវ៉ាត់ត្រា៖ សាងផ្នួស៣ថ្ងៃ កាន់ទុក្ខម្ដាយ

ណាវ៉ាត់ត្រា៖ សាងផ្នួស៣ថ្ងៃ កាន់ទុក្ខម្ដាយ

ភ្នំពេញ៖តារាសម្ដែងណាវ៉ាត់ត្រា បានកោសក់សាងផ្នួសជាសាមណេរ(នេន)រយៈពេល​៣ថ្ងៃ (១៨-២០ធ្នូ)​នៅវត្តជោតិកៈ ហៅវត្តជោដឹក ខេត្តបាត់ដំបង ដើម្បីតបស្នងសងគុណម្ដាយរបស់ ខ្លួនឧបាសិកា ញេប ឡេង ដែលទទួលមរណ​ភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង១០​កន្លះយប់ ក្នុងអាយុ៦៦ឆ្នាំ ដោយជំងឺរបេង,សួត ទឹក​នោមផ្អែម… ជាច្រើនឆ្នាំមកហើយ និង​ទើប​ធ្វើទុក្ខខ្លាំងនារយៈពេលចុងក្រោយ​រហូតមិន​អាច​សង្រ្គោះបាន បើទោះជាក្រុមគ្រួសារ​បាន​នាំឧបាសិកាទៅព្យាបាលនៅពេទ្យរដ្ឋផង ឯក​ជនផងក្ដី ។

សាមណេរណាវ៉ាត់ត្រា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ធ្នូ ថាដោយ​សារតែលោកជាប់ធ្វើការនៅភ្នំពេញ ហេតុនេះមិនបានទៅទាន់ដង្ហើមម្ដាយចុងក្រោយទេ ប៉ុន្ដែ​មុនម្ដាយទទួលមរណភាពលោកបានចុះឡើងៗទៅមើលថែម្ដាយដែរ។លោកនិយាយទាំងតូចចិត្តថាគម្រោងនាំម្ដាយដែលមានវ័យចំណាស់ទៅដើរកម្សាន្ដនៅប្រទេសជិតខាង ក្រោយ​គាត់​ជាពីជំងឺ ត្រូវបរាជ័យ ព្រោះម្ដាយចាកចេញដោយគ្មានថ្ងៃត្រឡប់ ទើបលោកស្រ​ណោះអា​លោះ​​​​​អាល័យម្ដាយកម្សត់ខ្លាំងណាស់ មានតែការបួសនេន៣ថ្ងៃ ដើម្បីសងគុណ​ម្ដាយ។​សាមណេរណាវ៉ាត់ត្រា បន្ថែមថាលោកកំព្រាឪពុក៣៥ឆ្នាំមកហើយ គឺមានតែម្ដាយនិង​ហើយ​ដើរតួជាឪផងម៉ែផង ប៉ុន្ដែចាប់ពីពេលនេះតទៅលោកត្រូវកំព្រា​ទាំងឪពុកនិងម្ដាយជារៀង​រហូត​។

  លោកណាវ៉ាត់ត្រា បានបូជាសព្វម្ដាយលោកនៅថ្ងៃទី១៨ ខែ១២ នៅផ្ទះរបស់​លោក​ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង  នឹងត្រូវធ្វើបុណ្យ​ខួបគម្រប់​៧ថ្ងៃ​នៅថ្ងៃទី២១ ខែ១២ ប៉ុន្ដែលោកនឹងលាចាកសិក្ខាបទនៅថ្ងៃទី២០ ធ្នូ វិញហើយធ្វើបុណ្យជូន​ម្ដាយ​៧ថ្ងៃ​រួច​រាល់នឹងវិលត្រឡប់មកភ្នំពេញវិញដើម្បីបន្ដការងារ​។ប៉ុន្ដែទាក់ទងការវិល​ត្រឡប់​ទៅថត​សម្ដែង​វិញនោះលោកថានៅពេលដែលអារម្មណ៍លោកបានធូស្រាល ទើបបន្ដការងារ​សិល្បៈជាធម្ម​តា​ដូចមុន ។

 តារាសម្ដែងចាន់ស៊ី ស៊ីណាវ៉ាត់ត្រា តាំងចិត្តថាអត់ពីម្ដាយទៅលោកមានតែ​ប្រឹងប្រែង​ធ្វើការ សន្សំលុយ ដើម្បីដោះបំណុលបន្ដិចម្ដងៗដែលខ្លួនរកស៊ីខាត រហូតអស់ ព្រោះ​ពេល​នេះនៅសល់តែ៥នាក់​បងប្អូន(ស្រី២) ហើយលោកនៅតែបន្ដអាជីពសិល្បៈដែលបានតស៊ូរយៈ​ពេល​ជាង១០ឆ្នាំមកហើយ និងការងារសព្វថ្ងៃជាមេការខារ៉ាអូនៅGoal Palace KTV ដូចមុន​ដដែល ។លោកថាដោយសារតែជីវិតពេលនេះអត់ឪពុកម្ដាយ​លោកក៍មានគម្រោងផលិត​បទ​ចម្រៀង​ ច្រៀងផ្ទាល់ខ្លួនដែលទាក់ទងពីគុណឪពុកម្ដាយ ដែលជាសាច់រឿងពិតរបស់លោក និងដើម្បីឲ្យ​ប្អូនៗកំភ្លេចព្រះរស់ ព្រោះនៅពេលដែលអ្នកមានគុណចាកចេញទៅយើង​មិន​បាន​តប​ស្នង​គុណដល់​គាត់ និងមានវប្បដិសារី ។តែលោកណាវ៉ាត់ត្រា ថាទាក់ទងការផលិត​បទ​ចម្រៀងនេះ​លោក​​មិនទាន់មានអ្នកនិពន្ធ និងរៀបចំថតជាAudio នៅឡើយ ព្រោះរងចាំដល់​ធ្វើបុណ្យ៧ថ្ងៃ​ម្ដាយរួចរាល់ទើបរៀបចំចម្រៀងនេះបាន។

ក្រៅពីលោកណាវ៉ាត់ត្រា តារាដែលជួបទុក្ខធំ ម្ដាយទើបលាចាកលោកកាលពី​ពេល​ថ្មីៗ​នេះ​ក៍មាន​លោកឆាយ វីរៈយុទ្ធ ដែរ ខណៈដែលអ្នកនាងសឿ សុធារ៉ា ក៍កំព្រាទាំងឪពុកម្ដាយ​ដូច​លោកណាវ៉ាត់ត្រា ដែរ ៕

RELATED ARTICLES