Saturday, October 19, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា បំភ្លឺរឿងថៅកែផលិតកម្មតាមស្នេហ៏

ម៉ាក សែនសូនីតា បំភ្លឺរឿងថៅកែផលិតកម្មតាមស្នេហ៏

ស្រីស្អាតម៉ាក សែនសូនីតា ហៅតូតា ដែលមានទំនាក់ទំនងស្នេហ៏ជាមួយលោកទឹម នីដា ប្អូនប្រុសនាងទឹម រដ្ឋា ជាច្រើនឆ្នាំមកហើយនោះ ចំណងស្នេហ៏នេះបានរង្គោះរង្គើទៅហើយ តាមព័ត៌មានថា ដោយសារមានលោកថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូ ហៅនីត ជាអតីតនាយករងទូទស្សន៏ CTN នោះ កំពុងតែតាមនែបនិត្យស្នេហ៍ស្រីក្មេងរូបនេះ ទើបនាំឲ្យលោកនីដា ត្រូវខ្ទាតចេញ។

ប្រភពបានឲ្យដឹងថា លោកទឹម  នីដា ស្ដាយស្នេហ៍ស្រីស្អាតតូតា ជាខ្លាំង ហើយលោកមិនចង់ឲ្យនាងទៅភ្ជាប់ស្នេហ៍លោកនីត ឡើយ ខណៈដែលតូតា នៅរារែកចិត្ត ព្រោះតែមិនចង់បោះបង់ប្រុសក្មេង ទើបពេលនេះ នាងកំពុងតែពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ថាតើលោកថៅកែស្នេហ៏នាងស្មោះ ឬមួយក៏គ្រាន់តែចាត់ទុកនាងត្រឹមជាស្រីស្នេហ៏។

កញ្ញាតូតា និងលោកប៉ុល វិបូ ហៅនីត

ម៉ាក សែនសូនីតា ហៅតូតា និយាយទាំងទឹកមុខរីករាយថា នាងពិតជាមានភាពស្និទ្ធស្នាលជាមួយលោកវិបូ មែន ដោយសារតែគាត់ជាថៅកែផលិតកម្ម ចំណែកនាងជាកូនចៅថតរឿងឲ្យគាត់ អីចឹងបើនៅឆ្ងាយពីគ្នាម៉េចកើតទៅ។ តូតា បានវាចាខុសពីតារាមួយចំនួន ដែលឲ្យតែសួររឿងស្នេហា គឺមិនពេញចិត្តនោះទេ តែស្រីស្អាតរូបនេះវិញ និយាយទាំងរីករាយលាយស្នាមញញឹមថា ”រឿងហ្នឹងមានគេសួរខ្ញុំច្រើនដែរ ហើយមុនហ្នឹង ខ្ញុំក៏បានប្រាប់ទៅគាត់ (លោកនីត) ដែរថា បងមិនដឹងម៉េចទេ ឥឡូវគេចេះតែសួររឿងខ្ញុំនិងបងឯង តែគាត់ថា ”សួរអីទៀតហើយ?”។ អីចឹងពេលនេះ ខ្ញុំចង់ប្រាប់ថា ពេលនេះខ្ញុំនឹងគាត់ពិតជាស្និទ្ធស្នាលគ្នាមែន តែជាលក្ខណៈមេនិងកូនចៅ គ្មានស្នេហាអីជាមួយគ្នាទេ ហើយក៏គ្មានអីអាថ៍កំបាំងដែរ។ ប៉ុន្តែទៅថ្ងៃក្រោយយ៉ាងណានោះ ខ្ញុំមិនដឹងទេ…(សើច)”។

ក្រៅពីតូតា ក៏មានតារាល្បីៗមួយចំនួនទៀត ធ្លាប់មានព័ត៌មានថា មានស្នេហាជាមួយថៅកែផលិតកម្មដែរ ដូចជា សុខ ពិសី សុខសោម៉ាវត្តី កែវ សីហា ជាដើម តែពួកគេបានច្រានចោល។

ទស្សនិកជនរង់ចាំមើលថា រវាងប្រុសក្មេងទឹម នីដា និងលោក ប៉ុល វិបូ ហៅនីត តើបុរសមួយណាជាម្ចាស់បេះដូងស្រីស្អាតតូតា ខណៈដែលលោកឧកញ៉ាៗមួយចំនួនទៀត ក៏កំពុងប្រជែងស្នេហ៏ស្រីស្រស់មានមន្ដស្នេហ៍នេះដែរ៕

RELATED ARTICLES