ក្រុមអាល់កៃដា៖ បណ្តាញព័ត៌មាន បរទេសផ្សាយថាក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់បានបង្ហាញ នូវវីដេអូស្តីពីការហ្វឹកហ្វឺនប្រតិបត្តិការ ពិសេសថ្មីមួយដែលមានលក្ខណៈសំខាន់សម្រាប់ពួកជីហាតក្នុងការចំអកឡកឡឺយដល់ សហរដ្ឋអាមេរិកហើយក៏ជាការប្តេជ្ញាចិត្តវាយ រំដោះប៉ាឡេស្ទីននិងក្រុង Al Aqsa Mosque ពីរដ្ឋាភិបាលក្រុង ហ្សេរុយសាឡិម។
តាមវីដេអូនោះបង្ហាញថា ក្រុមសកម្មប្រយុទ្ធនៅជំរុំហ្វឹកហាត់ Hamzah Zinjibari កំពុងប្រតិបត្តិការហ្វឹកហ្វឺននិងរៀន ពីជំនាញច្បាំង ខណៈ អ្នកបួសសាសនា អ៊ីស្លាមដែលស្ថិតក្នុងសម្លៀកបំពាក់យោធាធ្វើការ កត់សម្គាល់ពីល្បែងប្រយុទ្ធវែងឆ្ងាយរបស់ ក្រុមជីហាតនិងសិក្សាពីរបៀប នៃដែលអ្នកសកម្មប្រយុទ្ធរាប់ ពាន់នាក់ទទួលបានគុណប្រយោជន៍ ពីជំរុំហ្វឹកហ្វឺនភេរវករផ្សេងៗ នៅទូទាំងប្រទេសយេម៉ែន។
គួរបញ្ជាក់ថា ក្នុងវីដេអូ អំឡុងពេល៤០នាទីដែលត្រូវបានទម្លាយដោយ សារព័ត៌មាន Al Malahen ឲ្យដឹងថាកងកម្លាំង AQAP ក៏ត្រូវបានគេស្គាល់ ថាជាក្រុម Ansar Al Sharia ដែលត្រូវបានបង្កើតឡើង កាលពីដំបូងឡើយជាសាខា មួយក្នុងឆ្នាំ២០១១ក្នុងអំឡុងសង្គ្រាម ស៊ីវិលលីប៊ី និងបាននាំមកនូវការវាយប្រហារទាំងកម្រោល មកលើស្ថានទូតសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យជនជាតិអាមេរិកាំង ចំនួន៤នាក់ស្លាប់ បាត់បង់ជីវិត។