Friday, January 31, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដៈ ស្រីស្អាតបូរមី ឆ្ងល់ថា«ខែក្ដៅម៉េចពាក់អាវរោមសត្វ ខែត្រជាក់ម៉េចពាក់​ប៊ីគីនី ?»

ខេមរៈ សិរីមន្ដៈ ស្រីស្អាតបូរមី ឆ្ងល់ថា«ខែក្ដៅម៉េចពាក់អាវរោមសត្វ ខែត្រជាក់ម៉េចពាក់​ប៊ីគីនី ?»

ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានដឹកដៃភរិយាអ្នកនាងគួយ ផល្លី ហោះទៅចិន កាលពីពេលថ្មីៗនេះ និងបានឡើងទៅភ្នំមួយខ្ពស់ធ្លាក់សុទ្ធតែព្រិល ត្រជាក់រហូតដល់-7 អង្សារ ដែលភ្ញៀវទេស​ចរ​ណ៍ភាគច្រើនស្លៀកពាក់ឈុតរោមសត្វគ្របជិតដើម្បីការពាររងា។ប៉ុន្ដែសិរីមន្ដ បែជាស្លៀក​ឈុតខ្លីចងសក់ឡើងលើ បង្ហាញសាច់ដុំដៃ និងក្បាលពោះ រួមទាំងសាច់កំភួនជើងណែនៗ របៀប​ជា​មេទ័ពសម័យបុរាណ ដើរលើ​ព្រិលដោយគ្មានខ្លាចរងារ ត្រជាលក់បន្ដិចឡើយ ជា​មួយដៃ​ឆ្វេងកាន់ទងជាតិខ្មែរ និងថាដើម្បី​ផ្សាយពីវប្បធ័ម និងទេសចរណ៍ទោះស្ថិត​ក្នុង​ស្ថាន​ភាពបែប​ណា ក៍យើងនៅតែឆ្លៀត​ធ្វើបាន​ដែរ ។ ដោយឡែកភរិយាសិរីមន្ដ អ្នកស្រីគួយ ផល្លី វិញ ថ្លែង​ថា«ត្រជាក់ខ្លាំងប៉ុណ្ណាក៍Idol ខ្ញុំស៊ូទ្រាំបានដែរ »។Fan មួយចំនួនសរសើរពីការលះ​បង់របស់​លោក​ថៃ ប៉ុន្ដែបែជាមានអ្នកខ្លះថាសកម្មភាពនៃការស្លៀកពាក់របស់សិរីមន្ដ ហាក់ឆ្គង ឬភ្លាវ​មិនស៊ី​ទៅ​តាមពេលវេលាជាក់ស្ដែងទៅវិញ ។

 តារាសម្ដែងរូបស្រស់បូរមី បានបញ្ចេញយោបល់ដោយហួសចិត្តទាក់ទងខេមរៈ សិរីមន្ដ លេងឈុត​មេទ័ពសម័យ​បុរាណដើរលើព្រិលទឹកកកនៅលើភ្នំមួយ​នៅចិននោះថា«ពេលទៅភ្នំ​ទឹក​កក​អូនពាក់ប៊ីគីនី ដល់ពេលទៅNew York ខែក្ដៅអូនពាក់អាវធំរោមចៀម មិចម៉ាទេ » ។

 ការលើកឡើងរបស់ស្រីស្អាតបូរមី នេះនាងចង់បញ្ជាក់ថាខេមរៈ សិរីមន្ដ ស្លៀកពាក់​អត់​ត្រូវទៅតាមពេលវេលាសោះ ពោលគឺផ្ទុយពីមនុស្សទូទៅដែលគេប្រើឈុតនីមួយ២​ឲ្យស្រប​តាម​​​កាលៈទេសៈ ។ការថ្លែងរបស់កញ្ញាបូរមី នេះដែរធ្វើឲ្យគេនឹកឃើញដល់សិរីមន្ដ ដែល​ទៅ​ច្រៀងនៅអាមេរិកក្នុងព្រឹត្តិការណ៍ Cambodia Today ផលិតផលខ្មែរនៅUnion Square នៅរដ្ឋSan Francisco ,Ca នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលគ្រប់គ្នាក្ដៅសឹង​តែបែក​ក្បាលនោះលោកបែជាស្លៀកពាក់ឈុតរោមចៀមដើរលេងដូចកំពុងតែត្រជាក់ខ្លាំងណាស់អីចឹង ប៉ុន្ដែឥឡូវ​ពេលនាំប្រពន្ធឡើងភ្នំមួយនៅចិន ដែលត្រជាក់ដល់ទៅ-7 អង្សា លោកបែ​ជាព្រ​លែងសាច់ទៅវិញ ដែលសកម្មភាពរបស់សិរីមន្ដ នេះធ្វើឲ្យFan ខ្លះតាមមិនទាន់និងឡើង​វិល​ក្បុងតែម្ដង ។ប៉ុន្ដែអ្វីដែលគេសរសើរលោកថៃ នោះគឺលោកបាន​កាន់ទង់ជាតិខ្មែរឡើងលើភ្នំ​ដែលកំពុងធ្លាក់ព្រិលខ្លាំងនោះបាន ហេតុនេះទោះជាលេងឈុត​មិនស្របទៅនិង​អកាស​ធាតុ​ក៍មិនជាបញ្ហាដែរ ព្រោះលោកថៃចង់បញ្ជាក់ថាលោកតស៊ូពុះពាឧបស័គ្គដើម្បី​បង្ហាញពីអត្ត​សញ្ញាណ​ខ្មែរ ឲ្យគេស្គាល់។

 គួរបញ្ជាក់ថាខេមរៈ សិរីមន្ដ ជ្រកនៅGalaxy ជិត២ឆ្នាំហើយដែលទៅដល់ទ្រនុំថ្មីនេះ​ភ្លាម​លោកអុកឡុកទីផ្សារចម្រៀងសឹងតែធ្វើឲ្យតារាប្រុស​នៅផលិតកម្មនេះពិបាកទប់ទល់​លើក​លែងតែព្រាប សុវត្ថិ ។ប៉ុន្ដែសិរីមន្ដ ហាក់ដើរដល់ផ្លូវទលច្រក ព្រោះច្រៀងបទអីក៍មាន​អ្នក​ជេរប្រទេចលើបណ្ដាញសង្គមចំៗតែម្ដង ក្រោយតារាវ័យ៣៩ឆ្នាំ រូបនេះធ្លាប់ចេញមុខ​យ៉ាង​សកម្មការពារថៅកែ និងថាខ្លួនអត់ស្គាល់មុខឧកញ៉ាណាកាប់បំផ្លាញឈើ ហើយ​ថាសូម​ឲ្យអ្នក​ដែលស្គាល់ឧកញ៉ាបំផ្លាញឈើនោះប្រាប់លោកផង ។ការលើកឡើងរបស់សិរីមន្ដ ខាងលើ​នេះ​ហើយធ្វើឲ្យផ្ទុះការជេរប្រមាថលើលោកនិងតែងតែចេញខមិនដៀមដាមដាក់លោកជានិច្ច រាល់ពេលសិរីមន្ដ ចេញមុខLive  បើទោះជាលោកចេញមុខអះអាងថាខ្លួនមិន​មែនជាអ្នក​នយោ​បាយក្ដី ។តែដោយសារតែលោកថៃ ធ្វើអ្វីក៍នៅតែមានគេចាំជេរនេះហើយទើបថ្មីៗនេះ លោក​បានលួងលោមFan  វិញតាមរយៈការចេញបទចម្រៀងបែបកម្សត់ៗ​២បទគឺ«ដាច់ឆ្នាំថ្មីសល់អ្វី​ខ្លះ ?» ដែលលោកសម្ដែងMV ជាកម្មករប្រមូលសំរាម និងបទ«គេងលើភ្លើង » ដែលលោក​សម្ដែង​MV ជាប្រុសស្រុកស្រែត្រូវប្រុសអ្នកមានប៉ែន ចំរ៉ុង ឆក់សង្សារយកទៅបាត់…​។តាម​រយៈ២បទនេះខេមរៈ សិរីមន្ដ ទទួលបានការគាំទ្រច្រើនគួរសមមកវិញ ហើយFan របស់​លោកចង់ឲ្យលោកថៃ ចេញបទប្រភេទនេះឲ្យបានច្រើនថែមទៀត ។ប៉ុន្ដែអ្នកដៀមដាម ផ្លែផ្កា ឲ្យសិរីមន្ដ លើបណ្ដាញសង្គមនោះមិនមែនតែស្រីស្អាតបូរមី ឡើយ គឺមានជាច្រើននាក់ទៀតពិ​សេសពេលលោកថៃគ្រងឈុតព្រះបាទជ័យវរន្ម័នទី៧ អង្គុយលើគ្រែស្នែង មានគេសែងនៅ​មុខអង្គវត្តនោះ អ្នកលេងបណ្ដាញសង្គមបានសួរទៅអ្នកដឹកនាំកម្មវិធីថាតើខ្វះតួណាស់អី ?

 ទាក់ទងរឿងមានអ្នកមិនពេញចិត្តលោកខេមរៈ សិរីមន្ដ ហើយខមិនផ្លែផ្កាឲ្យលោកថៃ រហូតមានអ្នកជេរមិនឈប់លើហ្វេសបុកនោះដែរលោកខេមរៈ ភារុណ ជាបងប្រុសលោកថៃ បានប្រាប់អ្នក​យកព័តមានយើងថ្មីៗនេះថាលោកអត់ច្បាស់ថាពួកគេទាំងនោះប្រើ​គណ​នេយ្យ​ហ្វេសបុកពិត ឬអាខោនក្លែងក្លាយទេ ព្រោះអត់បានតាមដាន តែលោកក៍បានដឹង​ពីរឿង​នេះ​ដែរ ៕

RELATED ARTICLES