Sunday, November 24, 2024
Homeនយោបាយរដ្ឋ​សភា​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​វិសោធន​កម្ម​ច្បាប់​គណ​បក្ស​នយោបាយ

រដ្ឋ​សភា​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​វិសោធន​កម្ម​ច្បាប់​គណ​បក្ស​នយោបាយ

ភ្នំពេញ ៖ សេចក្តីស្នើច្បាប់វិសោធនកម្ម ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងរួចហើយ កាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានវត្តមាន តំណាងរាស្ត្រគណបក្សកាន់អំណាច ចំនួន៦៦រូប រួមទាំងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ តែមិនមានវត្តមាន តំណាងរាស្ត្រគណបក្សប្រឆាំង ចូលរួមទេ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាល ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកសម័យ ប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា ដើម្បី ពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ។ វត្តមានតំណាងរាស្ត្រពេលផ្តើមសម័យប្រជុំនៅពេលនោះ មាន ចំនួន៦៦រូប មកពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៤រូប រួមទាំងលោកកឹម សុខា ប្រធានស្តីទី គណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់- ចាម ផង បានអវត្តមាន ដោយធ្វើពហិការ មិន ចូលរួមប្រជុំ។

មុនពេលសម្រេចមិនចូលប្រជុំសភាវិសា- មញ្ញ លោកកឹម សុខា បានកោះអញ្ជើញតំណាង- រាស្ត្រទាំងអស់ប្រជុំពិភាក្សា នៅឯទីស្នាក់ការ កណ្តាលគណបក្ស កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។ ជាលទ្ធផលក្រោយបញ្ចប់កិច្ច ប្រជុំនៅថ្ងៃនោះ ក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ បានចេញសេចក្តីថ្លៃងការណ៍ បញ្ជាក់ពីជំហរមិនចូលរួមប្រជុំពិភាក្សា និង អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណ- បក្សនយោបាយ។

សេចក្តីថ្លៃងការណ៍របស់ក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៧ មានខ្លឹមសារថា “ក្រុមសមា- ជិកសភាគណបក្សសង្គ្រោះជាតិ មិនគាំទ្រលើ សំណើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នោះទេ ដោយមូលហេតុ ៖

១-សេចក្តីស្នើច្បាប់នេះ នឹងបង្កឱ្យមាន ការបែកបាក់ឯកភាពជាតិ យ៉ាងធ្ងន់។

២-ខ្លឹមសារក្នុងសេចក្តីស្នើច្បាប់ មានលក្ខណៈ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

៣-សំណើវិសោធនកម្មនេះ ធ្វើឡើងផ្ទុយ ពីឆន្ទៈប្រជាពលរដ្ឋខ្មែរ។

៤-វិសោធនកម្មនេះ គឺធ្វើឡើងដោយ ប្រញាប់ប្រញាល់ ហើយអាចយកមកបម្រើ ដើម្បីគាបសង្កត់ និងបំផ្លាញគណបក្សប្រជែង។

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានសម្រចក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ថា មិនចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីពិនិត្យនិង អនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ ទេ។

តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះ- ជាតិ នៅបន្តការងារក្នុងតួនាទីជាសមាជិករដ្ឋសភារបស់ខ្លួនជាធម្មតា ហើយនឹងសម្រេច ការចូលរួមរាល់ការប្រជុំពេញអង្គនៃរដ្ឋសភា នូវរាល់ករណីណាដែលការសម្រេចនេះមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នោះទេ”។

ទោះជាគ្មានវត្តមានតំណាងរាស្ត្របក្ស ប្រឆាំង ចូលរួមក៏ដោយ ក៏ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនាពេលនោះតំណាងរាស្ត្រមក ពីគណបក្សប្រជាជនកម្ពុជា ដែលរួមមានទាំង សម្តេចនាយករដ្ឋមន្រីហ៊ុន សែន ប្រធានគណ- បក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ផង បានលើកដៃគាំទ្រសេចក្តីស្នើវិសោធនកម្ម ច្បាប់នេះ ទាំងស្រុង ៦៦លើ៦៦សំឡេង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានសភា ស្តីពីលទ្ធផលសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ចុះថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា “សេចក្តី ស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មានពីរមាត្រា។ ឯកឧត្តមប៉ែន បញ្ញា ប្រធាន គណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ជា អ្នកអានលទ្ធផលនៃការពិនិត្យនិងសិក្សាសេចក្តីស្នើវិសោធនកម្ម ជូនអង្គសភា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន និងសហការី ជាតំណាងតំណាងរាស្ត្រ ហត្ថលេខី ជាអ្នកការពារសេចក្តីស្នើវិសោធនកម្មច្បាប់នេះ។

អង្គសភាបានអនុម័តយល់ព្រមទទួលយក សេចក្តីស្នើវិសោធនកម្មច្បាប់មកពិចារណា ចំនួន ៦៦សំឡេង។ សមាជិកសរដ្ឋសភា ឡើងមាន មតិ មានចំនួន៩១រូប គឺឯកឧត្តមម៉ុម ជឹមហ៊ុយ។

អង្គសភា បានអនុម័តយល់ព្រម មាត្រា ១ចំនួន៦៦សំឡេង។ សមាជិករដ្ឋសភា ដែល ឡើងមានមតិ មានចំនួន០១រូប គឺឯកឧត្តម ប៊ិន ឈិន។

អង្គសភាបានអនុម័តយល់ព្រមមាត្រា២ មានចំនួន៦៦សំឡេង ។

-អង្គសភា បានអនុម័តយល់ព្រមលើ ខ្លឹមសារទាំងមូលនៃសេចក្តីច្បាប់ស្តីពីគណបក្ស នយោបាយ ចំនួន៦៦ សំឡេង។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាល ទី៥ បានបញ្ចប់នៅថ្ងៃនៅវេលាម៉ោង៩ៈ៤៧ នាទី នាថ្ងៃដដែល”។

អ្នកនាំពាក្យរដ្ឋសភា លោកឡេង ប៉េងឡុង មានប្រសាសន៍ថា ក្រោយអនុម័តរួចហើយ ច្បាប់ដែលបានចែងជាការប្រញាប់នេះ រដ្ឋសភា បានបញ្ជូនទៅព្រឹទ្ធសភា នៅថ្ងៃតែមួយ ដែល សភាបានអនុម័ត ។

ចំពោះអវត្តមានរបស់បក្សប្រឆាំង ក្នុង ការប្រជុំអនុម័តនោះ លោកឡេង ប៉េងឡុង បានចាត់ទុកថា គណបក្សនេះគ្មានចេតនាក្នុង ការសន្ទនាជាមួយបក្សកាន់អំណាច និងបង្កើត ព្រឹត្តិការណ៍ដើម្បីចំណេញនយោបាយរបស់ខ្លួន។

គួរបញ្ជាក់ថា ខ្លឹមសារថ្មី នៃសេចក្តីស្នើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយ មានបន្ថែមចំណុចថា ទណ្ឌិតមិន មានសិទ្ធិធ្វើជាប្រធាននិងអនុប្រធានគណបក្ស នោះទេ។ ខ្លឹមសារថ្មីនៃច្បាប់នេះ ក៏បានកំណត់ ដែរថា ទណ្ឌិតមិនអាចក្លាយជាសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងគណបក្សណាមួយឡើយ។ ជាងនេះទៀត គណបក្សណាដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ពេក នឹងត្រូវរំលាយចោលតែម្តង៕ កុលបុត្រ

RELATED ARTICLES