Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក​ បញ្ជូននាវាចម្បាំង​ចូលសមុទ្រចិនខាងត្បូង​ លើកដំបូង​ក្នុង​រជ្ជកាលលោកត្រាំ

អាមេរិក​ បញ្ជូននាវាចម្បាំង​ចូលសមុទ្រចិនខាងត្បូង​ លើកដំបូង​ក្នុង​រជ្ជកាលលោកត្រាំ

សមុទ្រ​ចិនខាងត្បូង៖ មន្ត្រី​យោធា​បាន​អះអាង​ថាកងទ័ពជើងទឹក​សហរដ្ឋអាមេរិក​បាន​បញ្ជូននាវា​ផ្ទុកនាវា​ចម្បាំង​មួយគ្រឿង​និង​នាវា​ពិឃា​ត​បំពាក់ក្បាលគ្រាប់​មីស៊ីល​ចូលល្បាត​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​កាលពី​ចុង​សប្តាហ៍នេះ​ដែល​លើក​ទី​១​ហើយ​គិតចាប់តាំងពី​លោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែង​។

​មន្ត្រីទ័ពជើងទឹក​​អាមេរិក​បាន​ថ្លែង​ថា នាវាដឹកយន្តហោះ​ចម្បាំង​ម៉ូដែល USS Carl បាន​ចូលរួមអមដំណើរ​ដោយ​នាវា​ USS Wayne E. Meyer និង​យន្តហោះ​ចម្បាំង​មកពី​មូលដ្ឋានទ័ពអាកាស​ Carrier Air Wing 2 ដែល​ត្រូវបាន​កំណត់កាលបរិច្ឆេទ​ប្រតិបត្តិការ​កាលពីថ្ងៃសៅរ៍។

ក្នុងអំឡុងខែមករា​ លោក​ Rex Tillerson រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ថ្លែងថា​ចិនគួរតែត្រូវបាន​រារាំងឬហាមឃាត់​មិន​ឲ្យ​ចូលទៅ​ដល់​កោះសិប្បនិម្មិត​ដែល​ខ្លួនបានកសាងសង់​ឡើង​នៅសមុទ្រ​ចិន​ខាងត្បូងនោះឡើយ​ ខណៈ​ដែល​ចិន​បាន​​សាងសង់​​ព្រលានយន្តហោះ​នៅលើកោះ​ចំនួន​៣​​និង​លេណដ្ឋាន​ការពារ​ការ​ទម្លាក់​គ្រាប់បែកពីសំណាក់​យន្តហោះ​ប្រយុទ្ធ​និង​យន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្ត្រ​រួចរាល់ហើយនោះ ។ មន្ទីរបង់តេហ្គូន​បានពិនិត្យមើល​យ៉ាងយក​ចិត្ត​ទុកដាក់​ថា​តើ​ចិន​ដាក់ពង្រាយ​មីស៊ីល​បាញ់​ពី​ផ្ទៃដី​ទៅកាន់ដែនអាកាស​ឬអត់នៅ​ពេល​ខាងមុខនេះ​ ដែល​វា​អាច​ប៉ះពាល់ដល់​ប្រតិបត្តិការ​ហោះ​ហើរ​របស់កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ក្នុងតំបន់​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនលោក Geng Shuang បានថ្លែងថា​ចិន​​បាន​ចេញ​សេចក្តីព្រមាន​ដល់​សហរដ្ឋអាមេរិក​និង​បណ្តាប្រជាជាតិ​ដទៃ​ទាំងឡាយ​ឲ្យ​ប្រុងប្រយ័ត្ន​។ ចិនគោរព​និង​លើកកម្ពស់​សេរីភាព​នៃការ​ធ្វើនាវា​ចរណ៍​និង​ហោះហើរ​នៅសមុទ្រ​ចិនខាងត្បូង ដែល​បណ្តាប្រទេស​នានា​អនុវត្ត​តាមច្បាប់​អន្តរជាតិ​ ប៉ុន្តែ​ចិន​ប្រឆាំងជាដាច់ខាត​ចំពោះ​ប្រទេស​ណា​ដែល​ប៉នប៉ង​ធ្វើឲ្យ​អន្តររាយ​ដល់​សន្តិសុខ​និ​អធិបតេយ្យភាព​របស់ចិន​ក្រោម​រូបភាពសេរីភាពនៃការ​ធ្វើ​នាវាចរណ៍និងហោះហើរ​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

 

 

RELATED ARTICLES