Saturday, January 18, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណាៈពិបាករក្សារតំណែង  

រ៉េត ស៊ូហ្សាណាៈពិបាករក្សារតំណែង  

ភ្នំពេញ៖ស្រីស្រស់រ៉េត ស៊ូហ្សាណា ទៅដើរកម្សាន្ដនៅប្រទេសកូរ៉េខាងត្បូងថ្មីៗនេះដែល​នាង​ថា​ចំរដូវត្រជាក់ខ្លាំងដល់ទៅ-7 អង្សារ ។តែដំណើរកម្សាន្ដក្រៅស្រុកលើកនេះក៍ដូចជា​លើក​​មុន​ដែរលនាងទៅ​ប្រទេស​ផ្សេង​ៗដែរពោលគឺហ្សាណា មិនប្រាប់ថានាងរួម​ដំណើរជា​មួយ​អ្នក​ណាឡើយ ។អ្វីដែលគួរឲ្យកត់សម្គាល់ក្រោយដើរចេញពីហង្សមាស​ជាង៥ខែនេះ​ស៊ូហ្សា​ណា មិនដូចពីមុនទេ ពោលគឺបទចម្រៀងថ្មីៗនាងមិនសូវត្រូវបានគេនិយមយកទៅចាក់ ឬ​មាន​អ្នក​ច្រៀងតាមPub ឬហាងដូចកាលនាងច្រៀងនៅហង្សមាសដែល​ល្បីបទ«ឈប់ » ,«ប្រ​យោគ​ស្នេហ៍ » និង«សង្ស័យ »នោះឡើយ បើទោះជាតាំងពីមកដល់ផលិតកម្មបារមី នាងចេញ​បាន​៣បទគឺ«Lost »,«Better Off » និងបទ«ស្រ្ដីសេរី » ហើយថៅកែផ្ដល់សិទ្ធិពិសេសឲ្យ​នាង​អាច​និពន្ធMelody និងធ្វើជាអ្នកដឹកនាំសម្ដែង(Director) ខ្លួនឯងក្ដី ។រឿងដែលគួរឲ្យចាប់​អារ​ម្មណ៍​នោះហ្សាណា ដែលធ្លាប់តែចេញមុខច្រៀងរាំតាមConcerts ធំៗស្ទើរាល់ថ្ងៃនៅរដូវក្ដៅ​នោះ​​​ពេលនេះនាងមិនសូវមមាញឹកច្រើនឡើយ ។ប៉ុន្ដែតំណែងBA នៅក្រុមហ៊ុនមួយ​ចំនួន​នាង​នៅតែរក្សារបាន ។

 ទោះជានាងស៊ូហ្សាណា ហាក់ពិបាកស្ទុះទៅមុខទៀតក្ដី ប៉ុន្ដែFan នៅតែរំពឹងថាតារា​ស្រី​មាន​ត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះអាចនឹងមានទីផ្សារចម្រៀងប្រែប្រួល ប្រសិន​បើ​ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារារ៉េបវណ្ណដា ឬវិលទៅចាប់ដៃគូជាថ្មីជាមួយសុវត្ថិ មុនីនាគ កូនឧកញ៉ាព្រាប សុវត្ថិ ។តែរឿងនេះហាក់នៅជាប់គាំង ព្រោះហ្សាណា ត្រូវការពេលវេលា​ក្នុង​ការហាត់ច្រៀងរ៉េប ដើម្បីធ្វើដៃគូវណ្ណដា ខណៈដែលការចាប់ដៃជាមួយមុនីនាគ លើកទី២ មាន​ភាគរយទាបបំផុត ដោយសារតែកូនកំលោះទី២របស់លោកឧកញ៉ាព្រាប សុវត្ថិ រូប​នេះ​បានងាកទៅហាត់រាំ និងច្រៀងជាភាសារអង់គ្លេស គ្មានដំណឹងថារូបគេចូលបារមី តាម​ហ្សាណា ឡើយ ។បញ្ហានេះហើយធ្វើឲ្យហ្សាណា ប្រឈម«ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច » ព្រោះ​ការច្រៀងដៃគូជាមួយវណ្ណដា មិនទាន់កំណត់ពេលវេលាច្បាស់លាស់ ហើយការចាប់ដៃគូជា​មួយកូនឧកញ៉ាព្រាប សុវត្ថិ ម្ដងទៀតមិនអាចទៅរួច ។

 គួរបញ្ជាក់ថារ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃគូច្រៀងជាមួយលោកដួង វីរៈសិទ្ធ ,សុវត្ថិ មុនីនាគ និងលីម តិចម៉េង និងទទួលបានជោគជ័យ ត្រូវគេចាប់អារម្មណ៍ជាងគេគឺ​ជាមួយ​កូនឧកញ៉ាព្រាប សុវត្ថិ តាមរយៈបទ«សុំខុសមួយយប់» រហូតគេសង្ស័យថាពួកគេទាំងពីរ​បង្កា​ត់​​ភ្លើង​ស្នេហាជាមួយគ្នាទៀតផង ។តែគួរឲ្យស្ដាយហ្សាណា និងមុនីនាគ ផ្អាកស្និត​ស្នេហ៍​ជា​មួយគ្នា២ឆ្នាំហើយ បន្ទាប់ពីលោកស្រីឡុង ស្រីមុំ ម្ដាយមុនីនាគ ប្រ​កាស​កាលពីឆ្នាំ២០ ២២ ថាកូនកំលោះលោកស្រីគ្មានទំនាក់ទំនងស្នេហាជាមួយស៊ូហ្សាណា ទេ ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាតារាចេញពីហង្សមាសដូចជាពេជ្រ សោភា ,សុគន្ធ និសា និងវី ឌីណែត ជាដើម ពួកគេនៅតែចេញច្រៀងសម្ដែងឲ្យហង្សមាសជាធម្មតា ប៉ុន្ដែ​សម្រាប់រ៉េត ស៊ូហ្សាណា វិញគេមិនដែលឃើញនាងឡើងប៉ុស្ដិ៍ហង្សមាស​ទៀតឡើយជិត​កន្លះ​ឆ្នាំមកនេះ ទើបធ្វើឲ្យនាងប្រឈមបាត់សកម្មភាពសិល្បៈ ឬអាចនឹងប្រឈមធ្លាក់ប្រាក់​ចំណូល​ខ្លះជាមិនខាន ព្រោះលែងសូវឡើងឆាក ។តែហ្សាណា ក្រោយទៅដល់បារមី នេះនាងបាន​ចេញ​ទៅដើរកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់ដែលនេះបញ្ជាក់ថានាងដើរចាយលុយ ឬមិន​ប្រឈមវិបត្តិសេដ្ឋកិច្ចទេ ទោះជាលែងសូវចេញមុខច្រៀងសកម្មដូចមុនក៍ដោយ ។ចំណែក​រឿងបេះដូងវិញស្រីស្រស់ធ្មេញចំពើសហ្សាណ វ័យ២៥ឆ្នាំ នេះបានលាក់ជិតឈឹងពោលគឺមិន​ដែលហ៊ានកៀកកើយបុរសណាជាចំហ ក្រៅពីសុវត្ថិ មុនីនាគ ឡើយ  ខណៈដែលឪពុក​ម្ដាយ​នាង​នៅតែដើរ​តាម​ស្រីស្អាតគ្រប់ជំហ៊ាន ទើបធ្វើឲ្យប្រុសចង់ឆក់ស្នេហ៍ លេងផ្លូវកាត់ បរាជ័យ​ទាំងស្រុង ៕

RELATED ARTICLES