Thursday, July 10, 2025
Homeព័ត៌មានជាតិជិះម៉ូតូ​ដើរ​លេង ក្មេង​ទំ​នើង​កាប់១​​ដាវ រយះ​ខ្នង

ជិះម៉ូតូ​ដើរ​លេង ក្មេង​ទំ​នើង​កាប់១​​ដាវ រយះ​ខ្នង

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ កំពុងជិះម៉ូតូដើរលេងជាមួយមិត្តភក្តិសុខៗ ស្រាប់តែ ត្រូវក្មេងទំនើងមួយក្រុម ជិះម៉ូតូប្រដេញតាម កាប់ប្រហារ១ដាវ បណ្តាលឱ្យរយះខ្នងដេរអស់ ជាង៤០ថ្នេររងរបួសធ្ងន់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

យុវជនជនរងគ្រោះ ដែលត្រូវក្មេងទំនើង កាប់រយះខ្នង រងរបួសធ្ងន់នោះ មានឈ្មោះអ៊ុន ពិសិដ្ឋ ហៅយ៉ាវ អាយុ២៤ឆ្នាំ មានលំនៅក្នុង ភូមិ៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេ រួមនិង មិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាជិះម៉ូតូ ទៅដើរលេងនៅឈ្វាំង លុះដល់រសៀលបន្តិច ទើបនាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ស្រាប់តែ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាង លើ ក៏លេចមុខក្មេងទំនើងមួយក្រុម មិនស្គាល់ អត្តសញ្ញាណ បានជិះម៉ូតូប្រដេញតាម និងបាន ទាញដាវសាមូរ៉ៃកាប់ប្រហារមកលើរូបគេចំពី ក្រោយ បណ្តាលឱ្យរយះខ្នងរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ក្រុមក្មេងទំនើងបាន នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ចំណែក ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកបញ្ជូនតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ និងត្រូវបានក្រុមគ្រូពេទ្យដើរមុខរបួស រហូត ដល់ទៅជាង៤០ថ្នេរឯណោះ។ បន្ទាប់មក ក្រុមគ្រួសារ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ខ្លួនក្រុម ជនបង្កហេតុនាំយកមកចាត់ការតាមច្បាប់។

ជុំវិញករណីហិង្សាខាងលើនេះលោកឧត្តម សេនីយ៍ត្រីប្រាក់ វុទ្ធី ស្នងការនគរបាលខេត្ត កំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញា ជនបង្កហេតុ ហើយដោយរង់ចាំប្រមូលភ័ស្តុតាង បន្ថែមមុននឹងឈានដល់ការចាប់ឃាត់ខ្លួនក្រុម- ជនបង្កហេតុ នាំយកមកសាកសួរ និងចាត់ការ បន្តតាមនីតិវិធី៕ សុក្រិត

RELATED ARTICLES