Sunday, January 19, 2025
Homeព័ត៌មានជាតិជំពាក់​គេ​៤​ពាន់​ដុល្លារ អត់​​លុយសង​ចង​ក​សម្លាប់​ខ្លួន

ជំពាក់​គេ​៤​ពាន់​ដុល្លារ អត់​​លុយសង​ចង​ក​សម្លាប់​ខ្លួន

ភ្នំពេញ ៖ យុវ​ជន​ម្នាក់ ព្រោះ​តែពិ​បាក​ចិត្ត​រឿងជំពាក់ប្រាក់គេ រហូតដល់ទៅ៤ពាន់- ដុល្លារ គ្មានលទ្ធភាពរកសងគេវិញ ដោះស្រាយ មិនចេញទាល់គំនិត ក៏សម្រេចចិត្តចងកសម្លាប់ ខ្លួន រួចសរសេរបណ្តាំទុកឱ្យឪពុកម្តាយថា លុយ ដែលជំពាក់គេនោះមិនចាំបាច់សងជំនួសខ្លួនទេ ទុកឱ្យរូបគេជាអ្នកដោះស្រាយបានហើយ។

ករណីចងកធ្វើអត្តឃាតខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ២៥ ផ្លូវបេងតុង ស្ថិតក្នុងភូមិព្រែក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

យុវជនគំនិតខ្លីដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះចេង មករា អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនខ្សែកាប មានឪពុកម្តាយជា អាជីវករ លក់ដូរនៅផ្សារច្បារអំពៅ សព្វថ្ងៃ ស្នាក់នៅជុំគ្នាក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា សព្វថ្ងៃ ក្រុមគ្រួសារគាត់ មានគ្នាតែ២នាក់ ប្តីប្រពន្ធ និងកូនប្រុសម្នាក់ នេះ (ជនរងគ្រោះ) ប៉ុណ្ណោះ ហើយពួកគាត់ គឺជាអាជីវករលក់ដូរនៅផ្សារច្បារអំពៅ។ នៅ មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៧ ពួកគាត់២នាក់ប្តីប្រពន្ធបាន នាំគ្នាចេញទៅបើកតូបលក់ដូរនៅផ្សារដូចសព្វ មួយដង រហូតដល់រសៀលបន្តិច មុនបិទតូប ត្រឡប់មកផ្ទះវិញ គាត់ជាម្តាយបានទូរស័ព្ទទៅ សួរកូនប្រុសចង់ដឹងថា កូនប្រុសនៅផ្ទះឬក៏អត់ តែទូរស័ព្ទចូលជាង២០ដង មិនឮកូនប្រុសទទួល ទូរស័ព្ទសោះ។ ដោយសារតែចម្លែកចិត្តពេក ទើបប្តីប្រពន្ធពួកគាត់ បាននាំគ្នារើអីវ៉ាន់បិទតូប ត្រឡប់មកផ្ទះវិញ ដើម្បីមកមើលកូនប្រុស។

ប្រភពដដែលបន្តថា លុះពេលមកដល់ផ្ទះ ស្រាប់តែឃើញទ្វារជាប់សោពីខាងក្នុង ទើប ធ្វើឱ្យពួកគាត់កាន់តែនឹកឆ្ងល់ថា កូនប្រុសនៅ ផ្ទះសោះ ហេតុអ្វីទូរស័ព្ទជាង២០ដងហើយ នៅ តែមិនព្រមទទួលបែបនេះ។ ភ្លាមនោះពួកគាត់ ក៏បានហៅអ្នកជិតខាងមកជួយកាត់សោទម្លាយ ទ្វារចូលទៅក្នុង ស្រាប់តែឃើញបន្ទប់កូនប្រុស ជាប់សោពីក្នុងទៀត លុះពេលគាត់អើតរក មើលកូនប្រុសតាមមាត់បង្អួច ស្រាប់តែប្រទះ ឃើញកូនប្រុសបានចងកស្លាប់ជាប់នឹងចម្រឹង បង្អួចបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើល ឆោឡោឡើងនិងរាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាន ទម្លាយទ្វារចូលទៅក្នុងបន្ទប់ជនរងគ្រោះ ក៏ ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅ ហើយ មិនដឹងជាចងកតាំងពីថ្មើរណា។ បន្ទាប់ មកសមត្ថកិច្ចក៏បានរកឃើញសំបុត្រ១ច្បាប់ ដែលជនរងគ្រោះបានសរសេរផ្តាំឪពុកម្តាយ របស់ខ្លួន ដែលមានខ្លឹមសារថា “លុយជំពាក់គេ ៤ពាន់ដុល្លារ លោកអ្នកមានគុណទាំង២ មិន បាច់សងគេទេ ទុឱ្យកូនជាអ្នកដោះស្រាយ”។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យ សពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ហើយ តាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះ អាចជំពាក់លុយអ្នកណាម្នាក់ ចំនួន៤ពាន់ដុល្លារ តែដោយគ្មានលទ្ធភាពរកប្រាក់ទៅសងគេវិញ បាន ម៉្យាងមិនចង់ឱ្យឪពុកម្តាយមកជំពាក់ជំពិន លំបាករកប្រាក់សងគេជំនួសខ្លួននោះ ទើបជន- រងគ្រោះបានសម្រេចចិត្តចងកសម្លាប់ខ្លួនតែ ម្តង ដើម្បីរលត់បញ្ចប់បំណុលត្រឹមនេះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

 

RELATED ARTICLES