Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិចិនអាច​សង់ ​រោងចក្រនុយក្លេអែរ​នៅ ​សមុទ្រចិនខាងត្បូង

ចិនអាច​សង់ ​រោងចក្រនុយក្លេអែរ​នៅ ​សមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ សារព័ត៌មានរដ្ឋបាន រាយការណ៍នៅថ្ងៃសុក្រនេះ ថារដ្ឋាភិបាលចិន អាចនឹងសាងសង់រោងចក្រថាមពលនុយក្លេអែរ ចល័តក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលការលើកឡើងបែបនេះ បានធ្វើឡើងប៉ុន្មាន ថ្ងៃក្រោយពីតុលាការអន្តរជាតិ ទាត់ចោលនូវ  ការអះអាងដ៏ទូលំទូលាយ របស់រដ្ឋាភិបាលក្រុងប៉េកាំង ពីដែនទឹកយុទ្ធសាស្ត្រដ៏ សំខាន់របស់ខ្លួន។

គេហទំព័រសារព័ត៌មានរដ្ឋបានបង្ហោះលើគណនី បណ្តាញសង្គមមួយ(WeChat) ថា ការសាងសង់រោងចក្រថាមពលនុយ ក្លេអែរលើទឹកនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពរបស់ចិននៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។

ប្រភពបានសរសេររៀប រាប់ទៀតថារោងចក្រនោះ ក៏នឹងត្រូវបានគេប្រើនៅកោះជាច្រើនក៏ដូចជាប្រជុំ កោះថ្មប៉ប្រះទឹកនៃចង្កោមដែនកោះ Spratly ក្នុងសមុទ្រ ដែលកំពុងមានការដណ្តើមគ្នាកាន់ កាប់នោះតែម្តងដើម្បី ធានាបាននូវទឹកសាបសម្រាប់ប្រើប្រាស់។

កាលពីដើមឡើយស្ថានីយ៍ ទឹកសាបដែលកងទ័ពប្រើប្រាស់ បណ្តោះអាសន្នក្នុងសមុទ្រចិនខាងត្បូង មិនអាចធានា បានគ្រប់គ្រាន់នោះឡើយ ហើយត្រឹម តែអាចផ្តល់ការផ្គត់ផ្គង់ តាមរយៈទូកឬនាវាដែល បញ្ជូនជាធុងទឹកតែប៉ុណ្ណោះ។

ទោះជាយ៉ាង ណានៅ ថ្ងៃអនាគត ខណៈពេលដេលប្រព័ន្ធថាមពល និងអគ្គិសនីសមុទ្រចិនខាងត្បូងត្រូវបាន ពង្រឹង ចិននឹងបង្កើនការអភិវឌ្ឍន៍ពាណិជ្ជកម្មនៅតំបន់សមុទ្រ ចិនខាងត្បូង។ចិនក៏បានសាងសង់កោះថ្មប៉ប្រះទឹកក្នុងពេលដ៏ខ្លីប៉ុន្មាន ខែថ្មីៗនេះក្នុងផ្ទៃសមុទ្រដើម្បីក្លាយជា កោះសិប្បនិម្មិត និងបានដំឡើង ឬកសាងមធ្យោបាយងាយស្រួល ដល់ជនស៊ីវិលនិងយោធានៅទីនោះទៀតផង។

SouthChinaSea

 

 

 

 

 

 

 

 

 

 

 

RELATED ARTICLES