ភ្នំពេញ ៖ រដ្ឋមន្ត្រី៣ក្រសួង នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា (គ.អ.ឆ.ក) ដែលមានលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្មនិងសំណង់ ជាប្រធាន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជា អនុប្រធានអចិន្ត្រៃយ៍ និងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធាន កាលពី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំ ក្រុមអ្នកជំនាញ ចុះត្រួតពិនិត្យនិងសិក្សាពី លទ្ធភាពនៃការសាងសង់ផ្លូវតាមបណ្តោយឆ្នេរ សមុទ្រភ្ជាប់ពីខេត្តព្រះសីហនុ ទៅខេត្តកោះកុង។
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ តាមបណ្តោយឆ្នេរសមុទ្រលើកដំបូង ដែល កំពុងត្រួតពិនិត្យនិងសិក្សាលទ្ធភាព ដោយ គណៈកម្មាធិការអន្តរក្រសួងនេះ ធ្វើឡើងក្នុង ភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុស្រុក ស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង។
គោលបំណងនៃការសាងសង់ផ្លូវតាម បណ្តោយឆ្នេរសមុទ្រនេះ ដើម្បីសម្រួលដល់ ការរស់នៅលើកកម្ពស់កម្រិតជីវភាព និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមស្មារតី នៃសារាចរណែនាំរបស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសេង ឡូត បាន បញ្ជាក់ថា ក្រោយចុះទៅពិនិត្យដោយរដ្ឋមន្ត្រី ៣ក្រសួង ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នោះរួចហើយ មិនយូរទេ ក្រុមជំនាញនឹងចាប់ ផ្តើមសាងសង់ផ្លូវឆ្នេរសមុទ្រនោះ ដោយប្រើប្រាស់ថវិការដ្ឋ។
ខាងក្រោមនេះជាបទសម្ភាសរវាង “នគរធំ” ជាមួយលោកសេង ឡូត ជុំវិញលទ្ធផលនៃការ ចុះពិនិត្យលទ្ធភាពសាងសង់ផ្លូវតាមបណ្តោយ ឆ្នេរសមុទ្រនេះ កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ៖
នគរធំ ៖ ជម្រាបសួរលោកសេង ឡូត! តើបានលទ្ធផលយ៉ាងណាដែរ ទាក់ទងនឹងការចំ ពីនិត្យលទ្ធភាពសាងសង់ផ្លូវឆ្នេរសមុទ្រនៅខេត្ត ព្រះសីហនុ និងខេត្តកោះកុង របស់គណៈកម្មាធិការអន្តរក្រសួងនោះ?
លោកសេង ឡូត ៖ បាទ! ឥឡូវខ្ញុំជូនព័ត៌- មានទៅហើយ គឺដំណើរព្រឹកមិញនេះ គេហៅ ថា គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រ កម្ពុជា ដែលដឹកនាំដោយឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្ម- ការគ្របគ្រងនិងភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា រួម ជាមួយនឹងឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មការ និងមានការចូលរួមពីអភិបាលខេត្ត ហើយនិង មន្ត្រីពាក់ព័ន្ធជុំវិញខេត្ត មានន័យថា មន្ត្រីជំនាញ របស់គណៈកម្មការ និងមន្ត្រីជំនាញគណៈកម្មការ ខេត្ត ចូលរួមទៅពិនិត្យមើលឆ្នេរសមុទ្រ ពីកំពង់ ផែឧកញ៉ាម៉ុង នៅកែវផុស ទៅខាងស្រុកស្រែអំបិល ខេត្តកោះកុង ពិនិត្យមើលតាមបណ្តោយ ឆ្នេរ ហើយព្រឹកមិញហ្នឹង ជាលទ្ធផលដែលបាន ចុះពិនិត្យរួមគ្នាហ្នឹង គឺបានលទ្ធផលហ្នឹង៣ចំណុច។ ទី១ បានណែនាំឱ្យអាជ្ញាធរខេត្តដាក់បញ្ចូលទៅ ក្នុងផែនការអភិវឌ្ឍខេត្ត ដែលមន្ទីរជំនាញ ដូច- ជាមន្ទីរអភិវឌ្ឃជនបទ ក៏ដូចជាមន្ទីរសាធារណការ រៀបចំធ្វើផ្លូវតាមបណ្តោយឆ្នេរ ចេញពីកំពង់ផែ ឧកញ៉ាម៉ុង ហ្នឹង ឆ្ពោះទៅស្រុកស្រៃអំបិល តាមបណ្តោយឆ្នេរហ្នឹង។ គោលដៅ គឺដើម្បី ចរាចរណ៍ផង និងទី២ ដើម្បីការពារដីដើម្បី អភិរក្ស ដើម្បីការពារឆ្នេរសមុទ្រ ដែលឆ្នេរ សមុទ្រហ្នឹង វាមាន៣ វាមានឆ្នេរខ្សាច់ ដីចំណី ឆ្នេរ ហើយនិងផ្លូវ ពីសមុទ្រមក តាមសារាចរ លេខ០១។ តាមសារចរ លេខ០១នោះ ដីដែល រក្សាទុកសម្រាប់ឆ្នេរហ្នឹង វាមានពី១០០ ទៅ ១១០ម៉ែត្រ គិតពីទឹកសមុទ្រ។ បានន័យថា ពី ទឹកសមុទ្រមក ២០ទៅ៣០ម៉ែត្រ គេហៅថា ឆ្នេរខ្សាច់។ ចាប់ពីឆ្នេរខ្សាច់ បន្តមក ៥០ម៉ែត្រ ទៀត គេហៅដីចំណីឆ្នេរ ហើយបន្តពី ហ្នឹងមក ថែម៣០ម៉ែត្រទៀត អាហ្នឹងគេហៅដី ចំណីផ្លូវ។ អ៊ីចឹងផ្លូវដែលធ្វើក្នុងអា៣០ម៉ែត្រ គន្លាក់ទី៣ហ្នឹង។ អ៊ីចឹងគិតទៅ បើសិនជាដីសម្រាប់ផ្លូវផង ចំណី ឆ្នេរផង ឆ្នេរខ្សាច់ផង គិតពីទឹកសមុទ្រមក ប្រវែងវា ពី១០០ ទៅ១១០ម៉ែត្រ។ ហ្នឹងសា- រាចរណ៍លេខ០១ របស់រដ្ឋាភិបាល។ អ៊ីចឹងធ្វើ ផ្លូវ១ខ្សែតាមបណ្តោយឆ្នេរ គឺគោរពតាមសា- រាចរណែនាំហ្នឹង អនុវត្តតាមគោលការណ៍ ហ្នឹង ហើយគោលដៅគឺសម្រាប់ចរាចរណ៍ សម្រាប់ ធ្វើការអភិវឌ្ឍតំបន់ និងសម្រាប់ការពារដីសម្រាប់ រក្សាជាចំណីសម្រាប់ឆ្នេរសមុទ្រហ្នឹង ហ្នឹង ជា លទ្ធផលទី១។ លទ្ធផលទី២ ក៏ឱ្យធ្វើការសិក្សា ផងដែរ សម្រាប់បន្តពីស្រុកស្រែអំបិល ហ្នឹងទៅ ទៀត ឆ្ពោះទៅបទុមសាគរ ខេត្តកោះកុង ហ្នឹង ផងដែរ ដើម្បីជំហានបន្ទាប់ ក៏ធ្វើផ្លូវទៀត ហើយ និងធ្វើការបោះបង្គោល ដើម្បីកំណត់ឱ្យសាធារណជនដឹងថា ដីសម្រាប់ចំណីទុកឱ្យឆ្នេរ ១០០ ទៅ១១០ ម៉ែត្រហ្នឹង។ បោះបង្គោលកំណត់ តែម្តង អត់មានអ្នកណាកាន់កាប់លើហ្នឹងបាន ទេ។ ហើយទី៣ ក៏ឯកភាពគ្នាបោះបង្គោលមួយ ដើម្បីដាក់សញ្ញាសម្គាល់នៅតំបន់ហ្នឹងដែរ កំណត់ តាមបណ្តោយឆ្នេរហ្នឹងទៅដល់ចំណុចមួយ ដើម្បី កំណត់ថា ត្រង់ហ្នឹងជាព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកោះកុង។ អ៊ីចឹងបីចំណុចហ្នឹងធំៗ។
នគរធំ ៖ តើគម្រោងនេះនឹងចាប់ផ្តើម ដំណើរការនៅពេលណាដែរ?
លោកសេង ឡូត ៖ ប្រាប់ខេត្តឱ្យធ្វើហើយ មិនយូរទេ ដំណើរការហើយ ដាក់ក្នុងផែនការ ការងារហើយ ព្រោះធម្មតាឯកឧត្តម ទេសរដ្ឋមន្ត្រី តែលោកចុះទៅ លោកឱ្យធ្វើ ហើយមិន អាចឱ្យនៅស្ងៀមទេ។ លោកទៅពិនិត្យផ្ទាល់ តែម្តង ដើម្បីជាមូលដ្ឋានក្នុងការសម្រេច។ បើ សិនមិនចុះពិនិត្យផ្ទាល់ទេ មិនមានមូលដ្ឋានក្នុង ការចាត់ចែងទេ។ អ៊ីចឹងលោកចុះ ទៅដល់ទី កន្លែងតែម្តង។
នគរធំ ៖ ជាចុងក្រោយ នេះតើលោកមានអ្វី បញ្ជាក់បន្ថែមទេ ក្នុងនាមជាអ្នកនាំពាក្យក្រសួង?
លោកសេង ឡូត ៖ ការខិតខំរបស់គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនេះ គឺ ក្នុងករីណមួយធ្វើការអភិវឌ្ឍឆ្នេរ អភិវឌ្ឍទាំង សេដ្ឋកិច្ច ទាំងទេសចរណ៍ នៅតាមបណ្តោយ ឆ្នេរ ដើម្បីធានាបាននូវបរិស្ថាន ហើយនិង សោភណភាព ហើយមួយទៀត ក៏ជាការពារ នូវដីចំណីឆ្នេរ សម្រាប់ទុកជាដីសាធារណៈរបស់ រដ្ឋ ជូនប្រជាពលរដ្ឋចេញចូលទៅកម្សាន្តបាន តាមតម្រូវការរបស់បងប្អូន។ ចំពោះថវិកា គឺ ថវិការដ្ឋ គឺកាលណាមានគម្រោងអ៊ីចឹង រៀបចំ គម្រោងថវិកាហើយ ប៉ុន្តែមិនទាន់អាចជម្រាប បានថា មានប៉ុន្មានទេ គឺទុកចាំពេលក្រោយ៕ កុលបុត្រ