Sunday, February 2, 2025
Homeតារាខ្មែរលោកគួច ខេវិន ៖ថាមរណភាពរបស់កញ្ញាថាណ្ណា ជាការបាត់បង់ធនធានមនុស្សដ៍ល្អមួយនៅក្នុងសង្គម

លោកគួច ខេវិន ៖ថាមរណភាពរបស់កញ្ញាថាណ្ណា ជាការបាត់បង់ធនធានមនុស្សដ៍ល្អមួយនៅក្នុងសង្គម

ភ្នំពេញ៖លោកគួច ខេវិន បានទៅចូលរួមពិធីបុណ្យសព្វនាយិការងព័តមាន និងជាពិធីការិនីព័តមានCNC កញ្ញានូ មៈនេត្រ​អាថាណ្ណា កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្ទះនាងបុរីវិមានភ្នំពេញ ផ្លូវជា សុផារ៉ា ៥៩៨ គំរោងទី១ ផ្ទះលេខ៦៩B ផ្លូវ៣៤៨​​A រាជធានីភ្នំពេញ បន្ទាប់ពីសពកញ្ញាថាណ្ណា បានដឹកពីប្រទេសថៃមកដល់ខ្មែរ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។លោកខេវិន បានបង្ហាញអារម្មណ៍តក់ស្លុតខ្លាំងចំពោះមរណភាពរបស់កញ្ញាថាណ្ណា និងថាជាការបាត់បង់ធនធានមនុស្សដ៍ល្អមួយក្នុងសង្គម ។

 លោកគួច ខេវិន បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានបានថ្លែងសារថា«សូមចូលរួមរំលែកក្តីទុក្ខសោកដ៏ក្រៀមក្រំនៃក្រុមគ្រួសារនិងសោកស្តាយជាទីបំផុតចំពោះការបាត់បង់ជារៀងរហូត ប្អូនស្រី នូ មៈនេត្រអាថាណ្ណា នាយិការងព័ត៌មាននិងជាពិការនីព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ CNC ដែលទទួល​មរណភាពនៅទីក្រុងបាងកកដោយរោគាពាធកាលពីថ្ងៃទី២៦មករាឆ្នាំ២០២៥ ។ ប្អូនស្រី អាថាណ្ណា ជាពិធីការនី ជានាយិការងដែលស្លូតបូតសុភាពរាបសានិងមានចំណេះដឹងខ្ពស់ មានសីលធ៌ម មានគុណធ៌មគួរឱ្យស្រឡាញ់រាប់អាន ការបាត់បង់ប្អូនស្រីគឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អមួយរូបនៅក្នុងសង្គមជាតិដែលគួឱ្យសង្វេគ​សោកស្តាយនិង អឡោះអាល័យជាទីបំផុត។ សូមបួងសួងដល់គុណបុណ្យព្រះត្រៃយ៍រតនៈ វត្ថុសក្តិសិទ្ធិនិងទេព្តាមួយម៉ឺន លោកធាតុសូមព្រះមេត្តាជួយយិតយោងគាំពារឱ្យដួងវិញ្ញាណខ័ន្តរបស់ប្អូនស្រី នូ  មៈនេត្រអាថា​ណ្ណា បានទីដល់ទីបរមសុខនាសុគតិភពកុំបីប្រាសចាកដោយប្រការណាមួយឡើយ»។

 លោកគួច ខេវិន ពេលផ្ដល់បទសម្ភាសន៍

លោកខេវិន បានប្រាប់បន្ថែមពីលើសារដែលលោកបង្ហោះនោះថាអំឡុងពេលដែលលោកធ្វើការនៅCTN លោកធ្លាប់តែទាក់ទងគ្នាជាមួយកញ្ញាថាណ្ណា ដែលធ្វើនៅCNC តាមឆាត ហើយលោកពិតជាមានការនឹករលឹកនិងសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សដ៍ល្អបែបនេះ ព្រោះទាំងសីលធ័ម ចំណេះដឹង និងភាពវ័យឆ្លាត ជាធានធានដ៍កម្រមួយដែលពិ​បាករកហើយលោកគិតថាមិត្តភក្ដិដ៍ទៃទៀតក៍គិតដូចលោកដែរ ។

 លោកគួច ខេវិន និងលោកសោម ឆាយ៉ា

ចំណែកឯកឧត្តមជុំ កុសល ដែលបានមកចូលរួមពិធីបុណ្យសពកញ្ញាថាណ្ណា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នោះបានផ្ញើរសារប្រាប់លោកគួច ខេវិន ថាលោកស្រណោះ និងអាណិតកញ្ញាថាណ្ណា ខ្លាំងណាស់ ព្រោះគាត់ជាមនុស្សល្អណាស់​ វិជ្ជាសម្បត្តិ ចរិយាសម្បត្តិ មានគ្រប់សព្វ ប៉ុន្ដែគ្នាអភ័ព្វអាយុមិនវែង ។

 លោកប៊ុន សម្ផស្ស ពេលផ្ដល់បទសម្ភាសន៍

ជាមួយគ្នានេះដែរអ្នកធ្លាប់រួមការងារជាមួយកញ្ញានូ មៈនេត្រអាថាណ្ណា នៅCNC លោកប៊ុន សម្ផស្ស បានប្រាប់ថាលោកមានតែការសោកស្ដាយ ព្រោះមិនធ្លាប់គិតថាការបែកគ្នាលើកនេះជាការបែកជារៀងរហូតបែបនេះទេ ។លោកសម្ផស្ស បានឲ្យដឹងដែរថាលោកបានរួមការ​ងារ​ជាមួយកញ្ញាថាណ្ណា មិនក្រោម១០ឆ្នាំនោះទេ ហើយនាងជាបុគ្គលិកដែលមានសម្ថភាពពូកែដែលបានក៍សាងកេរ្ដិ៍ឈ្មោះដល់សព្វថ្ងៃរហូតដល់គាត់ទទួលមរណភាព។ លោកសម្ផស្ស បន្ថែមថាលោកបានដឹងពីជំងឺរបស់កញ្ញាថាណ្ណា ដែលសុខភាពនាងធ្វើទុក្ខខ្លាំងនាអំឡុងផ្ទុះកូវីដ១៩ តែនាងជាមនុស្សដែលលាក់ពីជំងឺមិនឲ្យមហាជនដឹង ហើយទាល់តែធ្ងន់ទើបគាត់បាត់មុខតែម្ដង ដូចជាពេលនាងទៅព្យាបាលនៅថៃ លោកនិងក្រុមការងារបានដឹងហើយទាក់ទងទៅនាងរហូតមុនពេលដែលគាត់លាចាកលោក។

 ពិធីការិនីខៀវ សានសាណា ពេលផ្ដល់បទសម្ភាសន៍​

ចំណែកញ្ញាខៀវ សានសាណា វិញនិយាយទាំងអួលដើមករថានាងមិនដែលដឹងថាកញ្ញាថាណ្ណា មានជំងឺ និងត្រូវព្យាបាលនៅពេទ្យបរទេសនោះទេ គឺទើបតែគាត់ទទួលមរភាពភាពទើបនាងឆែកមើលឆាតមើលសារចាស់ៗជាមួយគាត់ឃើញថាធ្លាប់បានទាក់ទងគ្នាតាំងពី២ឆ្នាំមុន(២០២២)។នាងថាពិតជារន្ធត់ចិត្តខ្លាំងណាស់ ទាំងនាង​និងមិត្តភក្ដិគាត់ គឺស្លុតចិត្តខ្លាំងណាស់ចំពោះរឿងនេះ អីចឹងតើក្រុមគ្រួសារ ម្ដាយគាត់ពិបាកចិត្តយ៉ាងណាទៅពេលបាត់បង់ថាណ្ណា ?ពេលថាណា ទៅព្យាបាលនៅពេទ្យថៃ និងកូរ៉េ នោះនាងមិនបានដឹងទាល់តែសោះថាគាត់ឈឺ ព្រោះកាលនៅធ្វើការនាងកាន់ផ្នែកសិល្បៈ តែថាណ្ណា គាត់ផ្នែកព័តមាន ។

លោកនូ តិត្យា បងប្រុសកញ្ញាថាណ្ណា ពេលផ្ដល់បទសម្ភាសន៍

លោកនូ ទិត្យា បងប្រុសរបស់កញ្ញានូ មៈនេត្រអាថាណ្ណា បានឲ្យដឹងថាប្អូនស្រីរបស់លោកពិតជាស្លាប់ដោយ​សារជំងឺមហារីមែន ហើយមុនទៅព្យាបាលនៅថៃ ក៍ធ្លាប់ទៅពេទ្យកូរ៉េ ដែរ។លោកថាការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានទេ ចំពោះការបាត់បង់ប្អូនស្រីពៅជាទីស្រលាញ់នេះ ។លោកថាក្រុមគ្រួសារលោកក៍មានមោទ​នភាពដែរដែលឃើញឯកឧត្តមគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ,លោកជំទាវម៉ៅ ចំណាន ប្រ​ធានសិល្បករខ្មែរ ,ក្រុមការងារCNC និងមិត្តភក្ដិជាច្រើនរបស់ថាណ្ណា បានផ្ដល់កិត្តិយសចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក។

 សូមរំលឹកថាកញ្ញានូ មៈនេត្រអាថាណ្ណា បានទទួលមរណភាពនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្នុងអាយុ៣៧ឆ្នាំ នៅទីក្រុងបាកង ប្រទេសថៃ ហើយសពនាងដឹកមកដល់ខ្មែរនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ធ្វើបុណ្យនៅថ្ងៃទី១ ខែកម្ភៈ ផ្គួបពិធីបុណ្យគម្រប់៧ថ្ងៃ និងហែទៅបូជានៅព្រឹកថ្ងៃច័ន្ទទី៣ ខែកម្ភៈ ឆ្នាំ២០២៥ នៅវត្តព្រែកព្នៅ រាជធានីភ្នំពេញ៕

RELATED ARTICLES