Thursday, February 13, 2025
Homeតារាខ្មែរពេជ្រ សោភាៈ«ពីស្នេហា ក្លាយជាមិត្តភក្ដិ »

ពេជ្រ សោភាៈ«ពីស្នេហា ក្លាយជាមិត្តភក្ដិ »

ភ្នំពេញ៖ក្នុងMV និងច្រៀងលើឆាកមួយចំនួនពេជ្រ សោភា ធ្លាប់លេងជាមួយពស់ថ្លាន់ដូចជាបី និងយកទៅរំលើកជាដើមដែលអ្នកនៅជិតខ្លួននាងខ្លះរត់ជាន់ជើងគ្នា ព្រោះខ្លាចពស់ខាំ ឬ​លេប​​នាងចូលក្នុងពោះ តែសោភា តាំងស្មារតីធម្មតា ។ជាមួយគ្នានេះដែសោភា ក៍ធ្លាប់ថត​ជាមួយថតអោបស្វានៅអង្គរវត្តដែលល្បីថាជាស្វាកាចកាំអ្នកទេសចរ រួមទាំងថតបីជាមួយ​សត្វបង្កួយយក្សទៀតផងតែនាងគ្មានអារម្មណ៍ភ័យ ព្រឺសំបុរនោះទេ ។ប៉ុន្ដែសោភា បែជាថា​សត្វដែលនាងខ្លាចបំផុតក្នុងជីវិតគឺជា«សត្វជីងចក់» ទៅវិញ ។នាងថាជីងចក់នេះឲ្យតែឃើញ​គឺដឹងតែភ័យរត់ជើងសព្រាត ឬបាស់សក់ច្រូងតែម្ដង ព្រោះមើលទៅគួរឲ្យញញើត អត់ហ៊ានប៉ះ ទេ ។

 ដោយសារឃើញពេជ្រ សោភា ខ្លាចនូវសត្វដែលមិនគួរឲ្យខ្លាច និងមិនខ្លាចនូវសត្វ​ដែលមើលទៅគួរឲ្យខ្លាចនោះទើបFan សោភា ខ្លះនិយាយលេងបែបសើចទៅសោភា ថា«ខ្ញុំក៍​ចាញ់បោក​ជីងចក់រាល់ព្រឹកដែរ ចែភា!»។សូមបញ្ជាក់ថាសត្វដែលពេជ្រ សោភា ស្រលាញ់ជាងគេនោះគឺ«សត្វឆ្មា»​ដែលនាងឲ្យ​ឆ្មា គេង​​​​នៅលើពូកជាមួយនាងតែម្ដង ។ តែសោភា មិនដែលចិញ្ចឹមសត្វសាហាវៗដែលនាងបី​លេង​ដូចជាពស់ នៅផ្ទះនាងឡើយ ។

មជ្ឈដ្ឋានមហាជនសង្កេតឃើញថាពេជ្រ សោភា នៅឆ្នាំ២០២៥ នេះនាងនៅតែមាន​ទី​ផ្សារ​សិល្បៈ បើទោះជាមានដំណឹងថានាងបានដើរចេញពីហង្សមាសតាំងពីចុងឆ្នាំ២០២៤ ក្ដី តែសោភា ដែលមានអាយុ៤១ឆ្នាំ នោះចេញមុខច្រៀងតាមConcerts ធំៗជាបន្ដបន្ទាប់។អ្វី​ដែល​​​គួរឲ្យកត់សម្គាល់ពេជ្រ សោភា ដែលធ្លាប់ប្រកាសថាបានភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា ថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នោះពេលនេះសោភា បានប្រ​កាស​កាលនៅថ្ងៃខួបកំណើត​លោកឆឹម សក្កដា កាលពីថ្ងថៃទី២ ខែ២ ឆ្នាំ២០២៥ ទំនាក់ទំនងនាងជាមួយ​សក្កដា បានប្រែ​ក្លាយទៅជាមិត្តភ្ដិ។

 ពេជ្រ សោភា ជូនពរលោកសក្កដា នៅថ្ងៃខួបកំណើថា«ជូនពរមិត្តភក្ដិឲ្យមានសំណាង មានការងារច្រើន ប្រាថ្នាអ្វីបានដូចបំណងណា អ្នកណាថាពីស្នេហាមកជាមិត្តភក្ដិមិនបាន ឥឡូវ​មិត្តភក្ដិតិចទៀតក៍មិត្ដភក្ដិ » ។ចំណែកលោកឆឹម សក្កដា បានតបទៅពេជ្រ សោភា វិញភ្លាមៗថា«ពេលអ្នកកុហកខ្ញុំ ខ្ញុំដឹងទាំងអស់ តែខ្ញុំមិននិយាយ គ្រាន់តែខ្ញុំដើរចេញ និងនៅឲ្យឆ្ងាយពីមនុស្សចូល​ចិត្តកុហក​ដូចអ្នក» ។

 គេកត់សម្គាល់ថាចំណងស្នេហាពេជ្រ សោភា-ឆឹម សក្កដា ជាង២ឆ្នាំនេះផ្អែមល្ហែម​បានតែដំបូងៗ តែជិត១ឆ្នាំចុងក្រោយនេះពួកគេខ្វែងគំនិតគ្នា រហូតសឹងតែលែង​ដើរចូលគ្នា​តែម្ដង ។​សកម្មភាពបែបនេះធ្វើឲ្យលោកសក្កដា ព្រមានធ្វើអត្តឃាតបញ្ចប់ជីវិតជាច្រើន​លើក​ច្រើនសារ ប៉ុន្ដែសោភា បែជាថាអត់ដឹងរឿងគ្រប់យ៉ាងទៅវិញ ។ដោយឡែកទាក់ទងរឿងរៀប​ការ​វិញ​សោ​ភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាងលែង​និយាយរឿង​រៀបការ​ទៀត​ហើយ  ហើយក៍គ្មានការកំណត់ពីពេលវេលាជាក់រៀបការទៀតដែរ ។កាវាចា​បែប​នេះ​​ក្រោ​យ​ពីសោភា- សក្កដា លុបចោលមង្គលការកាលពីឆ្នាំ២០២៣ យ៉ាងទាន់ហន់​ដោយ​គ្មាន​មូល​ហេតុ។

 ក្រៅពីពេជ្រ សោភា តារាដែលចូលចិត្តថតជាមួយសត្វមានដូចជាឌួង ហ្សូរីដា (ចូល​ចិត្តដំរី ,ឆ្កែ) ,សុគន្ធ និសា (ចូលចិត្តឆ្កែ) និងលោកព្រាប សុវត្ថិ (ចូលចិត្តឆ្កែ និងស្វា) ជាដើម ៕

RELATED ARTICLES