Thursday, February 13, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា៖ គូស្នេហ៍យូហៃ ?

រ៉េត ស៊ូហ្សាណា៖ គូស្នេហ៍យូហៃ ?

ភ្នំពេញ៖រ៉េត ស៊ូហ្សាណា បានបញ្ចេញសារគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃទី១២ ខែ២ នេះលើបណ្ដាញ​សង្គមដោយសួរFan ថាតើនាង«គួរបញ្ចប់ ឬនៅបន្ដ?» ដោយភ្ជាប់រូបភាពកៀកកើយជាមួយ​តារារ៉េប លោក​យូហៃ របស់ផលិតកម្មបារមី​ ដូចគូសង្សារ។នេះជាសារ​ទី​២​របស់ហ្សាណា បន្ទាប់​ពីនាងបានសួរទៅ​តារា​ចម្រៀងរូបនេះថា​«ហេតុអ្វីបានជាអ្នកបោក​ខ្ញុំ?(bro why you cheat on me?» ។

 ចំណែកតារាចម្រៀងយូហៃ បានតបសារភ្លាមៗបន្ទាប់ពីបានឃើញសារទី១របស់រ៉េត ស៊ូហ្សាណា នោះថា«ឲ្យបង សុំទោសអូនសម្លាញ់រ៉េត ស៊ូហ្សាណា  បើសិនបងធ្វើឲ្យភ្នែក​អូន​សើម »(I’m Sorry baby បើសិនបងធ្វើឲ្យភ្នែកអូនសើម)។

អ្នកលេងបណ្ដាញសង្គមភាគច្រើនជាប្រុសៗបានខមិនថាចង់ឲ្យស៊ូហ្សាណា បែក​ពីយូហៃ ហើយមកយកគេជាសង្សារវិញ ដោយមានអ្នកខ្លះថានឹងទទួលយកនាងដៃ១០ទៀត​ផង​។ប៉ុន្ដែ​ហ្សាណា ហាក់នៅចង់ដឹងនិងស្ទាបស្ទង់យោបល់របស់អ្នកគាំទ្រខ្លួនសិនទៅវិញ ពោល​គឺមិនទាន់សម្រេចចិត្តតើគួរបន្ដទំនាក់ទំនងជាមួយលោកយូហៃ ទៀត ឬត្រូវ​បញ្ឈប់​ជាបន្ទាន់​នោះ​ឡើយ ។

 ថ្វីត្បិតតែសាររបស់រ៉េត ស៊ូហ្សាណា និងយូហៃ បង្កប់ទៅដោយការDrama ពោលគឺគេ​សង្ស័យថាពួកគេលេងល្បែងចង់ឲ្យFan តាមដានដែលអត្ថន័យខ្លះគេសង្ស័យថាទាក់ទង​ទៅ​បទចម្រៀងរបស់ពួកគេក្ដី ប៉ុន្ដែនេះជាសញ្ញាដំបូងបំផុតរបស់ហ្សាណា ដែលនាងចាប់ផ្ដើម​បង្ហាញ​ភ្លើងខៀវមានស្នេហា ឬខូចចិត្តដោយ សារតែគូស្នេហ៍ ខណៈដែលកន្លងមកស្រី​ស្រស់​ធ្មេញ​ចំពើសទម្រង់មុខដូចកូនកាត់ជប៉ុនរូបនេះ ត្រូវឪពុកម្ដាយតាមជាប់សឹងតែ២៤ម៉ោង តាំង​ពីនាងប្រឡូកសិល្បៈជិត១០ឆ្នាំ  ដែលធ្វើឲ្យប្រុសៗទាំងឡាយបរាជ័យស្នេហា​នាងតាមបែប​ផ្លូវកាត់ ។ប៉ុន្ដែ​ពេលនេះហ្សាណា មានស្នេហាហើយដែលបុរសនោះគេសង្ស័យ​ថាជា​លោក​យូហៃ ។តែFan ខ្លះទៀតដាក់ការសង្ស័យថាហ្សាណា អាចនឹងចាប់ដៃគូជាមួយយូហៃ មុន​វណ្ណដា បានជា​ពួក​គេហ៊ានកៀកកើយគ្នាដោយបើកចំហ មិនត្រូវបានឪពុក​ម្ដាយរបស់​ហ្សា​ណា រារាំងនោះ។

គួរបញ្ជាក់ថារ៉េត ស៊ូហ្សាណា បានបញ្ឈប់ស្និតស្នេហ៍ជាមួយកូនលោកឧកញ៉ាព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ក្រោយភរិយាលោកសុវត្ថិ លោកជំទាវឡុង ស្រីមុំ បានប្រកាសកាលពី​ឆ្នាំ២០២២ ថាកូនប្រុសទី២របស់លោកស្រីគ្មានទំនាក់ទំនងស្នេហាជាមួយហ្សាណា ដូចគេ​សង្ស័យ​​នោះទេ ។តាំងពីពេលនោះមកពោលគឺជាង២ឆ្នាំមកនេះ ហ្សាណា លែងដើរជាមួយ​មុនីនាគ និងរាំដាក់តិកតុករួមគ្នាដូចមុនទៀត ហើយនាងបានចេញទៅដើរកម្សាន្ដនៅ​ក្រៅ​ស្រុក​​​​​ជាបន្ដបន្ទាប់ និងពេលនេះស្រាប់តែមកចោទថាយូហៃ បោកនាងទៅវិញ ។ការដែល​ហ្សាណា បង្ហាញអារម្មណ៍ខកចិត្តជាមួយតារារ៉េបយូហៃ នេះបន្ទាប់ពីនាងទើបតែបានធ្វើខួប​កំណើតគម្រប់អាយុ២៥ឆ្នាំ កាលពីចុងខែ១  ប៉ុន្ដែមិនបានបង្ហាញថានាងបានទទួលការ​ដូពី​លោក​យូហៃ អ្វីខ្លះឡើយ ។

ប្រភពបានឲ្យដឹងថារ៉េត ស៊ូហ្សាណា ទើបតែស្និតស្នាលជាមួយលោកយូហៃ អំឡុង​ពេល​នាងចូលផលិតកម្ម បារមីជាង៦ខែមកនេះ ខណៈការដែលនាងបង្ហាញពីចេត​នាចង់ឲ្យ​គេដឹងពីទំនាក់ទំនងនាងជាមួយលោកយូហៃ នេះគឺចំពេលដែលអាជីពចម្រៀងរបស់​នាងនៅ​ទ្រនុំថ្មីមិនសូវមានសកម្មភាពលេចធ្លោដូចនៅហង្សមាសឡើយ បើទោះជានាងបានផ្លាស់​ប្ដូរ​ការស្លៀកពាក់សឹងតែទាំងស្រុង ហើយថៅកែបានផ្ដល់សិទ្ធិឲ្យនាងធ្វើជាអ្នកនិពន្ធ និងដឹកនាំ​សម្ដែងMV ចម្រៀងនាងដោយផ្ទាល់ក្ដី ។ហ្សាណា ដែលពីមុនធ្លាប់តែចេញមុខតាមConcerts ធំៗ ឥឡូវយូៗបានគេឃើញនាងចេញមុខម្ដង ដែលបញ្ហានេះធ្វើឲ្យមានការលើកឡើងថាប្រាក់​ចំណូលពីអាជីព ចម្រៀងរបស់នាងក៍មានការប្រែប្រួលផងដែរ ស្របពេលកន្លះឆ្នាំ​នេះនាង​ចេញ​ចម្រៀងថ្មីបានត្រឹម៣បទគឺ«Lost »,«Better Off » និងបទ«ស្រ្ដីសេរី »។

គេចាំមើលថាស្រីស្អាតហ្សាណា ចាញ់បោកយូហៃ នៅក្រៅឆាកមែនទែន ឬគ្រាន់តែ​នាងចង់ឲ្យ​គេ​ចាប់​អារម្មណ៍ខ្លួនឡើងវិញ ?

RELATED ARTICLES