ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ ថុល សុភិទិ ដែលស្វាក់ស្នេហ៍ប៉ះតែអ្នកមេម៉ាយនោះចេញបើកឆាកបទដំបូងរបស់ខ្លួន«ភាន់ភាំង » នៅផលិកម្មGenMusix ក្រោយពីកូនមន្រ្ដីធំផ្កាយ២រូបនេះត្រូវបានថៅកែហង្សមាសរុញឲ្យមកច្រៀងនៅផលិតកម្មថ្មីជាសាខារបស់ខ្លួន។អ្វីដែលគួរឲ្យកត់សម្គាល់នោះភិទិ ហាក់ផ្គើនដាក់គូស្នេហ៍របស់ខ្លួនអ្នកមេម៉ាយកូន១ម៉ានីន ដែលហាមលោកថតសម្ដែងអោបថើបប៊ឺតមាត់ជាមួយតារាស្រីៗ ព្រោះMV នោះទាំងតារាចាក់សាក់និងតួស្រីថើបគ្នាដោយគ្មានញញើតដល់ប្រពន្ធតារាចម្រៀងរូបនេះឡើយ ។មានការលើកឡើងថាប្រសិនបើភិទិ ត្រូវម្ចាស់ស្នេហ៍ជាអ្នកលក់ឡេ ប្រតិកម្មឆេះដុំដូចអំឡុងលោកថតMV ថើបមាត់នាងអ៊ីងអ៊ីង ទៀតនោះអាជីពចម្រៀងរបស់លោកប្រាកដជាជួបហានិភ័យជាមិនខាន ។ប៉ុន្ដែភិទិ ដែលធ្លាប់យំព្រោះតែសង្សារព្រមានផ្ដាច់ស្នេហាកណ្ដាលផ្លូវនោះលោកបែជានៅតែប្រថុយថតឈុតអោបថើបតួស្រីល្មើសបម្រាបម្ចាស់ស្នេហ៍ដដែល ខណៈគិតមកដល់ពេលនេះគេក៍មិនទាន់ឃើញនាងម៉ានីន ឆេះដុំប្រ ចណ្ឌអនាគតប្ដីដូចមុនដែរ ។ប៉ុន្ដែនាងមានតែលើកទឹកចិត្តដល់ភិទិ ដូចជាយកបាច់ផ្កាទៅជូនប្រុសស្នេហ៍ថ្ងៃសម្ពោធMV និងថើបគ្នាចំពោះមុខFan និងអ្នកដឹកនាំផលិតកម្មទៀតផង។

គួរបញ្ជាក់ថាថុល សុភិទិ ត្រូវបានអ្នកលេងបណ្ដាញសង្គមថាលោកជាតារាចាក់សាក់ដែលស្នេហ៍ឆ្វាក់តែប៉ះអ្នកមេម៉ាយ ព្រោះមុនក្លាយជាសង្សារអ្នកលក់ឡេរូបស្រស់នោះកូនមន្រ្ដីធំរូបនេះក៍ធ្លាប់ត្រូវបានគេសង្ស័យថាលោកចង់ពិសោធន៍ស្នេហាជាមួយអ្នកមេម៉ាយពេជ្រ សូលីកា ផងដែរ ។ប៉ុន្ដែរឿងរ៉ាវនេះបានស្ងាត់ទៅវិញក្រោយភិទិ ចេញមុខបង្ហាញថាអនាគតប្រពន្ធខ្លួនគឺជាអ្នកលក់Online មេម៉ាយកូន១សាច់សខ្ចីនាងម៉ានីន ។



ថុល សុភិទិ ត្រូវបានគេចាប់អារម្មណ៍ក្រោយច្រៀងCover បទ«មិនអាចឃាត់ទេ »របស់លោកម៉ម ពេជ្ជរិទ្ធ តែពេលចេញបទផ្ទាល់ខ្លួននៅហង្សមាសបែជាមិនសូវមានគេស្គាល់បទរបស់លោកទៅវិញ ទើបនៅឆ្នាំ២០២៥ នេះថៅកែបានឲ្យភិទិ ទៅច្រៀងនៅGenMusix ដែលផលិតកម្មនេះមានតែលោកStep និងនាងSK ។គេជឿថានៅបទបន្ទាប់ភិទិ អាចនឹងចាប់ដៃជាមួយនាងSK ជាមិនខាន ប៉ុន្ដែលោកនឹងមិនអាចអោបថើប ឬបឺតមាត់នាងបានទេ ព្រោះបើទោះជាប្រពន្ធមិនហាមឃាត់ក៍លោកStep ជាគូស្នេហ៍នាងSK មិនបណ្ដោយឲ្យលេងឈុតមួយនេះជាដាច់ខាត ។

អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើថុល សុភិទិ ចេញបទចម្រៀងក្នុង១ឆ្នាំបានតែ២ទៅ៣បទដូចលោកStep និងនាងSK ដែរនោះប្រាកដជាមិនអាចបំបែកទីផ្សារចម្រៀងបានឡើយ ព្រោះថាបច្ចុប្បន្នតារាGalaxy ចេញបទចម្រៀងថ្មីៗសឹងតែរាល់ថ្ងៃ។តែការទៅដល់ទ្រនុំថ្មីរបស់ភិទិ ត្រូវគូស្នេហ៍តាមគាំទ្រគ្រប់ជំហ៊ាន ហេតុនេះហើយបានជាធ្វើឲ្យតារាលេងម៉ូតសាក់រូបនេះកាន់តែមានសង្ឃឹម។

សូមបញ្ជាក់ថុល សុភិទិ ទោះជាបរាជ័យលើកពានមែន តែកាលច្រៀងនៅហង្សមាសលោកមានទីផ្សារមិនចាញ់ម្ចាស់ពានលោកលីម តិចម៉េង ឡើយ ។តារាចាក់សាច់សឹងតែគ្រប់កន្លែងលើដងខ្លួននេះក៍ជាអ្នកលេងម៉ូតឡានមិនធម្មតាដែរ ដែលពេលនេះជិះរថយន្ដទំនើបម៉ាកLamborghini មិនចាញ់ងួន ចាន់ដេវីត ឡើយ ។ប្រភពបានឲ្យដឹងថាភិទិ នឹងរៀបការជាមួយនាងម៉ានីន នាពេលដ៍ឆាប់ខាងមុខនេះហើយ បន្ទាប់ពីពួកគេបានថតPre_wedding ជាមួយគ្នារួចមក ។តាមព័តមានថាអ្នកមេម៉ាយម៉ានីន ពេញចិត្តភិទិ ខ្លាំងដោយសារកូនលោកផ្កាយ២ រូបនេះស្រលាញ់កូនស្រីនាងដោយចាត់ទុកដូចជាកូនបង្កើតរបស់លោកដែរ ។

ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធមេម៉ាយមានដូចជាលោកជា វិបុល ,អេង រិទ្ធី ,អ៊ិន សុបញ្ញា ហៅផាណូ ,ណាខុន និងម៉ារ៉ា ប៊ុណ្ណា ជាដើម ៕
