Wednesday, February 19, 2025
Homeតារាខ្មែរភិទិៈ សង្សារលែងប្រចណ្ឌ

ភិទិៈ សង្សារលែងប្រចណ្ឌ

ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ ថុល សុភិទិ ដែលស្វាក់ស្នេហ៍ប៉ះតែ​អ្នក​​មេម៉ាយនោះចេញបើកឆាកបទដំបូងរបស់ខ្លួន«ភាន់ភាំង » នៅផលិកម្មGenMusix ក្រោយ​ពីកូនមន្រ្ដីធំផ្កាយ២រូបនេះត្រូវបានថៅកែហង្សមាសរុញឲ្យមកច្រៀងនៅផលិតកម្មថ្មីជាសាខារបស់ខ្លួន។អ្វីដែលគួរឲ្យកត់សម្គាល់នោះភិទិ ហាក់ផ្គើនដាក់គូស្នេហ៍របស់ខ្លួនអ្នកមេម៉ាយ​កូន​១ម៉ានីន ដែលហាមលោកថតសម្ដែងអោបថើបប៊ឺតមាត់ជាមួយតារាស្រីៗ ព្រោះMV នោះ​ទាំងតារាចាក់សាក់និងតួស្រីថើបគ្នាដោយគ្មានញញើតដល់ប្រពន្ធតារាចម្រៀងរូបនេះឡើយ ។មានការលើកឡើងថាប្រសិនបើភិទិ ត្រូវម្ចាស់ស្នេហ៍ជាអ្នកលក់ឡេ ប្រតិកម្មឆេះដុំដូច​អំ​ឡុងលោកថតMV ថើបមាត់នាងអ៊ីងអ៊ីង ទៀតនោះអាជីពចម្រៀងរបស់លោកប្រាកដ​ជាជួប​ហានិភ័យជាមិនខាន ។ប៉ុន្ដែភិទិ ដែលធ្លាប់យំព្រោះតែសង្សារព្រមានផ្ដាច់ស្នេហាកណ្ដាលផ្លូវ​នោះ​លោកបែជានៅតែប្រថុយថតឈុត​អោបថើបតួស្រីល្មើសបម្រាប​ម្ចាស់​ស្នេហ៍​ដដែល ខណៈគិតមកដល់ពេលនេះគេក៍មិនទាន់ឃើញនាងម៉ានីន ឆេះដុំប្រ ចណ្ឌអនាគតប្ដី​ដូចមុនដែរ ។ប៉ុន្ដែនាងមានតែលើកទឹកចិត្តដល់ភិទិ ដូចជាយកបាច់ផ្កាទៅជូនប្រុសស្នេហ៍​ថ្ងៃ​សម្ពោធMV និងថើបគ្នាចំពោះមុខFan និងអ្នកដឹកនាំផលិតកម្មទៀតផង។

គួរបញ្ជាក់ថាថុល សុភិទិ ត្រូវបានអ្នកលេងបណ្ដាញសង្គមថាលោកជាតារាចាក់​សាក់​ដែលស្នេហ៍ឆ្វាក់តែប៉ះអ្នកមេម៉ាយ ព្រោះមុនក្លាយជាសង្សារអ្នកលក់ឡេរូបស្រស់នោះកូន​មន្រ្ដីធំរូប​នេះ​ក៍ធ្លាប់ត្រូវបានគេសង្ស័យថាលោកចង់ពិសោធន៍ស្នេហាជាមួយអ្នកមេម៉ាយពេជ្រ សូលីកា ផង​ដែរ ។ប៉ុន្ដែរឿងរ៉ាវនេះបានស្ងាត់ទៅវិញក្រោយភិទិ ចេញមុខបង្ហាញថា​អនាគត​ប្រពន្ធខ្លួន​គឺជា​អ្នក​លក់Online មេម៉ាយកូន១សាច់សខ្ចីនាងម៉ានីន ។

 ថុល សុភិទិ ត្រូវបានគេចាប់អារម្មណ៍ក្រោយច្រៀងCover បទ«មិនអាចឃាត់ទេ »របស់​លោកម៉ម ពេជ្ជរិទ្ធ តែពេលចេញបទផ្ទាល់ខ្លួននៅហង្សមាសបែជាមិនសូវមានគេស្គាល់​បទ​របស់លោកទៅវិញ ទើបនៅឆ្នាំ២០២៥ នេះថៅកែបានឲ្យភិទិ ទៅច្រៀងនៅ​GenMusix ដែលផលិតកម្មនេះមានតែលោកStep និងនាងSK ។គេជឿថានៅបទបន្ទាប់ភិទិ អាច​នឹង​ចាប់ដៃជាមួយនាងSK ជាមិនខាន ប៉ុន្ដែលោកនឹងមិនអាចអោបថើប ឬបឺតមាត់នាង​បានទេ ព្រោះបើទោះជាប្រពន្ធមិនហាមឃាត់ក៍លោកStep ជាគូស្នេហ៍នាងSK មិន​បណ្ដោ​យ​ឲ្យលេង​ឈុតមួយនេះជាដាច់ខាត ។

 អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើថុល សុភិទិ ចេញបទចម្រៀងក្នុង​១ឆ្នាំ​បានតែ២ទៅ៣បទដូចលោកStep និងនាងSK ដែរនោះប្រាកដជាមិនអាចបំបែក​ទីផ្សារ​ចម្រៀ​ង​​បានឡើយ ព្រោះថាបច្ចុប្បន្នតារាGalaxy ចេញបទចម្រៀងថ្មីៗសឹងតែរាល់ថ្ងៃ។​តែការ​ទៅ​ដល់ទ្រនុំថ្មីរបស់ភិទិ ត្រូវគូស្នេហ៍តាមគាំទ្រគ្រប់ជំហ៊ាន ហេតុនេះហើយ​បានជាធ្វើ​ឲ្យតា​រា​លេងម៉ូតសាក់រូបនេះកាន់តែមានសង្ឃឹម។

 សូមបញ្ជាក់ថុល សុភិទិ ទោះជាបរាជ័យលើកពានមែន តែកាលច្រៀងនៅហង្សមាស​លោក​មានទីផ្សារមិនចាញ់ម្ចាស់ពានលោកលីម តិចម៉េង ឡើយ ។តារាចាក់សាច់សឹងតែ​គ្រប់​កន្លែងលើដងខ្លួននេះក៍ជាអ្នកលេងម៉ូតឡានមិនធម្មតាដែរ ដែលពេលនេះជិះរថយន្ដទំនើប​ម៉ាក​Lamborghini មិនចាញ់ងួន ចាន់ដេវីត ឡើយ ។ប្រភពបានឲ្យដឹងថាភិទិ នឹងរៀបការជា​មួយនាងម៉ានីន នាពេលដ៍ឆាប់ខាងមុខនេះហើយ បន្ទាប់ពីពួកគេបានថតPre_wedding ជាមួ​យ​គ្នារួចមក ។តាមព័តមានថាអ្នកមេម៉ាយម៉ានីន ពេញចិត្តភិទិ ខ្លាំងដោយសារកូន​លោក​ផ្កាយ២ រូបនេះស្រលាញ់កូនស្រីនាងដោយចាត់ទុកដូចជាកូនបង្កើតរបស់លោកដែរ ។

 ក្រៅពីថុល សុភិទិ តារាដែលយកប្រពន្ធមេម៉ាយមានដូចជាលោកជា វិបុល ,អេង រិទ្ធី ,អ៊ិន សុបញ្ញា ហៅផាណូ ,ណាខុន និងម៉ារ៉ា ប៊ុណ្ណា ជាដើម ៕

RELATED ARTICLES