ភ្នំពេញ៖១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day) ដែលអ្នកខ្លះច្រឡំហៅថាជាបុណ្យសង្សារនោះក្រៅពីយុវវ័យដែលទិញបាច់ផ្កាឲ្យគ្នាតាមទីសាធារណៈនោះសម្រាប់តារាល្បីៗក៍ទទួលបានបាច់ផ្កាពីគូស្នេហ៍ផងដែរ ។
តារាចម្រៀងពេជ្រ សោភា ទទួលបានបាច់ផ្កាដល់ទៅ៣បាច់ តែនាងមិនប្រាប់ថាបុរសណាជាម្ចាស់កុលាបទាំងនោះទេ។សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានៅថ្ងៃទី១៤ ខែ២ នេះនាងចេញច្រៀងConcert ធម្មតា ។សោភា បន្ថែមថាថ្ងៃទិវានៃក្ដីស្រលាញ់នេះតាមនាងយល់ថាគួរតែនៅជាមួយបងប្អូន ជួបជុំគ្រួសារសប្បាយ តែនាងមិនគិតផ្ដោតថាថ្ងៃនេះគួរតែនៅជាមួយម្ចាស់ស្នេហានោះទេ។
![](https://norkorthom.com/wp-content/uploads/2025/02/w6-14.jpg)
សុគន្ធ និសា ដែលទទួលបានបាច់ផ្កាពីមនុស្សស្រលាញ់ថ្លែងសារថា«រីករាយថ្ងៃបុណ្យនៃក្ដីស្រលាញ់ ។សូមជូនក្ដីស្រលាញ់របស់ខ្ញុំទៅបងប្អូនគ្រប់គ្នា » ។
![](https://norkorthom.com/wp-content/uploads/2025/02/w1-25.jpg)
លោកករុណា ពេជ្រ ក៍ទទួលបានបាច់ផ្កាពីមនុស្សពិសេសនោះថ្លែងសារថា«រីករាយថ្ងៃបុណ្យនៃក្ដីស្រលាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ រូបខ្ញុំសូមផ្ញើរជូនក្ដីស្រលាញ់មួយនេះ ទៅកាន់ក្រុមគ្រួសារខ្ញុំ បងប្អូន ញាត្តិមិត្ត មនុស្សល្អៗ បងប្អូនខ្មែរក្នុងប្រទេស និងក្រៅប្រទេស ជួបតែស្នាមញញឹម សុភមង្គល ក្ដីសុខជារៀងរហូត » ។
![](https://norkorthom.com/wp-content/uploads/2025/02/w2-23.jpg)
តារាចម្រៀងខេមរៈ សិរីមន្ដ ចេញសារថា«ត្រូវចាំថាក្ដីស្រលាញ់ពិតគឺចង់តែផ្ដល់អោយ ប៉ុណ្ណោះ តែក្ដីស្រលាញ់ក្លែងក្លាយគឺចង់តែបាន…»។
![](https://norkorthom.com/wp-content/uploads/2025/02/w7-12.jpg)
តារាសម្ដែងម៉ិច ខេម៉ា ក្រោយបានបាច់ផ្កាពីសំណព្វចិត្តចេញសារថា«Happy Valentine’s Day Everyone » ។
![](https://norkorthom.com/wp-content/uploads/2025/02/w4-20.jpg)
ចំណែកលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានចេញសារនៅថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ថា«សេចក្ដីស្រលាញ់ត្រូវតែមានការគោរព ការទទួលខុសត្រូវ និងសិទ្ធិស្មើភាព » ។
![](https://norkorthom.com/wp-content/uploads/2025/02/w5-14.jpg)
ក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ បានចេញសារថា«ទិវានៃក្ដីស្រលាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្ដីស្រឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រលាញ់នៅជុំវិញខ្លួនយើងមានជាអាទិ៍៖ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាត្តិមិត្ត និងគួរតែជាកាយវិការចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងៗទៀត ក្រោមរូបភាពសរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬទទួលទានអាហាររួមគ្នា ដោយក្ដីសោមនស្ស និងការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ។
ចំណែក្រសួងកិច្ចការនារី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារីគ្រប់រូបថា សូមចូលរួមអបអរសាទេដោយគោរព និងថែមរក្សារវប្បធ័ម ប្រពៃណីដ៍ល្អផូផង់របស់កម្ពុជា ដែលដូនតាខ្មែរយើងបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។សូមយុវវ័យគ្រប់រូបចងចាំថា សេចក្ដីស្រលាញ់មិនដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងតម្លៃបុគ្គល ជាទីស្រលាញ់របស់យើងឡើយ ហើយយើងត្រូវតែមានសេចក្ដីស្រលាញ់ពិតប្រាកដ និងស្មោះត្រង់ចំពោះពួកគាត់ ៕