Saturday, February 15, 2025
Homeតារាខ្មែរតារាណាខ្លះបានបាច់ផ្កា ថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ ?

តារាណាខ្លះបានបាច់ផ្កា ថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ ?

ភ្នំពេញ៖១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់(Valentine’s Day) ដែលអ្នកខ្លះច្រឡំហៅថា​ជាបុណ្យសង្សារ​នោះ​ក្រៅពីយុវវ័យដែលទិញបាច់ផ្កាឲ្យគ្នាតាមទីសាធារណៈនោះ​សម្រាប់​តារា​ល្បីៗក៍ទទួលបានបាច់ផ្កាពីគូស្នេហ៍ផងដែរ ។

 តារាចម្រៀងពេជ្រ សោភា​ ទទួលបានបាច់ផ្កាដល់ទៅ៣បាច់ តែនាងមិនប្រាប់ថាបុរស​ណា​ជាម្ចាស់កុលាបទាំងនោះទេ។សោភា​ បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ​ថានៅ​ថ្ងៃ​ទី១៤ ខែ២ នេះនាងចេញច្រៀងConcert  ធម្មតា ។សោភា បន្ថែមថាថ្ងៃទិវានៃក្ដីស្រលាញ់​នេះ​តាមនាងយល់ថាគួរតែនៅជាមួយបងប្អូន ជួបជុំគ្រួសារសប្បាយ តែនាងមិនគិតផ្ដោត​ថាថ្ងៃនេះគួរតែនៅជាមួយម្ចាស់​ស្នេហានោះទេ។

សុគន្ធ និសា ដែលទទួលបានបាច់ផ្កាពីមនុស្សស្រលាញ់ថ្លែងសារ​ថា«រីករាយថ្ងៃ​បុណ្យ​នៃក្ដីស្រលាញ់ ។សូមជូនក្ដីស្រលាញ់របស់ខ្ញុំទៅបងប្អូនគ្រប់គ្នា » ។

 លោកករុណា ពេជ្រ ក៍ទទួលបានបាច់ផ្កាពីមនុស្សពិសេសនោះថ្លែងសារថា​«រីករាយ​ថ្ងៃបុណ្យនៃក្ដីស្រលាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ រូបខ្ញុំសូមផ្ញើរជូនក្ដីស្រលាញ់មួយនេះ ទៅកាន់​ក្រុម​​​​គ្រួ​សារខ្ញុំ បងប្អូន ញាត្តិមិត្ត មនុស្សល្អៗ បងប្អូនខ្មែរក្នុងប្រទេស និងក្រៅប្រទេស ជួបតែ​ស្នាម​ញញឹម សុភមង្គល ក្ដីសុខជារៀងរហូត » ។

 តារាចម្រៀងខេមរៈ សិរីមន្ដ ចេញសារថា«ត្រូវចាំថាក្ដីស្រលាញ់ពិតគឺចង់តែផ្ដល់អោយ ប៉ុណ្ណោះ តែក្ដីស្រ​លាញ់ក្លែងក្លាយគឺចង់តែបាន…»។

 តារាសម្ដែងម៉ិច ខេម៉ា ក្រោយបានបាច់ផ្កាពីសំណព្វចិត្តចេញសារថា«Happy Valentine’s Day  Everyone » ។

 ចំណែកលោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានចេញ​សារ​នៅ​ថ្ងៃ​បុណ្យ​ទិវានៃក្ដីស្រលាញ់ថា«សេចក្ដីស្រលាញ់ត្រូវតែមានការគោរព ការទទួលខុស​ត្រូវ និង​សិទ្ធិ​ស្មើភាព » ។

 ក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ បានចេញសារថា«ទិវានៃក្ដីស្រលាញ់នៅកម្ពុជា គួរជា​ឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្ដីស្រ​ឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ  ចំពោះមនុស្សជាទីស្រលាញ់នៅជុំវិញ​ខ្លួន​យើងមានជាអាទិ៍៖ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាត្តិមិត្ត និងគួរតែជាកាយវិការ​ចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នក​ដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងៗទៀត  ក្រោមរូបភាពសរសេរលិខិតជូនពរ  ការជូន​អំណោយផ្សេងៗ ការសំណេះសំណាល ឬទទួល​ទានអាហាររួមគ្នា  ដោយក្ដីសោមនស្ស និងការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ។

ចំណែក្រសួងកិច្ចការនារី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវ​នារី​គ្រប់រូបថា សូមចូលរួមអបអរសាទេដោយគោរព និងថែមរក្សារវប្បធ័ម  ប្រពៃណីដ៍ល្អផូ​ផង់​របស់កម្ពុជា ដែលដូនតាខ្មែរយើងបានបន្សល់ទុកដល់កូនចៅ​ជំនាន់ក្រោយ។សូមយុវវ័យ​គ្រប់រូបចងចាំថា សេចក្ដីស្រលាញ់មិនដែលធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងតម្លៃបុគ្គល ជាទីស្រលាញ់របស់យើងឡើយ ហើយយើងត្រូវតែមានសេចក្ដីស្រលាញ់ពិតប្រាកដ និងស្មោះ​ត្រង់ចំពោះពួកគាត់ ៕

RELATED ARTICLES