ភ្នំពេញ៖ពេជ្រ សូលីកា ព្យាយាមតែងខ្លួនកាន់តែប្លែកទៅៗនារយៈពេលចុងក្រោយនេះគឺចំពេលដែលមានដំណឹងថាអតីតប្ដីនាងលោកគឹម ហាន កំពុងត្រៀមការប្រពន្ធថ្មី។ទោះជាយ៉ាងណានាងមិនបានចេញសារឌឺដង ឬផ្លែផ្កាឲ្យលោកហាន ពេលដឹកដៃនារីថ្មីថតPre-Wedding តាមការចាក់របស់Fan នាងមួយចំនួននៅលើបណ្ដាញសង្គមនោះទេ ។ស្រីពេជ្រ ក៍នៅតែអនុញ្ញាត្តិឲ្យប្ដីមកជួប ឬយកកូនប្រុសពេលណាក៍បានតាមចិត្តចង់ដដែល ខណៈដែលក្រោយបែកគ្នាជាង២ឆ្នាំនេះពួកគេក៍មិនដែលហែកហួរគ្នាឡើយ គឺមានតែសូលីកា ចេញបទចម្រៀងពីរឿងស្នេហានាងខកចិត្ត ឬនៅអាលោះអាល័យប្ដី ស្របពេលដែលលោកហាន វិញមានពេលខ្លះនាំគូស្នេហ៍ថ្មីទៅមើលអតីតប្រពន្ធច្រៀង តែរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួន។

ប្រភពបានឲ្យដឹងថាលក្រោយចេញពីហង្សមាសពេលនេះពេជ្រ សូលីកា មានក្រុម(Team)ផលិតបទចម្រៀងដោយខ្លួនឯង ហើយនាងមិនខ្វះទេសំណើរស្នេហាពីប្រុសចំណាស់ដែលមានទ្រព្យ ទាំងក្នុងនិងក្រៅស្រុក ។ប៉ុន្ដែស្រីពេជ្រ ដែលប្រកាសកាលពីចុងខែ១១ ឆ្នាំ២០២៤ ថារងា ព្រោះអត់ភួយសាច់នោះ កំពុងតែធ្វើឲ្យគេឆ្ងល់ថាបុរសជាម្ចាស់ Private Jet ដឹកនាងដើរលេងកាលពីដើមខែ១២ឆ្នាំ២០២៤ នោះជាអ្នកណា ព្រោះក្រោយមានអ្នកស័គ្រចិត្តយកយន្ដហោះឯកជនជូននាងដើរលេងជាង២ខែមកនេះគេនៅតែមិនឃើញឬស្គាល់មុខបុរសជាម្ចាស់Private Jet នោះជាអ្នកណាឡើយ ។


សូមបញ្ជាក់ថាតារាដែលដើរចេញពីហង្សមាសគឺមានតែពេជ្រ សូលីកា ម្នាក់ទេដែលមានយីអ៊ុនល្អជាងគេពោលគឺគ្រាន់តែល្បី២បទ««ថែការចងចាំ » និងបទ«បើសិនអូនជួបគេ » ធ្វើឲ្យនាងកើបលុយបានពីការច្រៀងEvents ទាំងឡាយនៅឆ្នាំ២០២៤ ដល់ទៅ៩៩ កម្មវិធីដែលមានន័យថានាងរកបានប្រាក់ចំណូលជិត៣០ម៉ឺនដុល្លារ ។អ្វីដែលគួរឲ្យកត់សម្គាល់សូលីកា ត្រៀមចេញច្រៀងConcerts លក់សំបុត្រដំបូងរបស់ខ្លួននៅថ្ងៃទី២២ ខែ២ ដែលសំបុត្រVIP នាងច្រៀងមានតម្លៃខ្ពស់ជាងឱក សុគន្ធកញ្ញា ទៀតផង។ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានថាតើនៅឆ្នាំ២០២៥ នេះនាងអាចធ្វើបទចម្រៀងត្រូវចិត្តអ្នកស្ដាប់បានទៀត ឬ១ក៍ល្បីតែ១ប្រាវក៍ស្ងាត់ទៅវិញ ?


អ្នកគាំទ្រគង់ ស្រីពេជ្រ ថាការធ្វើតេស្ដក្នុងអាជីពដំបូងបំផុតរបស់នាងក្នុងការច្រៀងលក់សំបុត្រនោះអាចឆ្លុះឲ្យគេឃើញច្បាស់ថាតើក្រោយធ្លាក់ខ្លួនមេម៉ាយកូន១ ស្រីពេជ្រ ល្បីជាងកាលនៅលីវ ឬបន្ទាប់ចេញពីហង្សមាសសូលីកា ខ្លាំងជាងមុនឬយ៉ាងណា?ប្រសិនបើស្រីពេជ្រ ពិតជាមានការគាំទ្រលើសមុនមែននោះអាចជាតារាទី១ផងដែរ គឺក្រោយមានប្ដី និងកូន១ហើយនាងនៅតែមានហាងឆេងល្អ ក្នុងសិល្បៈនោះ។


Fan របស់ពេជ្រ សូលីកា បានលើកឡើងនៅលើបណ្ដាញសង្គមផងដែរថាពួកគេចង់ឲ្យនាងបង្ហាញម្ចាស់បេះ ដូងថ្មី ឬបុរសជាម្ចាស់Private Jet ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នាង មុនពេលដែលលោកគឹម ហាន រៀបការប្រពន្ធថ្មី ។ប៉ុន្ដែស្រីពេជ្រ ហាក់មិនក្វល់ក្វាយរឿងនេះឡើយ ខណៈដែលក្រោយចែកផ្លូវភ្លាមៗពីអាណិកជនខ្មែរមកពីអូស្រា្ដលីរូបនេះកាលពីឆ្នាំ២០២២ នាងធ្លាប់បង្ហាញមុខប្រុសម្នាក់បែបគូស្នេហ៍តាមបណ្ដាញសង្គមIG តែក៍ស្ងាត់ទៅវិញ បន្ទាប់ពីមានការរិះគន់ថាបែកថ្មីភ្លាម រកបានប្រុសថ្មីភ្លែតនោះ ។ចំណែកអ្នកស្និតសី្រពេជ្រ ក្នុងសិល្បៈវិញបង្ហើបថាស្រីពេជ្រ នៅតែមានជម្រើសស្នេហ៍ច្រើន ហើយបើចង់បានតំណែង«ជំទាវ»គឺមិននៅឆ្ងាយពីកណ្ដាប់ដៃនាងឡើយ ។តែគេជឿថានាងនឹងមិនដើរផ្លូវរអិលធ្លាក់ក្នុងទ្រុងស្នេហ៍ដូចក្នុងអតីតកាលឡើយ ៕

