Sunday, February 16, 2025
Homeតារាខ្មែរពេជ្រ សូលីកាៈ អត់ព្រមបង្ហាញមុខម្ចាស់ Private Jet

ពេជ្រ សូលីកាៈ អត់ព្រមបង្ហាញមុខម្ចាស់ Private Jet

ភ្នំពេញ៖ពេជ្រ សូលីកា ព្យាយាមតែងខ្លួនកាន់តែប្លែកទៅៗនារយៈពេលចុងក្រោយនេះ​គឺចំ​ពេល​ដែលមានដំណឹងថាអតីតប្ដីនាងលោកគឹម ហាន កំពុងត្រៀមការប្រពន្ធថ្មី។ទោះជាយ៉ាងណា​នាងមិនបានចេញសារឌឺដង ឬផ្លែផ្កាឲ្យលោកហាន ពេលដឹកដៃនារីថ្មីថតPre-Wedding តាម​ការចាក់របស់Fan នាងមួយចំនួននៅលើបណ្ដាញសង្គមនោះទេ ។ស្រីពេជ្រ ក៍នៅតែអនុញ្ញាត្តិ​ឲ្យប្ដី​មកជួប ឬយកកូនប្រុសពេលណាក៍បានតាមចិត្តចង់ដដែល ខណៈដែលក្រោយបែក​គ្នា​ជាង​២ឆ្នាំនេះពួកគេក៍មិនដែលហែកហួរគ្នាឡើយ គឺមានតែសូលីកា ចេញបទចម្រៀងពីរឿង​ស្នេហានាងខកចិត្ត ឬនៅអាលោះអាល័យប្ដី ស្របពេលដែលលោកហាន វិញមានពេលខ្លះ​នាំគូ​ស្នេហ៍​ថ្មីទៅមើលអតីតប្រពន្ធច្រៀង តែរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួន។

ប្រភពបានឲ្យដឹងថាលក្រោយចេញពីហង្សមាសពេលនេះពេជ្រ សូលីកា មានក្រុម​(Team)​ផលិតបទចម្រៀងដោយខ្លួនឯង ហើយនាងមិនខ្វះទេសំណើរស្នេហាពីប្រុសចំណាស់​ដែលមានទ្រព្យ ទាំងក្នុងនិងក្រៅស្រុក ។ប៉ុន្ដែស្រីពេជ្រ ដែលប្រកាសកាលពីចុងខែ១១ ឆ្នាំ​២០២៤ ថារងា ព្រោះអត់ភួយសាច់នោះ កំពុងតែធ្វើឲ្យគេឆ្ងល់ថាបុរសជាម្ចាស់ Private Jet ដឹកនាងដើរលេងកាលពីដើមខែ១២ឆ្នាំ២០២៤ នោះជាអ្នកណា ព្រោះក្រោយមានអ្នកស័គ្រ​ចិត្តយកយន្ដហោះឯកជនជូននាងដើរលេងជាង២ខែមកនេះគេនៅតែមិនឃើញ​ឬស្គាល់​មុខបុរសជាម្ចាស់Private Jet នោះជាអ្នកណាឡើយ ។

 សូមបញ្ជាក់ថាតារាដែលដើរចេញពីហង្សមាសគឺមានតែពេជ្រ សូលីកា ម្នាក់ទេដែល​មាន​យី​អ៊ុន​ល្អជាងគេពោលគឺគ្រាន់តែល្បី២បទ««ថែការចងចាំ » និងបទ«បើសិនអូនជួបគេ » ធ្វើឲ្យនាងកើបលុយបានពីការច្រៀងEvents ទាំងឡាយនៅឆ្នាំ២០២៤ ដល់ទៅ៩៩ កម្មវិធី​ដែល​មានន័យថានាងរកបានប្រាក់ចំណូលជិត៣០ម៉ឺនដុល្លារ ។អ្វីដែលគួរឲ្យកត់សម្គាល់​សូលីកា ត្រៀមចេញច្រៀងConcerts លក់សំបុត្រដំបូងរបស់ខ្លួននៅថ្ងៃទី២២ ខែ២ ដែល​សំបុត្រVIP នាងច្រៀងមានតម្លៃខ្ពស់ជាងឱក សុគន្ធកញ្ញា ទៀតផង។ប៉ុន្ដែគេមិន​ទាន់អាច​សន្និដ្ឋានថាតើនៅឆ្នាំ២០២៥ នេះនាងអាចធ្វើបទ​ចម្រៀងត្រូវ​ចិត្តអ្នកស្ដាប់បានទៀត ឬ១ក៍ល្បី​តែ​១ប្រាវក៍ស្ងាត់ទៅវិញ ?

 អ្នកគាំទ្រគង់ ស្រីពេជ្រ ថាការធ្វើតេស្ដក្នុងអាជីពដំបូងបំផុតរបស់នាងក្នុងការច្រៀង​លក់​សំបុត្រនោះអាចឆ្លុះឲ្យគេឃើញច្បាស់ថាតើក្រោយធ្លាក់ខ្លួនមេម៉ាយកូន១ ស្រីពេជ្រ ល្បី​ជាងកាលនៅលីវ ឬបន្ទាប់ចេញពីហង្សមាសសូលីកា ខ្លាំងជាងមុនឬយ៉ាងណា?​ប្រសិនបើ​ស្រីពេជ្រ ពិតជាមានការគាំទ្រលើសមុនមែននោះអាចជាតារាទី១ផងដែរ គឺក្រោយមានប្ដី និង​កូន១ហើយនាងនៅតែមានហាងឆេងល្អ ក្នុងសិល្បៈនោះ។

 Fan របស់ពេជ្រ សូលីកា បានលើកឡើងនៅលើបណ្ដាញសង្គមផង​ដែរថាពួកគេចង់ឲ្យ​នាង​បង្ហាញម្ចាស់បេះ ដូងថ្មី ឬបុរសជាម្ចាស់Private Jet ដែលគេសង្ស័យថាជាគូស្នេហ៍ថ្មី​របស់​នាង មុនពេលដែលលោកគឹម ហាន រៀបការប្រពន្ធថ្មី ។ប៉ុន្ដែស្រីពេជ្រ ហាក់មិនក្វល់ក្វាយ​រឿង​នេះ​ឡើយ ខណៈដែលក្រោយចែកផ្លូវភ្លាមៗពីអាណិកជនខ្មែរមកពីអូស្រា្ដលីរូប​នេះកាលពីឆ្នាំ​២០​២២ នាងធ្លាប់បង្ហាញមុខប្រុសម្នាក់បែបគូស្នេហ៍តាមបណ្ដាញសង្គមIG តែក៍ស្ងាត់ទៅវិញ បន្ទាប់​​ពីមានការរិះគន់ថាបែកថ្មីភ្លាម រកបានប្រុសថ្មីភ្លែតនោះ ។ចំណែកអ្នកស្និតសី្រពេជ្រ ក្នុង​សិល្បៈវិញបង្ហើបថាស្រីពេជ្រ នៅតែមានជម្រើសស្នេហ៍ច្រើន ហើយបើចង់បានតំណែង«​ជំ​ទាវ​»គឺមិននៅឆ្ងាយពីកណ្ដាប់ដៃនាងឡើយ ។តែគេជឿថានាងនឹងមិនដើរផ្លូវរអិល​ធ្លាក់ក្នុងទ្រុង​ស្នេហ៍​​​ដូច​ក្នុងអតីត​កាលឡើយ ៕

RELATED ARTICLES