បែកធ្លាយ៖ ក្រុមហ៊ុន Verizon ចង់ដឹកនាំធ្វើឲ្យតាមអ្វីដែលខ្លួនសន្យាក្លាយជាអ្នកប្រកួតប្រជែងបំផុតមួយក្នុងការដាក់បង្ហាញនូវសេវាបច្ចេកវិទ្យាអ៊ីនធើរណេតល្បឿនលឿនជំនាន់ទី៥ (5G) ដោយបានប្រកាសនៅថ្ងៃនេះថាខ្លួននឹងផ្តល់ការតភ្ជាប់បណ្តាញ Wireless 5G ជាការធ្វើពាណិជ្ជកម្មមុនដោយជ្រើសរើសអតិថិជនក្នុងបណ្តាទីផ្សារចំនួន១១ ។
ការផ្តល់ឲ្យនេះផងដែរនឹងត្រូវធ្វើឡើងក្នុងពេលមួយនៅឆមាសទី១នៃឆ្នាំ២០១៧។ ចំណែកទីផ្សារដែលពាក់ព័ន្ធរាប់បញ្ចូល Ann Arbor , Atlanta , Bernardsville (NJ) , Brockton (MA) , Dallas, Denver , Houston , Miami , Sacramento , Seattle និងWashington,D.C ។
ក្រុមហ៊ុន Verizon បានថ្លែងថាថាដៃគូអភិវឌ្ឍបច្ចេកវិទ្យា 5G របស់ខ្លួនកំពុងធ្វើការងារផ្នែកបន្ទះឈីប ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ប្រើវាដើម្បីឲ្យក្លាយទៅជាពាណិជ្ជកម្មដែលនឹងនាំឲ្យវាមានទំហំប្រើប្រាស់រហូតដល់ទៅ 5 GTF ។ ចំណែកក្រុមហ៊ុនដូចជា Ericsson , Intel , Qualcomm និង Samsung កំពុងផលិតបន្ទះឈីបដែលអាចជួយដល់បច្ចេកវិទ្យា 5G ប្រែក្លាយជាមានដំណើរការពិតប្រាកដ ។
ខណៈដែលខ្លួនបានផ្តល់ឲ្យនូវបណ្តាញអ៊ីនធើរណេត 4G LTE និង 3G Verizon កំពុងរកមើលឱកាសប្រែក្លាយជាប្រតិបត្តិករទី១ក្នុងចំណោមក្រុមហ៊ុនធំៗ៤នៅសហរដ្ឋអាមេរិកដែលជាអ្នកផ្តល់នូវបច្ចេកវិទ្យាទំនាក់ទំនង Wireless នៅទូទាំងសហរដ្ឋអាមេរិក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា