Sunday, November 24, 2024
Homeបច្ចេកវិទ្យាដំណឹងល្អ!!! ពាក់កណ្តាលឆ្នាំនេះ Verizon សន្យាផ្តល់សេវា5G ជូនអតិថិជន

ដំណឹងល្អ!!! ពាក់កណ្តាលឆ្នាំនេះ Verizon សន្យាផ្តល់សេវា5G ជូនអតិថិជន

បែកធ្លាយ៖ ក្រុមហ៊ុន Verizon ចង់​ដឹកនាំ​ធ្វើ​ឲ្យ​តាមអ្វីដែល​ខ្លួន​សន្យា​ក្លាយជា​អ្នក​ប្រកួតប្រជែង​​បំផុត​មួយ​ក្នុងការ​ដាក់បង្ហាញនូវ​សេវា​បច្ចេកវិទ្យាអ៊ីន​ធើរណេត​ល្បឿន​លឿន​ជំនាន់ទី៥ (5G) ដោយ​បានប្រកាសនៅថ្ងៃនេះថាខ្លួន​នឹង​ផ្តល់​​ការ​តភ្ជាប់បណ្តាញ Wireless 5G ជាការធ្វើពាណិជ្ជកម្មមុន​ដោយ​ជ្រើសរើស​អតិថិជន​ក្នុង​បណ្តាទីផ្សារ​ចំនួន​១១ ។

ការ​ផ្តល់ឲ្យនេះផងដែរនឹងត្រូវធ្វើឡើងក្នុង​ពេលមួយ​​នៅ​ឆមាសទី១​នៃ​ឆ្នាំ​២០១៧​។ ចំណែកទីផ្សារ​ដែល​ពាក់ព័ន្ធ​រាប់បញ្ចូល​ Ann Arbor , Atlanta , Bernardsville (NJ) , Brockton (MA) , Dallas, Denver , Houston , Miami , Sacramento , Seattle និង​Washington,D.C ។

ក្រុមហ៊ុន Verizon បានថ្លែងថា​ថាដៃគូ​អភិវឌ្ឍ​​បច្ចេកវិទ្យា​ 5G របស់ខ្លួន​កំពុង​ធ្វើ​ការងារ​ផ្នែកបន្ទះឈីប ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍​ប្រើវា​​ដើម្បី​ឲ្យ​ក្លាយទៅជា​ពាណិជ្ជកម្ម​ដែល​នឹង​នាំឲ្យ​វា​មាន​ទំហំ​ប្រើប្រាស់​រហូតដល់​ទៅ​ 5 GTF ។ ចំណែក​ក្រុមហ៊ុនដូចជា​ Ericsson , Intel , Qualcomm និង Samsung  កំពុង​ផលិតបន្ទះឈីប​ដែល​អាចជួយ​ដល់​បច្ចេក​វិទ្យា 5G ប្រែក្លាយជា​មាន​ដំណើរការពិតប្រាកដ ។

ខណៈ​ដែល​ខ្លួនបាន​ផ្តល់ឲ្យ​នូវបណ្តាញអ៊ីនធើរណេត 4G LTE និង​ 3G Verizon កំពុង​រកមើល​ឱកាសប្រែក្លាយជា​ប្រតិបត្តិករ​ទី១​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​៤នៅ​សហរដ្ឋអាមេរិកដែលជា​អ្នក​ផ្តល់នូវ​បច្ចេកវិទ្យា​ទំនាក់ទំនង Wireless  នៅទូទាំងសហរដ្ឋអាមេរិក​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES