ភ្នំពេញ៖ខេមរៈ សិរីមន្ដ អាយុ៤០ឆ្នាំ ពោលគឺប្អូនដល់ទៅ១០ឆ្នាំ ព្រាប សុវត្ថិ ដែលមានអាយុ៥០ឆ្នាំ ប៉ុន្ដែតារាទាំងពីរមានកូន៣នាក់ ស្មើគ្នា ខុសត្រង់តែសិរីមន្ដ មានកូនប្រុស១ ស្រី២នាក់ ចំណែកលោកសុវត្ថិ កូនប្រុសទាំង៣ នាក់ ។គេកត់សម្គាល់ថាទោះជាខេមរៈ សិរីមន្ដ បាននាំកូនប្រុសទី១ ខេមរៈ មន្ដស្នេហ៍ អាយុ១២ឆ្នាំ ឲ្យដើរតាម ខ្លួន តាមបណ្ដារកម្មវិធីប្រគុំតន្រ្ដីមួយចំនួនក៍ដោយ តែពេលនេះលោកថៃ នៅមិនទាន់រុញកូនច្បងម្នាក់នេះឲ្យលេងសិល្បៈដូចខ្លួននោះទេ ដែលសកម្មភាពបែបនេះគឺផ្ទុយលោកព្រាប សុវត្ថិ ដែលបណ្ដុះបណ្ដាលកូនៗ លោកឲ្យឡើងច្រៀងតាមឆាកតន្រ្ដីតាំងពីពួកគេនៅតូចៗម្លេះ ហើយពេលនេះកូនទាំង៣លោកពេញវ័យកំលោះស្រាងក្លាយទៅជាតារាចម្រៀងទាំង៣នាក់ព្រមគ្នា ។សម្រាប់លោកថៃ វិញអាចពន្យាពេលឲ្យកូនចេញច្រៀង ដោយសារតែរងចាំរូបគេធំពេញវ័យជាងនេះបន្ដិច និងឲ្យរូបគេប្រឹងសិក្សារសិន ព្រោះពេល នេះកូនទី១លោកសិរីមន្ដ កំពុងរៀននៅសាលាអន្ដរជាតិភ្នំពេញ AISPP ។


សូមរំលឹកថាខេមរៈ សិរីមន្ដ ចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល២១ឆ្នាំ(២០០៤-២០២៥) មានកូន៣នាក់គឺកូនប្រុសទី១ ខេមរៈ មន្ដស្នេហ៍,កូនស្រីទី២ ខេមរៈ មន្ដស្រ្ដី និងកូនទី៣ ខេមរៈ មន្ដរាជនី ។មិនទាន់មានដំណឹងច្បាស់លាស់ថាសិរីមន្ដ នឹងយកកូនប៉ុន្មាននាក់ទៀតទើបដឹកដៃប្រពន្ធចូលរោងកាទេ តែតាមព័តមានថាពួកគេធ្លាប់រៀបការបែបលាក់ កាលពីឆ្នាំ២០០៩ និងក្រោយលោកថៃ ឡើងឧកញ៉ាកាលពីខែកុម្ភៈ ឆ្នាំ២០២២ នោះសិរីមន្ដ និងប្រពន្ធក៍បានតែងខ្លួនក្នុងឈុតអាពាហ៍ ពិពាហ៍ ម្ដងទៀតដែរ ។

ក្រៅពីខេមរៈ សិរីមន្ដ ដែលត្រៀមឲ្យកូនស្នងអាជីពនោះ តារាដែលកំពុងឲ្យកូនៗពួកគេបន្ដវេនអាជីពសិល្បៈមានដូចជាលោកហួ ឡាវី ,ព្រាប សុវត្ថិ ,ខាន់ ជេមស៍ ,ឈិន កុសល ,អ្នកនាងម៉េង កែវពេជ្ជតា និងសឿន ផានផាភួង ជាដើម ។

គួរបញ្ជាក់ថាលោកខេមរៈ សិរីមន្ដ បានចូលជ្រកនៅGalaxy រយៈពេលជាង២ ឆ្នាំមកហើយដែលចុងក្រោយនេះអុកឡុកទីផ្សារចម្រៀងជាងគេនៅទ្រនុំទី៣ ដោយថែមទាំងចេញបទរ៉េប ទៀតផង។តែថៅកែមិនឲ្យលោកថៃ វ៉ាលោកព្រាប សុវត្ថិ នោះទេ ពោលគឺបើសិរីមន្ដ ចេញបទផ្ទុះ១ លោកសុវត្ថិ ក៍ត្រូវតែចេញបទដែលមានស្ទុះប្រ ហាក់ប្រហែលគ្នាដែរ ។ប៉ុន្ដែសម្រាប់មហាជនវិញគេសង្កេតឃើញថាសិរីមន្ដ ចេញបទអ្វី ព្រាប សុវត្ថិ ចេញបទយ៉ាងណាក៍មិនផ្អើលការគាំទ្រភ្លូកទឹកភ្លូកដីដូចនៅផលិតកម្មចាស់ឡើយ ដោយសារតែគេគិតថាតារាទាំងពីរស កម្មខាងចេញមុខស្រប ឬការពារថៅកែជាងច្រៀងរាំ ។ចំណែកអ្នកជំនាញសិល្បៈថាសិរីមន្ដ -ព្រាប សុវត្ថិ បើឲ្យ១ឡើង ១ធ្លាក់ ច្បាស់ជាមានមួយណាដើរចេញជាមិនខាន ហេតុនេះហើយថៅកែប្រាកដជាឈឺក្បាលខ្លាំងពេលពួកគេមិនចង់ធ្វើតូរងដូចគ្នានេះ ។តែដោយចង់បង្ហាញឲ្យគេឃើញថាតារាទាំងពីរអត់ចេះឈ្លោះគ្នានោះទើបថ្មីៗនេះសិរីមន្ដ ត្រូវបានលោកព្រាប សុវត្ថិ ចាប់ថើបផ្អើលកសិករនៅខេត្តកំពង់ធំ នៅពេលដែលពួកគេចុះទៅទិញស្រូវពីប្រជាកសិករ ។

មហាជនរងចាំមើលថាខេមរៈ សិរីមន្ដ នឹងយកកូនចូលGalaxy ដូចព្រាប សុវត្ថិ ដែរឬទេ ខណៈដែលកាលពីឆ្នាំ២០១៧ មានព័តមានថាលោកថៃ ចង់បើកផលិតកម្ម តែក៍បានស្ងាត់ទៅវិញ ៕



