Saturday, February 22, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដៈ អត់ទាន់ធ្វើដូចព្រាប សុវត្ថិ

ខេមរៈ សិរីមន្ដៈ អត់ទាន់ធ្វើដូចព្រាប សុវត្ថិ

ភ្នំពេញ៖ខេមរៈ សិរីមន្ដ អាយុ៤០ឆ្នាំ ពោលគឺប្អូនដល់ទៅ១០ឆ្នាំ ព្រាប សុវត្ថិ ដែលមាន​អាយុ​៥០ឆ្នាំ ប៉ុន្ដែតារាទាំងពីរមានកូន៣នាក់ ស្មើគ្នា ខុសត្រង់តែសិរីមន្ដ មានកូនប្រុស១ ស្រី២នាក់ ចំណែកលោកសុវត្ថិ កូនប្រុសទាំង៣ នាក់ ។គេកត់សម្គាល់ថាទោះជាខេមរៈ សិរីមន្ដ បាន​នាំ​កូនប្រុសទី១ ខេមរៈ មន្ដស្នេហ៍ អាយុ១២ឆ្នាំ ឲ្យដើរតាម ខ្លួន តាមបណ្ដារកម្មវិធីប្រគុំ​តន្រ្ដីមួយ​ចំនួនក៍ដោយ តែពេលនេះលោកថៃ នៅមិនទាន់រុញកូនច្បងម្នាក់នេះឲ្យលេង​សិល្បៈដូច​ខ្លួន​នោះទេ ដែលសកម្មភាពបែបនេះគឺផ្ទុយលោកព្រាប សុវត្ថិ ដែលបណ្ដុះបណ្ដាលកូនៗ លោក​ឲ្យឡើងច្រៀងតាមឆាកតន្រ្ដីតាំងពីពួកគេនៅតូចៗម្លេះ ហើយពេលនេះកូនទាំង៣លោក​ពេញ​វ័យ​កំលោះស្រាងក្លាយ​ទៅជា​តារាចម្រៀងទាំង៣នាក់ព្រមគ្នា ។សម្រាប់លោកថៃ វិញអាច​ពន្យា​ពេលឲ្យកូនចេញច្រៀង ដោយសារតែរងចាំរូបគេធំពេញវ័យជាងនេះបន្ដិច និងឲ្យរូប​គេ​ប្រឹងសិក្សារសិន ព្រោះពេល នេះកូនទី១លោកសិរីមន្ដ កំពុងរៀននៅសាលាអន្ដរជាតិភ្នំពេញ AISPP ។

សូមរំលឹកថាខេមរៈ សិរីមន្ដ ចាប់ដៃអ្នកនាងគួយ ផល្លី រយៈពេល២១ឆ្នាំ(២០០៤-២០២៥) មានកូន៣នាក់គឺកូនប្រុសទី១ ខេមរៈ មន្ដស្នេហ៍,កូនស្រីទី២ ខេមរៈ មន្ដស្រ្ដី និង​កូនទី៣ ខេមរៈ មន្ដរាជនី ។មិនទាន់មានដំណឹងច្បាស់លាស់ថាសិរីមន្ដ នឹងយកកូនប៉ុន្មាន​នាក់ទៀតទើបដឹកដៃប្រពន្ធចូលរោងកាទេ  តែតាមព័តមានថាពួកគេធ្លាប់រៀប​ការ​បែប​លាក់​ កាលពីឆ្នាំ២០០៩ និងក្រោយលោកថៃ ឡើងឧកញ៉ា​កាល​ពីខែកុម្ភៈ ឆ្នាំ២០២២ នោះសិរីមន្ដ និងប្រពន្ធក៍បានតែងខ្លួនក្នុងឈុតអាពាហ៍ ពិពាហ៍ ម្ដងទៀតដែរ ។

 ក្រៅពីខេមរៈ សិរីមន្ដ ដែលត្រៀមឲ្យកូនស្នងអាជីពនោះ តារាដែលកំពុងឲ្យកូនៗពួកគេ​បន្ដ​វេន​អាជីពសិល្បៈមានដូចជាលោកហួ ឡាវី ,ព្រាប សុវត្ថិ ,ខាន់ ជេមស៍ ,ឈិន កុសល ,អ្នក​នាងម៉េង កែវពេជ្ជតា និងសឿន ផានផាភួង ជាដើម ។

គួរបញ្ជាក់ថាលោកខេមរៈ សិរីមន្ដ បានចូលជ្រកនៅGalaxy រយៈពេលជាង២ ឆ្នាំមក​ហើយដែលចុងក្រោយនេះអុកឡុកទីផ្សារចម្រៀងជាងគេនៅទ្រនុំទី៣ ដោយថែមទាំង​ចេ​ញបទរ៉េប ទៀតផង។តែថៅកែមិនឲ្យលោកថៃ វ៉ាលោកព្រាប សុវត្ថិ នោះទេ ពោលគឺបើ​សិរី​មន្ដ ចេញបទផ្ទុះ១ លោកសុវត្ថិ ក៍ត្រូវតែចេញបទដែលមានស្ទុះប្រ ហាក់ប្រហែលគ្នាដែរ ។ប៉ុន្ដែ​សម្រាប់មហាជនវិញគេសង្កេតឃើញថាសិរីមន្ដ ចេញបទអ្វី ព្រាប សុវត្ថិ ចេញបទយ៉ាងណា​ក៍មិន​ផ្អើលការគាំទ្រភ្លូកទឹកភ្លូកដីដូចនៅផលិតកម្មចាស់ឡើយ ដោយសារតែគេគិតថាតារា​ទាំង​​ពីរស កម្មខាងចេញមុខស្រប ឬការពារថៅកែជាងច្រៀងរាំ ។ចំណែកអ្នកជំនាញសិ​ល្បៈ​ថាសិរីមន្ដ -ព្រាប សុវត្ថិ បើឲ្យ១ឡើង ១ធ្លាក់ ច្បាស់ជាមានមួយណាដើរចេញជាមិនខាន ហេតុ​នេះហើយថៅកែប្រាកដជាឈឺក្បាលខ្លាំងពេលពួកគេមិនចង់ធ្វើតូរងដូចគ្នានេះ ។តែដោយចង់​បង្ហា​ញ​ឲ្យ​គេ​​ឃើញថាតារាទាំងពីរអត់ចេះឈ្លោះគ្នានោះទើបថ្មីៗនេះសិរីមន្ដ ត្រូវបាន​លោក​ព្រាប សុវត្ថិ ចាប់ថើបផ្អើលកសិករនៅខេត្តកំពង់ធំ នៅពេលដែលពួកគេចុះទៅទិញ​ស្រូវពីប្រ​ជា​កសិករ ។

មហាជនរងចាំមើលថាខេមរៈ សិរីមន្ដ នឹងយកកូនចូលGalaxy ដូចព្រាប សុវត្ថិ ដែរ​ឬទេ ខណៈដែលកាលពីឆ្នាំ២០១៧ មានព័តមានថាលោកថៃ ចង់បើកផលិតកម្ម តែក៍​បាន​ស្ងាត់ទៅវិញ ៕

RELATED ARTICLES