Tuesday, February 25, 2025
Homeតារាខ្មែរពេជ្រ សូលីកាៈស្និតឧកញ៉ាសង្ហារម្នាក់

ពេជ្រ សូលីកាៈស្និតឧកញ៉ាសង្ហារម្នាក់

ភ្នំពេញ៖ពេជ្រ សូលីកា បានសម្រេចក្ដីសុបិនធំនោះគឺច្រៀងConcerts ធំមួយដែលរូបនាងជា​តារា​ស្នូល អមដោយតារាមួយចំនួនទៀតនៅរាត្រីថ្ងៃទី​២២ ខែ២ ដែលនាងចាត់ទុកថាឱកាស​មួយនេះមិនមែនសុទ្ធតែមានគ្រប់គ្នានោះទេ  ហើយក៍​ជា​ក្ដីស្រម៉ៃរបស់តារាសឹងគ្រប់រូបផងដែរ ។ស្រីពេជ្រ ក៍ឆ្លៀតឡង់សេប្អូនស្រីរបស់នាងឈ្មោះជេលី ជីង ច្រៀងឆ្លងឆ្លើយនាង​បទ«ផ្កា​ឈូក​​កំសត់ »។

 នៅលើបណ្ដាញសង្គមក្រៅពីមានការចែកចាយរូបភាពពេជ្រ សូលីកា លេងសម្រស់​ជាងសម្លេងនោះក៍មានការចែកចាយរូបភាពអ្នកមេម៉ាយកូន១រូបស្រស់នេះស្និតស្នាលជាមួយអ្នកឧកញ៉ាសង្ហារម្នាក់ដែរ ដែលអ្នកគាំទ្រតារាចម្រៀងរូបនេះសរសើរថានាងនិងអ្នកឧកញ៉ា​ថា​សាក​​​​​សមគ្នា និងចង់ឃើញអ្នកទាំងពីររៀបការជាមួយគ្នាទៀតផង ។យ៉ាងណាFan របស់​ស្រី​ពេជ្រ ខ្លះបានចេញមុខមកការពារនាងថាទំនាក់ទំនងរបស់នាង​ជាមួយអ្នកឧកញ៉ានោះគឺដូច​ជាមេនិងកូនចៅ មិនទាន់ឈានដល់តំណាក់កាលកំពូល ឬស៊ីជម្រៅឡើយ ។

 គួរបញ្ជាក់ថាមុនពេជ្រ សូលីកា ចេញច្រៀងឆាកធំម្នាក់ឯងនោះអ្នកមេម៉ាយរូបស្រស់​នោះ​ត្រូវបានបុរសលាក់ មុខម្នាក់យក Private Jetដឹកនាងដើរលេងតែម្នាក់​ឯង​ដោយសប្បាយ​ម៉ាអស់ដៃកាលពីដើមខែ១២ ឆ្នាំ២០២៤  បុន្ដែរហូតមកដល់ពេលនេះគេមិនដឹងថា​ម្ចាស់យន្ដ​ហោះឯក​ជន​នោះជាថៅកែឬសេសដ្ឋីណាឡើយ ។ចំណែកប្រភពពីអ្នកស្និតនាងស្រីពេជ្រ បាន​បង្ហើបឲ្យ​ដឹង​ថាស្រីពេជ្រ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងជាង២ឆ្នាំ នេះមន្ដ​ស្នេ​ហារបស់អ្នកមេ​ម៉ាយ​រូប​ស្រស់នេះកាន់តែធម្មតា ព្រោះឧកញ៉ាៗ និងមន្រ្ដីធំមួយចំនួន​នៅតែ​ចង់ធ្វើជាម្ចាស់ស្នេហា​របស់នាងបើទោះជាស្រីពេជ្រ ធ្លាក់ខ្លួនមេម៉ាយកូន១ក្ដី តែដោយ​សារ​សម្រស់មិនធ្លាក់ចុះ ហើយ​​មិនសូវបែកសាច់ ពោលគឺនៅតែគួរឲ្យក្នក់ក្នាញ់បែបនេះហើយ ទើបស្រីពេជ្រ នៅតែ​មានជម្រើសស្នេហ៍ច្រើនដដែល ។

ពេជ្រ សូលីកា បានចេញច្រៀងលក់សំបុត្រដំបូងបំផុតក្នុងអាជីពដែលសឹងតែ​ធ្វើឲ្យគេ​មិនចង់ជឿព្រោះនាងមិនទាន់ល្បីល្បាញឈានដល់ចំណុចកំពូលឡើយ គឺត្រូវបានគេចាប់​អា​រម្មណ៍ជាងមុន បន្ទាប់ពីល្បីបទ«ថែការចងចាំ » និង«បើអូនជួបគេ» ដែលធ្វើឲ្យនាងមានទីផ្សារ​រហូតអះអាងថានៅក្នុងឆ្នាំ២០២៤ នាងចេញច្រៀងដល់ទៅ៩៩កម្មវិធី ឬត្រូវគេសន្និដ្ឋានថា​នាង​​រកបានចំណូល​ខ្ទង់​៣០​ម៉ឺនដុល្លារ។ភាពប្រែប្រួលរបស់ស្រីពេជ្រ នេះក្រោយពីនាងដើរ​ចេញពីហង្សមាស​ហើយ​ងាក​មកផលិតបទចម្រៀងដោយមានក្រុមហ៊ុនសា្របៀរមួយគាំ​ទ្រ​។ប៉ុន្ដែគេមិនទាន់អាច​សន្និ​ដ្ឋាន​បានថាក្រោយឡើងឆាកធំនេះមកស្រីពេជ្រ ល្បីថែមទៀត ឬនៅឆ្នាំ២០២៥ នេះនាងប្រ​ឈមនៅទ្រឹងនោះឡើយ។

គេកត់សម្គាល់ថាពេជ្រ សូលីកា ជាតារាទី២ហើយដែលហ៊ានច្រៀងលក់​សំបុត្រនារយៈ​ពេលចុងក្រោយនេះបន្ទាប់​ពី​សុគន្ធ​កញ្ញា ខណៈដែលតាមព័តមានថាពេលនេះស្រីពេជ្រ ក៍​មាន​​​ក្រុមការងារផលិតបទ​ចម្រៀ​ង​ដោយ​ខ្លួនឯង​ផងដែរ។អតីតតារាចម្រៀងM និងហង្ស​មាស​រូបនេះអាចនឹងឡើងជា«ជំទាវ » ប្រ​សិនបើនាងក្លាយទៅជាគូស្នេហារបស់អ្នក​ឧកញ៉ា​ម្នាក់​ដូច​ការផ្គូផ្គងរបស់អ្នកលេងបណ្ដាញសង្គមនោះ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាស្រីពេជ្រេ អាចនឹង​រៀប​ការគូស្នេហ៍ថ្មី មុនអតីតគូ​ដណ្ដឹង​ឬយ៉ាងណានោះទេ ព្រោះកាលពីចុងឆ្នាំ២០២៤ លោក​គឹម ហាន បានដឹកដៃ គូស្នេហាថ្មី ថត Pre-Wedding ទៅហើយដែល​មានន័យថាលោកនឹង​ត្រៀបរៀបការឆាប់ៗ។ប្រភពបាន​ឲ្យដឹងថាវាមិន​មែន​ជា​រឿងចម្លែកនៅទេ សម្រាប់អ្នកមេ​ម៉ាយ​រូបស្អាតដូចស្រីពេជ្រ ដែលមានអ្នកឧកញ៉ា ,មន្រ្ដី​ធំ តាមឆ្វែលស្នេហ៍នោះ ប៉ុន្ដែរឿងសំខាន់​ថា​តើ​នាងចង់ធ្វើ«ជំទាវ »  លាក់មុខម្ដងទៀត ឬចង់​សាង​ស្នេហាដោយបើកចំហដូចអតីតប្ដីគឹម ហាន ?

ក្រៅពីពេជ្រ សូលីកា អ្នកមេម៉ាយសម្បូរមន្ដស្នេហាដែលអ្នកឧកញ៉ាៗព្យាយាម​រាយ​អន្ទាក់​ស្នេហ៍​មាន​ដូច​ជាសុខ ស្រីនាង និងកែវ និសា ជាដើម  ៕

RELATED ARTICLES