ភ្នំពេញ៖ពេជ្រ សូលីកា បានសម្រេចក្ដីសុបិនធំនោះគឺច្រៀងConcerts ធំមួយដែលរូបនាងជាតារាស្នូល អមដោយតារាមួយចំនួនទៀតនៅរាត្រីថ្ងៃទី២២ ខែ២ ដែលនាងចាត់ទុកថាឱកាសមួយនេះមិនមែនសុទ្ធតែមានគ្រប់គ្នានោះទេ ហើយក៍ជាក្ដីស្រម៉ៃរបស់តារាសឹងគ្រប់រូបផងដែរ ។ស្រីពេជ្រ ក៍ឆ្លៀតឡង់សេប្អូនស្រីរបស់នាងឈ្មោះជេលី ជីង ច្រៀងឆ្លងឆ្លើយនាងបទ«ផ្កាឈូកកំសត់ »។


នៅលើបណ្ដាញសង្គមក្រៅពីមានការចែកចាយរូបភាពពេជ្រ សូលីកា លេងសម្រស់ជាងសម្លេងនោះក៍មានការចែកចាយរូបភាពអ្នកមេម៉ាយកូន១រូបស្រស់នេះស្និតស្នាលជាមួយអ្នកឧកញ៉ាសង្ហារម្នាក់ដែរ ដែលអ្នកគាំទ្រតារាចម្រៀងរូបនេះសរសើរថានាងនិងអ្នកឧកញ៉ាថាសាកសមគ្នា និងចង់ឃើញអ្នកទាំងពីររៀបការជាមួយគ្នាទៀតផង ។យ៉ាងណាFan របស់ស្រីពេជ្រ ខ្លះបានចេញមុខមកការពារនាងថាទំនាក់ទំនងរបស់នាងជាមួយអ្នកឧកញ៉ានោះគឺដូចជាមេនិងកូនចៅ មិនទាន់ឈានដល់តំណាក់កាលកំពូល ឬស៊ីជម្រៅឡើយ ។

គួរបញ្ជាក់ថាមុនពេជ្រ សូលីកា ចេញច្រៀងឆាកធំម្នាក់ឯងនោះអ្នកមេម៉ាយរូបស្រស់នោះត្រូវបានបុរសលាក់ មុខម្នាក់យក Private Jetដឹកនាងដើរលេងតែម្នាក់ឯងដោយសប្បាយម៉ាអស់ដៃកាលពីដើមខែ១២ ឆ្នាំ២០២៤ បុន្ដែរហូតមកដល់ពេលនេះគេមិនដឹងថាម្ចាស់យន្ដហោះឯកជននោះជាថៅកែឬសេសដ្ឋីណាឡើយ ។ចំណែកប្រភពពីអ្នកស្និតនាងស្រីពេជ្រ បានបង្ហើបឲ្យដឹងថាស្រីពេជ្រ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងជាង២ឆ្នាំ នេះមន្ដស្នេហារបស់អ្នកមេម៉ាយរូបស្រស់នេះកាន់តែធម្មតា ព្រោះឧកញ៉ាៗ និងមន្រ្ដីធំមួយចំនួននៅតែចង់ធ្វើជាម្ចាស់ស្នេហារបស់នាងបើទោះជាស្រីពេជ្រ ធ្លាក់ខ្លួនមេម៉ាយកូន១ក្ដី តែដោយសារសម្រស់មិនធ្លាក់ចុះ ហើយមិនសូវបែកសាច់ ពោលគឺនៅតែគួរឲ្យក្នក់ក្នាញ់បែបនេះហើយ ទើបស្រីពេជ្រ នៅតែមានជម្រើសស្នេហ៍ច្រើនដដែល ។

ពេជ្រ សូលីកា បានចេញច្រៀងលក់សំបុត្រដំបូងបំផុតក្នុងអាជីពដែលសឹងតែធ្វើឲ្យគេមិនចង់ជឿព្រោះនាងមិនទាន់ល្បីល្បាញឈានដល់ចំណុចកំពូលឡើយ គឺត្រូវបានគេចាប់អារម្មណ៍ជាងមុន បន្ទាប់ពីល្បីបទ«ថែការចងចាំ » និង«បើអូនជួបគេ» ដែលធ្វើឲ្យនាងមានទីផ្សាររហូតអះអាងថានៅក្នុងឆ្នាំ២០២៤ នាងចេញច្រៀងដល់ទៅ៩៩កម្មវិធី ឬត្រូវគេសន្និដ្ឋានថានាងរកបានចំណូលខ្ទង់៣០ម៉ឺនដុល្លារ។ភាពប្រែប្រួលរបស់ស្រីពេជ្រ នេះក្រោយពីនាងដើរចេញពីហង្សមាសហើយងាកមកផលិតបទចម្រៀងដោយមានក្រុមហ៊ុនសា្របៀរមួយគាំទ្រ។ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានបានថាក្រោយឡើងឆាកធំនេះមកស្រីពេជ្រ ល្បីថែមទៀត ឬនៅឆ្នាំ២០២៥ នេះនាងប្រឈមនៅទ្រឹងនោះឡើយ។

គេកត់សម្គាល់ថាពេជ្រ សូលីកា ជាតារាទី២ហើយដែលហ៊ានច្រៀងលក់សំបុត្រនារយៈពេលចុងក្រោយនេះបន្ទាប់ពីសុគន្ធកញ្ញា ខណៈដែលតាមព័តមានថាពេលនេះស្រីពេជ្រ ក៍មានក្រុមការងារផលិតបទចម្រៀងដោយខ្លួនឯងផងដែរ។អតីតតារាចម្រៀងM និងហង្សមាសរូបនេះអាចនឹងឡើងជា«ជំទាវ » ប្រសិនបើនាងក្លាយទៅជាគូស្នេហារបស់អ្នកឧកញ៉ាម្នាក់ដូចការផ្គូផ្គងរបស់អ្នកលេងបណ្ដាញសង្គមនោះ។ប៉ុន្ដែគេនៅមិនទាន់ដឹងថាស្រីពេជ្រេ អាចនឹងរៀបការគូស្នេហ៍ថ្មី មុនអតីតគូដណ្ដឹងឬយ៉ាងណានោះទេ ព្រោះកាលពីចុងឆ្នាំ២០២៤ លោកគឹម ហាន បានដឹកដៃ គូស្នេហាថ្មី ថត Pre-Wedding ទៅហើយដែលមានន័យថាលោកនឹងត្រៀបរៀបការឆាប់ៗ។ប្រភពបានឲ្យដឹងថាវាមិនមែនជារឿងចម្លែកនៅទេ សម្រាប់អ្នកមេម៉ាយរូបស្អាតដូចស្រីពេជ្រ ដែលមានអ្នកឧកញ៉ា ,មន្រ្ដីធំ តាមឆ្វែលស្នេហ៍នោះ ប៉ុន្ដែរឿងសំខាន់ថាតើនាងចង់ធ្វើ«ជំទាវ » លាក់មុខម្ដងទៀត ឬចង់សាងស្នេហាដោយបើកចំហដូចអតីតប្ដីគឹម ហាន ?

ក្រៅពីពេជ្រ សូលីកា អ្នកមេម៉ាយសម្បូរមន្ដស្នេហាដែលអ្នកឧកញ៉ាៗព្យាយាមរាយអន្ទាក់ស្នេហ៍មានដូចជាសុខ ស្រីនាង និងកែវ និសា ជាដើម ៕
