Sunday, January 19, 2025
Homeព័ត៌មានជាតិម៉ែ​ក្មេក​មិន​ឱ្យ​ជួប​ប្រពន្ធ កូន​ប្រសា​ចងក​ស្លាប់

ម៉ែ​ក្មេក​មិន​ឱ្យ​ជួប​ប្រពន្ធ កូន​ប្រសា​ចងក​ស្លាប់

ខេត្តព្រៃវែង ៖ បុរសម្នាក់ បន្ទាប់ពីប្រពន្ធចុះចោលអស់១រយះ ក៏តាមទៅសុំជានាជាមួយ ប្រពន្ធវិញ ស្រាប់តែម្តាយក្មេក ឃាឃាំងមិន ឱ្យជួប រួចថែមទាំងដៀលត្មះកប់ៗមាត់ទៀត ផង ទើបធ្វើឱ្យកូនប្រសាប្រុស ឈឺចិត្តស្អិតទ្រូង ខ្មាសសម្តីម៉ែក្មេកក៏សម្រេចចិត្តចងកស្លាប់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា៥ទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចដើមអម្ពិលទឹកខាងក្រោយ ផ្ទះ ស្ថិតក្នុងភូមិគាំប្រដឺស ឃុំដំរីពួន ស្រុក ស្វាយអន្ទរ។

បុរសរងគ្រោះដែលចងកសម្លាប់ខ្លួន ព្រោះ តែតូចចិត្តនឹងម្តាយក្មេកដៀលត្មះ មានឈ្មោះ ស៊ា បូរ៉ា អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) មានប្រពន្ធកូននឹងគេដែរ តែ ដោយសារគេដើរផ្លូវខុសមួយពេលក៏ត្រូវប្រពន្ធ ប្រកាន់ខឹងនាំកូនចុះចោលអស់មួយរយៈមក ហើយ ទើបធ្វើឱ្យកូនប្រុសនេះខូចចិត្តដើរផឹក ស្រាស្រវឹង ស្ទើររាល់ថ្ងៃ។ រហូតដល់ប៉ុន្មានថ្ងៃ មុនកើតហេតុកូនប្រុសនេះ បានធ្វើដំណើរទៅ ស្រុកកំណើតប្រពន្ធនៅឯខេត្តកំពង់ឆ្នាំង បំណង សុំជួបមុខប្រពន្ធ កូន និងសុំប្រពន្ធជានាគ្នាវិញ ប៉ុន្តែពេលទៅដល់ ត្រូវម្តាយក្មេករារាំងមិនឱ្យ កូនប្រុសនេះ បានជួបមុខប្រពន្ធកូនរបស់គេ ឡើយ និងថែមទាំងបានជេរ ស្តីដៀលត្មះថា រូបគេមិនចេះរកស៊ីអីទៀតផង។

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា ដោយសារតែទ្រាំនឹងពាក្យដៀលត្មះរបស់ម្តាយក្មេក មិនបាន ទើបកូនប្រុសរបស់គាត់បានត្រឡប់ មកផ្ទះវិញ និងមានទឹកមុខស្រងូតស្រងាត់ខុស ប្លែកពីធម្មតា លុះពេលសាកសួរកូនប្រុសនេះ ប្រាប់ថា តូចចិត្តនឹងរឿងម្តាយក្មេកឃាត់មិនឱ្យ ជួបមុខប្រពន្ធកូន ហើយដៀលត្មះគេទៀត។ រហូតដល់ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុសនេះ បានសុំលុយពីប្អូនរបស់គេចំនួន ២ពាន់រៀល ហើយប្អូនបានឱ្យដល់ទៅ៥ពាន់ រៀល បន្ទាប់មកក៏ដើរចេញពីផ្ទះបាត់ទៅ ចំណែក គាត់ មិនបានចាប់អារម្មណ៍នោះទេ នឹកស្មានថា កូនប្រុសយកលុយទៅទិញស្រាផឹក។

ម្តាយជនរងគ្រោះបញ្ជាក់ថា លុះដល់វេលា ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅពេលភ្ញាក់ពីដំណេក គាត់បានដើរចេញទៅ បត់ជើងនៅក្រោយផ្ទះ ស្រាប់តែពេលដើរទៅ ដល់ចំណុចដើមអម្ពិលទឹកខាងក្រោយផ្ទួះចម្ងាយ ប្រមាណ៥ម៉ែត្រ ក៏ប្រទះឃើញកូនប្រុសចងក ស្លាប់នៅលើដើមអម្ពិលទឹកយ៉ាងអាណោចអាធ័ម ទើបគាត់បានស្រែកឆោឡោផ្អើលអ្នកជិតខាង ចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ រួច បញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រីខ្សែគោចងកភ្ជាប់នឹង មែកដើមអំពិលទឹក។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES