Thursday, February 27, 2025
Homeតារាខ្មែរខេមៈចង់ណាត់អ្នករិះគន់ខ្លួនលេងបាល់មិនកើត «ប្រកួតច្រៀង »

ខេមៈចង់ណាត់អ្នករិះគន់ខ្លួនលេងបាល់មិនកើត «ប្រកួតច្រៀង »

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ដែលជាប្រធានក្រុមបាល់ទាត់តារា​កម្ពុជា​ ស្ពឹកមុខព្រោះត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ផង វាយប្រហារផង ថាលោក​និងកូន​ក្រុម​លេងបាត់អត់កើត ទប់បាល់អត់ជាប់ផង ព្រោះតារាខ្លះដុះក្បាលពោះ ខ្លះជរា រត់អត់​១នា​ទី​ហាមាត់…ចង់ប្រកួតជាមួយក្រុមតារាប្រទេសជិតខាងនាំតែបាក់មុខ ដោយសារដឹងលទ្ធ​ផល​មុន​ទៅហើយថាគង់តែចាញ់។

ឆ្លើយតបបញ្ហានេះក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី២៤ ខែ២ ខេម ថាលោកមិនមែន​ជាកីឡា​ករបាល់ទាត់​អាជីពទេ តែគឺជាអ្នកចម្រៀងអាជីពម្នាក់។ លោកខេម ក៍បានឆ្លើយតទៅគេរិះគន់​ក្រុម​​បាល់​ទាត់របស់ខ្លួនវិញនោះថា«តើហ៊ានទេ បើមកប្រកួតច្រៀងជាមួយខ្ញុំ?» ។លោកខេម បន្ថែមថា​អ្នកពូកែទើស ចូលចិត្តវ៉ៃប្រហារ ក្រុមបាល់ទាត់របស់លោកនោះក៍អាចណាត់​លោក​លេង​បាល់​ទាត់ជាមួយគ្នាពេលណាក៍បានដែរគឺម៉ាស្រលាញ់លោកស្វាគមន៍ជានិច្ច ។

 លោកខេម ថ្លែងថា«បើតារាបាល់ទាត់ក្រុមខ្ញុំទាត់បាល់កើតម្លេះពួកយើង​ទៅធ្វើកីឡាករ​បាល់​ទាត់អាជីពមួយ បាត់ទៅហើយ។បើឲ្យអ្នករិះគន់ហ្នឹងមកច្រៀងក៍ពិបាកជាមួយខ្ញុំដែរ គឺ​ដូច​តែ​គ្នាទេ ។អ្នករិះគន់ថាក្រុមខ្ញុំលេង បាល់ទាត់មិនកើតនោះអាចប្រមូល​គ្នាមួយដុំមក​ជុំគ្នា​បាន យើងអាចលេងតទល់ជាមួយគ្នាបាន ព្រោះយើងជាខ្មែរដូចគ្នាអីចឹងគ្រាន់តែទាត់បាល់​ដើម្បី​សុខ​ភាពរឿងអីមិនហ៊ាន  ឈ្នះចាញ់ជារឿងធម្មតា »។

 លោកខេម ថាអ្នកអង្គុយមើលកីឡាករបាល់ទាត់លេង ខុសពីអ្នកលេង ហើយលោក​យល់​ថាមនុស្សយើងមានរូបរាងសង្ហារ មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៍ដោយ តែបើគ្មាន​សុខ​ភាព​​​ហើយគឺស្មើនិងសូន្យ អត់ន័យខ្លឹមសារអ្វីទាំងអស់ ។

 លោកខេម បានឲ្យដឹងដែរថាមុនក្លាយទៅជាប្រធានក្រុមបាល់ទាត់តារា​កម្ពុជានេះរូប​លោក​ក៍ធ្លាប់ជាកីឡាករប្រចាំខេត្តកំពង់ឆ្នាំង ​ធ្លាប់ទៅទាត់បាល់នៅតាមខេត្តក្រុង​មួយចំនួនផង​ដែរ ។លោក​ខេម ថាទោះជាសមាជិកក្នុងក្រុមរបស់លោកមិនទាន់​ឈានដល់ចំណុច​កំពូល​មែន តែបច្ចុប្បន្នកូនក្រុមលោកបានយល់ពីបាល់ទាត់ច្រើនជាងមុន ។

 គួរបញ្ជាក់ថាខេម នឹងដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា លេងតទល់ជាមួយក្រុម​បាល់​ទាត់​តារាថៃ ដែលនឹងធ្វើនៅថ្ងៃទី៨ ខែ៣ ឆ្នាំ២០២៥ ខាងមុខនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត​រវាងព្រះរាជា​ណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។

 Fan មួយចំនួនលើកឡើងថាលោកខេម ពេលនេះរវល់ទៅលើការ​ដឹកនាំក្រុមតារា​បាល់​ទាត់កម្ពុជាច្រើនជាង ច្រៀងរាំ ទើបធ្វើឲ្យលោកមិនសូវមានបទល្បីៗដូចមុនទេ ។ប៉ុន្ដែ​រឿង​​ស្នេ​ហាជាមួយអ្នកនាងកា វិញលោកសុណារិន កាន់តែព្យាយាមរឹតចំណងស្នេហាឲ្យកាន់​តែរឹង​មាំថែមទៀត ដោយថ្មីៗនេះថែមទាំងបង្ហាញរូបសាក់អក្សរលើដៃសាច់ដុំដៃស្ដាំ​ចារឈ្មោះ​ភរិយា​ថា«KA » និងមានសាក់ថ្ងៃខែឆ្នាំ កំណើតពួកគេជួបគ្នាលើកដំបូងទៀតផង។ប៉ុន្ដែ​លោក​សុណារិន ដែលកាន់គ្រិស្ទានតាំងពីក្មេងរូបនេះនៅតែមិនទាន់ហ៊ានកំណត់​ថ្ងៃរៀបការ​ជាក់​លាក់​ទេ ហេតុនេះហើយបានជាធ្វើឲ្យលោកដែលចង់បានកូនង៉ាបីប្រលែង​លេងនោះ​បាន​ត្រឹម​តែដើរបីកូនគេបណ្ដោះអាសន្នសិន ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាអំឡុងពេលដែលខេម កំពុងតែជាប់ដៃរឿងបាល់ទាត់​នេះអាជីពចម្រៀងរបស់លោកនៅGalaxy ហាក់នៅទ្រឹងពោលគឺមិនអាចវ៉ាគេ​បានទេតាំងពី​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មកដល់ ដោយអ្នកខ្លះថាលោកមិនមែនលេខ១ ឬលេខ២ទេ ប៉ុន្ដែគឺឈរនៅលេខរៀងទី៣ទៅហើយ ។ប៉ុន្ដែTop Fan របស់លោកខេម នៅតែថា លោក សុណារិន ស្ថិតក្នុងលំដាប់តារាជូរមុខដដែល របស់Galaxy ដដែល ៕

RELATED ARTICLES