Tuesday, March 4, 2025
Homeតារាខ្មែរព្រាប សុវត្ថិៈ ឡើងឧកញ៉ា៣ឆ្នាំ កើនទ្រព្យប៉ុន្មាន ?

ព្រាប សុវត្ថិៈ ឡើងឧកញ៉ា៣ឆ្នាំ កើនទ្រព្យប៉ុន្មាន ?

ភ្នំពេញ៖កាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតបំផុតលោកព្រាប សុវត្ថិ បានប្រាប់​ទៅអ្នក​សារ​ព័ត​មានថា​លោកសុវត្ថិ ដែលចាប់អាជីពចម្រៀង២៨ឆ្នាំ សល់ទ្រព្យប្រមាណ៣០លានដុល្លារ ។ទិន្ន​ន័យទ្រព្យសម្បត្តិរបស់ព្រាប សុវត្ថិ នេះនាំឲ្យមហាជនមានការភ្ញាក់ផ្អើល ខណៈសិល្បករ​ជា​ច្រើន​ក៍បានស្ញប់ស្ញែងផងដែរ ព្រោះគេអាចទូទាត់បានថាក្នុង១ឆ្នាំ ព្រាប សុវត្ថិ រកប្រាក់ចំ​ណូ​ល​​​​បានជាង១លានដុល្លារ ។ប៉ុន្ដែ៥ឆ្នាំចុងក្រោយនេះព្រាប សុវត្ថិ ឬ មនុស្សជំនិតរបស់​លោក​មិន​បានប្រាប់ពីចំនួនលុយដែលអតីតតារាហង្សមាសរូបនេះ​ប្រមូលបានពីសិល្បៈ​នោះ​ទេ ពិ​សេ​ស​គឺក្រោយពេលដែលលោកសុវត្ថិ បានឡើងងារជាឧកញ៉ាថ្ងៃទី៩ខែមេសា ឆ្នាំ ២០​២២ នោះ​មក​លោកមិនដែលប្រកាសពីទ្រព្យសម្បត្តិឲ្យគេដឹងឡើយ ។តែមានការលើក​ឡើង​ថាបើគិត​ចាប់តាំងពីឆ្នាំ១៩៩៧ ព្រាប សុវត្ថិ រកលុយបានយ៉ាងទៀតទាត់ក្នុងរយៈពេល២៨ឆ្នាំ ពោលគឺ​ជា​​មធ្យម១ឆ្នាំជាង១លានដុល្លារនោះមានន័យថានៅរយៈពេល៥ឆ្នាំ​ចុងក្រោយនេះ​លោក​មាន​តែរកប្រាក់ចំណូលបានច្រើនជាងឆ្នាំមុនៗទៅទៀត ព្រោះពង្រីកមុខជំនួញ​ជាបន្ដ​បន្ទាប់ ហេតុ​នេះគេអាចសន្និដ្ឋានបានថាលោកឧកញ៉ាស្នាយ វ័យ៥០ឆ្នាំមានទ្រព្យសរុប​អាច​ខ្ទង់ ​​ជិត​៤០​លាន​​​ដុល្លារទៅហើយ គិតត្រឹមឆ្នាំ២០២៥  ដែលទ្រព្យទាំងនោះភាគច្រើនកប់​នៅលើទុន​ក្នុង​វិស័យអចលវត្ថុ និង​មុខ​ជំនួញផ្សេងៗទៀតដូចជាហាងលក់បាយ(ផ្ទះព្រាប សុវត្ថិ ),ហាងកាត់​ដេរ និងហាងកាត់​សក់​ ជាដើម ។

អ្នកជំនាញសិល្បៈបានលើកឡើងថាទោះជា៥ឆ្នាំ(២០២០-២០២៥) នេះអាជីពចម្រៀង​របស់ព្រាប សុវត្ថិ មិនទៅមុខ ពោលគឺមិនខ្លាំងដូចកាលនៅហង្សមាសក្ដី ប៉ុន្ដែលោកសុវត្ថិ មិន​ធ្លាក់ចំណូលនោះទេគឺមានតែកើនឡើងដោយសារតែលោកពង្រីកអាជីវកម្មហាងបាយទៅដល់​ភូមិភាគឦសាន នាខេត្តមណ្ឌុលគិរី និងមានក្រុមហ៊ុនអចលនវត្ថុ ផងដែរ ។តែព្រាប សុវត្ថិ ដែលឈានចូលវ័យ​៥០ឆ្នាំ​នោះមិនបានបន្ធូដៃ រឿងចេញបទចម្រៀង ឬរាំច្រៀងនៅលើ​ឆាក​តន្រ្ដីឡើយ ព្រោះលោកធ្លាប់​ប្រាប់ថា​តាំងពីឡើង​ជាឧកញ៉ាមកលោកចាប់អាជីពសិល្បៈ និងរក​ស៊ីស្មើគ្នា ពោលគឺមិនអាច​ព្រ​លែងចោល​មួយ​ណាបានទេ ។លោកសុវត្ថិ ថែមទាំងថា​«បើមិន​រក​ស៊ី គឺមិនទៅមុខទេ » ។

សូមបញ្ជាក់ថាព្រាប សុវត្ថិ ក្រោយទទួលបានគោរម្យងារឧកញ៉ាជិត៣ឆ្នាំមកនេះ​លោក​​បង្ហាញឥទ្ធិពលកាន់តែខ្លាំងពោលគឺមិនចាញ់ឧកញ៉ាផ្សេងៗទៀតឡើយ ព្រោះទៅ​ណា​មក​ណាមានកងអង្គរក្សបើកម៉ូតូធំតាមការពារជាមួយក្បួនរថយន្ដលោកមានដូចជារថយន្ដ​Rolls Royce ,Escalade ,BMW ,Isuzu និងRange Rover ជាដើម ។លោកសុវត្ថិ ដែលជ្រកនៅ​Galaxy ចូលដល់ឆ្នាំទី៥ និងគ្មានដំណឹងតកុងត្រាថ្មីហើយបានយកកូន២​នាក់ច្រៀងនៅ​ទ្រនុំជា​មួយខ្លួនគឺកូនទី១៖សុវត្ថិ មុនីវណ្ណ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ នោះបានចេញឃោសនា​ជា​បន្ដ​បន្ទាប់ឲ្យកូនទី២របស់លោកសុវត្ថិ មុនីនាគ (N.John )​ដែលនឹងចេញបទចម្រៀងជា​ភា​សារ​អង់គ្លេសនៅអាមេរិកនៅថ្ងៃទី២៨ ខែកុម្ភៈ  នឹងចេញនៅខ្មែរនៅថ្ងៃទី១ ខែមីនា  ។ប៉ុន្ដែគេមិន​ទាន់​អាច​​សន្និ​ដ្ឋាន​​បានថាលោកសុវត្ថិ ជម្រុញឲ្យកូនទី២ ច្រៀងជាភាសារបរទេសនេះ​ជោគ​ជ័យ​ឬ​អត់​នោះ​ទេ ក្រោយលោកបានជួលគ្រូជំនាញបរទេសឲ្យបង្ហាត់ដល់កូនទាំងច្រៀងនិងរាំ មុន​ចេញAlbum ដំបូងរបស់ខ្លួន។សុវត្ថិ មុនីនាគ ដែលប្ដូរឈ្មោះទៅជាN.JOHN នេះហើយ​ដែល​​​តារា​ចម្រៀង​ពេជ្រ សោភា ធ្លាប់និយាយថាតាមការមើលឃើញរបស់នាងរូបគេនឹងក្លាយ​ទៅ​ជាអ្នកស្នង​តំ​ណែង​លោកព្រាប សុវត្ថិ ដ៍មានឥទ្ធិពលនាពេលអនាគត ៕

RELATED ARTICLES