បែកធ្លាយ! ក្រុមហ៊ុន Samsung បានចាប់ផ្តើមជំរុញការ Update ប្រព័ន្ធសុវត្ថិភាពខែកុម្ភះដល់ម៉ូដែលមួយចំនួនក្នុងសែស្រឡាយ Galaxy របស់ខ្លួនរួមមាន Galaxy J1 2016, Galaxy J3, និង Galaxy J1 Ace Neo ។
ការ Update ទាំងនោះគឺជាការបង្កើតលេខ J120FNXXU1AQB1, J320MUBU0AQB1, និង J111MUBU0AQB2 សម្រាប់ម៉ូដែលទាំងនោះ ។
ទោះជាយ៉ាងណាការផ្តល់ឲ្យនូវការ Update នេះកំពុងដំណើរតាមរយៈការបញ្ជូន Software ថ្មីដោយប្រព័ន្ធ wireless ដែលវាអាចនឹងស្ថិតក្នុងពេលវេលាណាមួយក្នុងការប្រតិបត្តិការលើទូរស័ព្ទរបស់អ្នក ។ នៅគ្រានោះដែរអ្នកទាំងឡាយដែលមានអារម្មណ៍ថាគ្មានភាពអំណត់ក្នុងការទន្ទឹមរង់ចាំអាចចូលទៅកាន់ មីនុយ Settings របស់ទូរស័ព្ទក្នុងការពិនិត្យមើលវាដោយផ្ទាល់ដៃដើម្បីធ្វើការ Update តែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា