Sunday, March 16, 2025
Homeព័ត៌មានអន្តរជាតិពូទីន ព្រមបញ្ចប់សង្គ្រា.../មអ៊ុយក្រែន តែមិនទាន់ទទួលយកបទឈប់បា---/ញ់៣០ថ្ងៃ

ពូទីន ព្រមបញ្ចប់សង្គ្រា…/មអ៊ុយក្រែន តែមិនទាន់ទទួលយកបទឈប់បា—/ញ់៣០ថ្ងៃ

រុស្ស៉ី ៖ លោក ពូទីន បានថ្លែងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ត្រូវតែបញ្ចប់ ប៉ុន្តែលោកមិនទាន់ទទួលយកសំណើបទឈប់បាញ់ រយៈពេល ៣០ថ្ងៃ ពីសហរដ្ឋអាមេរិក នៅឡើយ ដោយលើកឡើងថា នៅមានបញ្ហាជាច្រើនដែលត្រូវពិភាក្សា។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ត្រូវតែបញ្ចប់ ប៉ុន្តែបទឈប់បាញ់ គួរតែនាំទៅរកសន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃបញ្ហាដែលបណ្តាលឱ្យមានវិបត្តិនេះ។ នេះសំដៅលើករណីដែលគាត់បានចោទប្រកាន់ណាតូ ថាកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ពួកគេ លើបញ្ហាអធិបតេយ្យអ៊ុយក្រែន។

លោក ពូទីន បានសង្កត់ធ្ងន់ថា គំនិតនៃបទឈប់បាញ់ គឺល្អ ហើយគាត់គាំទ្រ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវលើកយកមកពិភាក្សា ក្នុងនោះរួមមានការបាញ់ប្រហារត្រូវបានបញ្ឈប់ ស្ថានភាពក្នុងតំបន់ខឺសក៍ (Kursk) ជាមួយនឹងតំបន់ជួរមុខ ដែលមានប្រវែងជាង ១០០០គីឡូម៉ែត្រ តើអ្នកណានឹងវាយតម្លៃថា តើបទឈប់បាញ់ត្រូវបានអនុវត្ត និងវាយតម្លៃបានត្រឹមត្រូវដែរឬទេ? ដូច្នេះតើអ៊ុយក្រែន នឹងអាចស្តុកអាវុធ និងបណ្តុះបណ្តាលទាហានបន្ថែមទៀតឬ?

លោកពូទីន បាននិយាយថា គាត់អាចនឹងទូរស័ព្ទពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា វាប្រហែល ជាមិនកើតឡើងឆាប់ពេកទេ។ មួយវិញទៀត នៅសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានស្វាគមន៍លោក ម៉ាក រូតត៍ (Mark Rutte) អគ្គលេខាធិការអង្គការណាតូ នៅសេតវិមាន ហើយក្នុងអំឡុងពេលនៃការសន្ទនា លោកត្រាំ បានលើកឡើងថា គាត់ចង់ជួបប្រធានាធិបតី ពូទីន ដើម្បីស្វែងរកវិធីបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយឥឡូវនេះ លោកស្ទីវ វីតកូហ្វហ្វ៍ (Steve Witkoff) បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បានទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយភាគីរុស្ស៊ី ហើយសង្ឃឹមថា រុស្ស៊ី នឹងធ្វើរឿងត្រឹមត្រូវ។

លោកត្រាំ ក៏បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកពូទីន អំពីបទឈប់បាញ់ផងដែរ ដោយលោកថា នេះជាសេចក្តីថ្លែងការណ៍ដ៏មានសង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែវានៅតែមិនទាន់ពេញលេញ៕

RELATED ARTICLES