Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចូលកៅស៊ូ របស់​ឥណ្ឌា​​ធ្លាក់​ចុះ ៣៩%ដោយសារ​តម្លៃ​រើបឡើង

ការនាំចូលកៅស៊ូ របស់​ឥណ្ឌា​​ធ្លាក់​ចុះ ៣៩%ដោយសារ​តម្លៃ​រើបឡើង

ទីផ្សារកៅស៊ូ៖ ​ក្រុមប្រឹក្សា​កៅស៊ូរដ្ឋបាន​បង្ហើបនៅក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា​ផលិត​កម្ម​កៅស៊ូរបស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ខែ​មករា​បានកើនឡើង​២៧%​ឬស្មើ​នឹង​៦៦.០០០​តោន​ធៀបនឹង​ឆ្នាំទៅ​ ស្របពេល​​ដែល​​កសិករ​បាន​បង្កើន​ការទាញ​យកប្រយោជន៍​​​ពីនិន្នាការ​រើបឡើងវិញ​នៃ​តម្លៃ​ហាងឆេង​ ។ ​

ក្រុមប្រឹក្សាកៅស៊ូ​ជាតិ​បាន​ថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថា​ការ​នាំចូល​កៅស៊ូធម្មជាតិ​របស់​ឥណ្ឌា​ក្នុង​ខែ​មករា​បានធ្លាក់ចុះ​៣៩%​ឬស្មើ​នឹង​២៤.០៩៣តោន​ធៀបនឹង​ឆ្នាំ​ទៅ​ ស្របពេល​ដែល​បណ្តាក្រុមហ៊ុន​ផលិត​សម្បកកង់​បាន​កាត់តម្រឹម​ការទិញ​ពី​បរទេស​ដោយសារតែ​តម្លៃ​ទីផ្សារ​កៅស៊ូ​លើពិភពលោក​រើបឡើង​វិញ ។

ចំណែកការប្រើប្រាស់​ក្នុង​អំឡុងខែ​មករា​នៅតែ​ពុំមានការ​ប្រែប្រួលដដែល​ក្នុង​កម្រិត​៨៤.០០០តោន​ធៀបនឹង​បរិមាណ​៨៤.៨៧៥តោន​ដែល​បានរាយការណ៍​ក្នុងអំឡុងពេល​ដូចគ្នា​កាលពីឆ្នាំទៅ​។

តម្លៃ​កៅស៊ូ​ធម្មជាតិ​ក្នុង​ប្រទេស​ឥណ្ឌា​បានកើនឡើង​ក្នុង​កម្រិ​តខ្ពស់​បំផុត​របស់​ខ្លួន​អំឡុងពេល​៣ឆ្នាំ​នេះ​ផ្អែកតាម​ការកើនឡើង​នៅក្នុង​តម្លៃ​ទីផ្សារបរទេស​ដោយសារតែ​ការ​បង្អាក់ការផ្គត់ផ្គង់​ក្នុង​ប្រទេស​ថៃ ។

ទោះជាយ៉ាងណា​​ឥណ្ឌានាំចូលកៅស៊ូធម្មជាតិ​ពី​ប្រទេសថៃ ឥណ្ឌូណេស៊ី​ វៀតណាម និង​ម៉ាឡេស៊ី ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES