ទីផ្សារកៅស៊ូ៖ ក្រុមប្រឹក្សាកៅស៊ូរដ្ឋបានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថាផលិតកម្មកៅស៊ូរបស់ប្រទេសម៉ាឡេស៊ីក្នុងខែមករាបានកើនឡើង២៧%ឬស្មើនឹង៦៦.០០០តោនធៀបនឹងឆ្នាំទៅ ស្របពេលដែលកសិករបានបង្កើនការទាញយកប្រយោជន៍ពីនិន្នាការរើបឡើងវិញនៃតម្លៃហាងឆេង ។
ក្រុមប្រឹក្សាកៅស៊ូជាតិបានថ្លែងកាលពីថ្ងៃព្រហស្បត្តិ៍ថាការនាំចូលកៅស៊ូធម្មជាតិរបស់ឥណ្ឌាក្នុងខែមករាបានធ្លាក់ចុះ៣៩%ឬស្មើនឹង២៤.០៩៣តោនធៀបនឹងឆ្នាំទៅ ស្របពេលដែលបណ្តាក្រុមហ៊ុនផលិតសម្បកកង់បានកាត់តម្រឹមការទិញពីបរទេសដោយសារតែតម្លៃទីផ្សារកៅស៊ូលើពិភពលោករើបឡើងវិញ ។
ចំណែកការប្រើប្រាស់ក្នុងអំឡុងខែមករានៅតែពុំមានការប្រែប្រួលដដែលក្នុងកម្រិត៨៤.០០០តោនធៀបនឹងបរិមាណ៨៤.៨៧៥តោនដែលបានរាយការណ៍ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។
តម្លៃកៅស៊ូធម្មជាតិក្នុងប្រទេសឥណ្ឌាបានកើនឡើងក្នុងកម្រិតខ្ពស់បំផុតរបស់ខ្លួនអំឡុងពេល៣ឆ្នាំនេះផ្អែកតាមការកើនឡើងនៅក្នុងតម្លៃទីផ្សារបរទេសដោយសារតែការបង្អាក់ការផ្គត់ផ្គង់ក្នុងប្រទេសថៃ ។
ទោះជាយ៉ាងណាឥណ្ឌានាំចូលកៅស៊ូធម្មជាតិពីប្រទេសថៃ ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា